មុនបិទទីក្រុង វ៉ូហាន ប្រជាជនចិនហោះមកខ្មែរ ជាង ៣០០០ នាក់
មុននេះបន្តិច ខាងក្រសួងសុខាភិបាលបានធ្វើការប្រកាសថា កម្ពុជាយើង បានរកឃើញមួយករណីហើយនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី ដែលបានកើតឡើងលើបុរសជនជាតិម្នាក់ ដែលមានវ័យ ៦០ ឆ្នាំ ។ ជនជាតិរូបនេះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាមួយក្រុមគ្រួសារ ពីទីក្រុងវ៉ូហាន ប្រទេសចិន ។
ជាមួយគ្នានោះដែរ គួរបញ្ជាក់ថា តាមទិន្នន័យពីអាកាសចរណ៍ស៊ីវិលចិន បានបញ្ជាក់ថា មុនពេលបិទទីក្រុង ប្រជាជនដែលនៅក្នុងទីក្រុងវ៉ូហាននោះ បានធ្វើការហោះហើរមកប្រទេសកម្ពុជា មានប្រហែលជាង ៣ ០៧៩ នាក់ ដោយក្នុងនោះ នៅអាកាសយានដ្ឋានខេត្តព្រះសីហនុមានចំនួន ១ ៥៣៩ នាក់ និងអាកាសយានដ្ឋានក្រុងសៀមរាបមានចំនួន ១ ៥៣៩ នាក់ ។
បន្ថែមពីនេះ ប្រទេសថៃមានចំនួនច្រើនជាងគេ ដោយសរុបប្រជាជន វ៉ូហានទាំងអស់ មានរហូតដល់ ២៥ ១៥២ នាក់ ខណៈប្រទេសជប៉ុនមានចំនួន ៦ ៧៣៩ នាក់ កូរ៉េខាងត្បូង ចំនួន ៦ ១៣៥ នាក់ ហុងកុង ៥ ៨៦៦ នាក់ ម៉ាកាវ ៥ ៦៤៧ នាក់ ម៉ាឡេស៊ីចំនួន ៥ ៤១៨ នាក់ តៃវ៉ាន់ចំនួន ៣ ៦៧៩ នាក់ ហូជីមិញ ៣ ៦៥២ នាក់ ឌូបៃ ៣ ១៨០ នាក់ អាមេរិក ២ ៩២៥ នាក់ តួគីចំនួន ២ ៦៥០ នាក់ ឡុងដុង ២ ៦៥០ នាក់ រួមទាំងបណ្ដាប្រទេសមួយចំនួនទៀត ៕