
មិនថា Friend ធម្មតា ឬ Crush បើ Chat ទៅ ហើយគេ Reply របៀបៗនេះ គួរ Unfriend ចោលទៅ
ការបង្កើតចំណងមិត្តភាពមួយមិនថាក្នុងន័យមិត្តធម្មតា ឬការស្រឡាញ់ទាល់តែមនុស្សពីរនាក់មានចិត្តដូចគ្នា អារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមកទើបទំនាក់ទំនងមួយអាចកើតឡើងបាន ។ មនុស្សខ្លះទៀតទោះបីអ្នកព្យាយាមបង្កើតទំនងទំនងជាមួយគេយ៉ាងណាក៏មិនអាចទៅរួចព្រោះអ្វីដែលសំខាន់គេមិនចង់បង្កើតវាឡើងជាមួយអ្នក ។ ជាក់ស្ដែងការ Chat ជាមួយមិត្តក្នុងហ្វេសប៊ុកអ្នក បើគេឆ្លើយតបដូចខាងក្រោមនេះ អ្នកមិនបាច់ខំប្រឹងទេ មានន័យថាគេមិនចាប់អារម្មណ៍លើអ្នកឡើយ ។
១. នៅពេលដែលអ្នកសួរគេថា «កំពុងធ្វើអីហ្នឹង?» តែគេឆ្លើយតបវិញយ៉ាងខ្លីថា «អត់ធ្វើអីផង» តែមិនបានសួរអ្នកត្រឡប់មកវិញនោះទេ ។
២. អារម្មណ៍ពេលដែលអ្នកនឹកគេខ្លាំង ហើយដាច់ចិត្តនិយាយថា «Miss you» គេមិនបានតបនូវពាក្យថា «I miss you too» នោះឡើយ តែបែរជាពាក្យ “Hasha” មានន័យថាគេមិនបាននឹកអ្នកសូម្បីបន្តិច ។
៣. ចង់ដឹងពីសុខទុក្ខគេចង់ដឹងពីការងារគេក្នុងថ្ងៃនេះ អ្នកក៏បានសួរថា «ម៉េចហើយការងារថ្ងៃនេះ?» អ្នកប្រាកដជារំពឹងពាក្យរៀបរាប់ក្បោះក្បាយពីអ្វីដែលបានកើតឡើងលើគេនៅថ្ងៃនេះ តែផ្ទុយស្រឡះគេឆ្លើយមកវិញថា «អត់មានអីផង» ដោយមិនបានសួរអ្នកវិញនោះទេ ។
៤. នៅពេលរៀបចូលគេងអ្នកចង់ដឹងថាថ្មើរនេះគេកំពុងធ្វើអី ងុយគេង ឬនៅ? បើគេមិនទាន់គេងអ្នកចង់និយាយលេងជាមួយគេ ដោយអ្នកបានសួរទៅគេថា «អេហ៍ គេងនៅហ្នឹង?» គេក៏ឆ្លើយមកវិញថា «រៀបគេងហើយ» ។ មិនបាច់សួរដេញតទៀតទេអ្នកគួរកាត់ចិត្តហើយគេងដែរទៅគេមិនបានចង់និយាយលេងជាមួយអ្នកដាច់យប់ទេ ។
៥. នៅពេលគេបង្ហោះរូបគេក្នុង Story អ្នកក៏ចូលទៅ Reply ដើម្បីបាន Chat លេងត ។ អ្នកក៏និយាយទៅកាន់គេថា «ហេតុតែគេហ្នរ?» ឬមួយក៏អាចជាពាក្យផ្សេងដើម្បីឱ្យគេចាប់អារម្មណ៍តែគេបានតបមកវិញថា «Hehe» ។ បានសម្រាកថ្ងៃក្រោយកុំចេះតែ Reply Story គេទៀត ។
៦. ចង់បង្កើតទំនាក់ទំនងជាមួយគេខ្លាំងពេកអ្នកក៏ដាច់ចិត្ត Chat បបួលគេទៅមើលកុន «តោះ ទៅមើលកុនហ្អី?» ស្រាប់តែគេតបមកវិញថា «អូហ៍ថ្ងៃនេះរវល់បាត់ហើយហ្នឹង ឬចាំថ្ងៃក្រោយទៅណា៎» ។ យកល្អគួរទៅមើលម្នាក់ឯង ឬទៅមើលជាមួយពួកម៉ាកយើងវិញទៅមិនបាច់ឈឺចាប់អីទេ ៕