Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កសិករទះដៃសាទរ! អភិបាលស្រុកចេញមុខជួយលក់តែ ២ថ្ងៃ ត្រសក់ផ្អែមមួយស្រុកបន្ទាយស្រីអស់រលីងពីចម្ការ
សង្គម

កសិករទះដៃសាទរ! អភិបាលស្រុកចេញមុខជួយលក់តែ ២ថ្ងៃ ត្រសក់ផ្អែមមួយស្រុកបន្ទាយស្រីអស់រលីងពីចម្ការ

កុម្ភៈ ១៩, ២០២០

ពិតជារឿងដ៏គួរឱ្យរំភើបរីករាយជាពន់ពេក ពេលនេះត្រសក់ផ្អែមរបស់សហគមន៍កសិករស្រុកបន្ទាយស្រីបានលក់អស់ពីចម្ការហើយ ព្រោះមានបងប្អូនប្រជាពលរដ្ឋបញ្ជាទិញភ្លូកទឹកភ្លូកដី ក្រោយពីអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានចេញមុខជួយលក់ដោយផ្ទាល់ក្នុង ១គីឡូ ៤ពាន់រៀល ។

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកអភិបាលស្រុកវ័យក្មេងបានប្រកាសលក់ត្រសក់ផ្អែមធម្មជាតិ របស់អ្នកស្រុកបន្ទាយស្រីនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ នេះលោកបានប្រកាសថា ត្រសក់ផ្អែមទាំងនោះត្រូវបានលក់អស់ហើយ ។ នេះជាការលក់ដាច់ខ្លាំងបំផុតលើសពីការរំពឹងទុករបស់លោកអភិបាលស្រុកដែលគិតថានឹងលក់អស់ត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្នុងនោះដែរលោកអភិបាលស្រុកដ៏វៀងវៃ បានថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់​បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង ។

ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រីត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះដូងខ្មែរគ្រប់ៗរូប ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់