អ្វីៗមានភាពល្អប្រសើរ អ្នកដំណើរនាវា Westerdam កំពុងនៅកម្ពុជាជិត ៨០០នាក់ សុខភាពល្អទាំងអស់
នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសពត៌មានស្តីពីស្ថានភាពអ្នកដំណើរតាមនាវាខ្នាតធំ នាវាខ្នាតធំវេស្ទើដាម ដែលនឹងកំពុងធ្វើដំណើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ។
ក្នុងចំណោមអ្នកដំណើរទាំង ៧៨១នាក់ នោះតាមការត្រូតពិនិត្យរបស់ក្រសួងសុខាភិបាលដែលមានការសហការជាមួយនឹងអង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធជាតិ នឹង អន្តរជាតិជាច្រើនបានឱ្យដឹងថា៖
១. សំណាកអ្នកដំណើរតាមនាវាខ្នាតធំវេស្ទើដាម ដែលកំពុងធ្វើដំណើរកម្សាន្តនៅកម្ពុជាទាំងអស់ ត្រូវបានធ្វើតេស្តរកឃើញអវិជ្ជមានពីវីរុសកូរ៉ូណាថ្មី ។
២. ស្ថានភាពសុខភាពអ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានការឡើងកម្តៅខ្លួនឡើយ ។
៣. គិតចាប់ពីថ្ងៃដែលនាវានេះបានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី ១៩នេះ ៕