ការងារស្រីៗ ៦ តំណែងនេះ ធ្វើឱ្យបុរសៗលួចសរសើរពេញៗមាត់ ហើយប៉ងចង់បានជាប្រពន្ធ
មិនថាការងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់ លើកលែងតែការងារទុច្ចរិតប៉ុណ្ណោះដែលសង្គមស្អប់ខ្ពើម ។ បច្ចុប្បន្ននេះនារីក៏ជាកម្លាំងពលកម្មមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ។ ក្នុងនោះដែរស្ត្រីបានបំពេញការងារជាច្រើនតំណែងមិនថាក្នុងវិស័យសាធារណៈ និងឯកជន ។ តើនារីដែលដឹងទេថា បុរសៗពេញចិត្ត និងតែងតែលួចសរសើរលើការងារអ្វីខ្លះរបស់នារីៗ ។ ខាងក្រោមនេះជាការងារដែលនារីៗធ្វើ ហើយបុរសតែងសរសើរពេញៗមាត់ ។
១. គ្រូពេទ្យ
ទម្រាំបានក្លាយជាគ្រូពេទ្យទៅតាមជំនាញមិនថាពេទ្យធ្មេញ បេះដូង ព្យាបាលជំងឺទូទៅ ជំងឺកុមារ ឬមួយជាឱសថការីនោះទេ គឺត្រូវឆ្លងកាត់ការសិក្សាជាច្រើនឆ្នាំ ចំណាយលុយរាប់ពាន់ដុល្លារ ។ រហូតបានក្លាយជាគ្រូពេទ្យម្នាក់កាន់តែមិនងាយស្រួលទៀតត្រូវមានទំនួលខុសត្រូវខ្ពស់ អត់ធ្មត់ ស្មារតីរឹងមាំ ។ ដូច្នេះហើយបានបុរសៗមានក្ដីរំភើបពេលឃើញនារីៗធ្វើជាគ្រូពេទ្យ ។
២. មេធាវី
ចំណែកឯការងារជាមេធាវីក៏ដូចគ្នា ភាគច្រើនយើងឃើញតែបុរសជាអ្នកធ្វើ ។ ដូច្នេះហើយឃើញស្រីៗធ្វើដែរជារឿងមួយមិនសរសើរមិនបាន ។ បង្ហាញពីភាពរឹងមាំ ឆន្ទះមោះមុត អាចចេះដោះស្រាយបញ្ហាប្រកបដោយសុភវិនិច្ឆ័យ ។ ការងារនេះត្រូវជួបមនុស្សគ្រប់ប្រភេទ ជួបបញ្ហាប្លែកៗមិនចេះចប់ ។ បែបនេះហើយតើប្រុសៗណាមិនសរសើរនោះ ។
៣. ប៉ូលិស
ប៉ូលិស ឬទាហាន យើងកម្រឃើញមានស្រីៗធ្វើណាស់ ប៉ុន្តែបើមានមួយៗគឺពិតជាអស្ចារ្យណាស់សម្រាប់មនុស្សប្រុស ។ វាបង្ហាញពីភាពរឹងមាំរបស់នារី ចេះការពារខ្លួន ហើយពិសេសនោះស្រីៗស្លៀកឈុតប៉ូលីស ឬទាហានពិតជាស្អាត ។
៤. អ្នកធ្វើការលើយន្តហោះ
ហរតុអ្វី បានជានារីធ្វើការលើយន្តហោះ អាចធ្វើឱ្យបុរសធ្លាក់ក្នុងអន្លងស្នេហ៍នាង? ព្រោះនាងជាមនុស្សស្រីដែលស្អាត តែងស្លៀកពាក់ស្អាតៗក្នុងពេលធ្វើការ ចេះច្រើនភាសា កាយវិការ សម្ដីសំដៅពីរោះគួរឱ្យចង់ស្ដាប់ ។
៥. គ្រូបង្រៀន
ភាពទន់ភ្លន់ មានសីលធម៌ល្អ មានទំនាក់ទំនងល្អ ពោរពេញដោយចំណេះវិជ្ជា និងជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្ស ។ ចំណុចទាំងនេះហើយធ្វើឱ្យខាងបុរសពេញចិត្ត និងសរសើរនាង ចង់រាប់អាននាងខ្លាំងណាស់ ។
៦. អ្នកធ្វើការក្នុងធនាគារ
ស្រីៗធ្វើការក្នុងធនាគារតែងស្លៀកពាក់ស្អាតៗទៅតាមឯកសណ្ឋានដែលគេតម្រូវ អ្វីដែលទាក់ទាញបំផុតនោះគឺស្នាមញញឹមរបស់នាង ។ មិនតែប៉ុណ្ណោះនាងមើលទៅពិតជាមានទំនុកចិត្តលើខ្លួនឯង មានភាពច្បាស់លាស់ ហ្មត់ចត់រហ័សរហួន ៕