អ្នកជំងឺផ្លូវដង្ហើមកូរ៉ូណា ១៤ នាក់ក្នុងប្រទេសថៃ មាន ៥ នាក់បានព្យាបាលជាសះស្បើយ
បើតាមសារព័ត៌មានបានឱ្យដឹថា ប្រទេសថៃកន្លងមកបានរកឃើញអ្នកផ្ទុក និង ឆ្លងជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាមានចំនួន ៨ នាក់ ដែលមានជាប្រទេសឈរលំដាប់ទី ២ មរកឃើញអ្នកផ្ទុកច្រើនជាងគេ ។
ដោយឡែកមកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មន្ត្រីសុខាភិបាលថៃ បានអះអាងថា បានរកឃើញវត្តមានមនុស្ស ៦ នាក់បន្ថែមទៀត ដែលមានផ្ទុកវីរុសកូរ៉ូណា ធ្វើឱ្យចំនួនសរុបឡើងដល់ ១៤ នាក់ ។ គួរឱ្យដឹងដែរថា ៦ នាក់ដែលទើបរកឃើញនេះ សុទ្ធសឹងតែជនជាចិនទាំងអស់ ដែលក្នុងនោះមានករណី ៥ កើតលើមនុស្សអាយុពី ៦ ទៅ ៧០ ឆ្នាំ ដែលមកពីខេត្តហ៊ូពៃ (Hubei) ក្រុងវ៉ូហាន ជាមួយក្រុមគ្រួសារ ហើយម្នាក់ទៀត មកពីខេត្តជ័ងអ៊ីង (Chonqing) ។
ទោះបីជាមានការកើនឡើង ប៉ុន្តែយើងយោងតាម លោក Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានអះអាងថា មានអ្នកជំងឺ ៥ នាក់ហើយពេលនេះ បានជាសះស្បើយ ៕