កន្លងទៅអ្នកធ្លាប់ស្រមៃទេថាចង់សាកល្បងជិះកន្ត្រកយក្សដ៏ខ្ពស់បំផុតដែរឬទេ? កាលពីមុនអ្នកធ្លាប់តែបានឃើញនៅស្រុកគេ ប៉ុន្តែឥឡូវនេះនៅខេត្តសៀមរាប បានបង្កើតកន្ត្រកវិលខ្នាតយក្សដ៏ខ្ពស់ ដំបូងគេនៅប្រទេសកម្ពុជា និងត្រៀមបើកសម្ពោធនៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ។
តាមគណនីហ្វេសប៊ុកឈ្មោះ ឈិត តារា ជាអ្នកសៀមរាបផ្ទាល់នោះបានបង្ហោះរូបភាពជាច្រើនសន្លឹកពីកន្ត្រកវិលយក្សដ៏អស្ចារ្យ និងបានប្រាប់ថាក្នុងថ្ងៃបើកសម្ពោធនោះនឹងបើកឱ្យជិះដោយសេរីពេញមួយថ្ងៃ ។ បន្ទាប់មកទៀតក្នុងថ្ងៃធម្មតាត្រូវចំណាយ ១២ដុល្លារក្នុងមួយកន្ត្រកអាចជិះបានគ្នា ៤នាក់ ។ ដូច្នេះសូមកុំភ្លេចទៅសាកល្បងមើល៍ចង់ដឹងថា តើស្រៀវស្រើបកម្រិតណាទៅ?
រូបភាព៖ ឈិត តារា