Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សឹងដាច់ផ្ញារ បង្ហាញជីវិតហ៊ឺហាចោរមាសនៅថៃ ជិះឡាន BMW ពាក់ស្បែកជើង Adidas តម្លៃរាប់ម៉ឺនដុល្លារ នៅតែធ្វើចោរទៀត!
សង្គម

សឹងដាច់ផ្ញារ បង្ហាញជីវិតហ៊ឺហាចោរមាសនៅថៃ ជិះឡាន BMW ពាក់ស្បែកជើង Adidas តម្លៃរាប់ម៉ឺនដុល្លារ នៅតែធ្វើចោរទៀត!

អត្ថបទដោយ​៖ សាកល មករា ២២, ២០២០

ហេតុការណ៍ការប្លន់ហាងមាសប្រដាប់អាវុធ ក្នុងផ្សារទំនើបមួយនៃ ខេត្តលពបុរី បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងប្រទេសថៃ ដោយហេតុការណ៍នេះបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣ នាក់ស្លាប់ ។

យ៉ាងណាមិញមកដល់ពេលនេះ ជនសង្ស័យជាចោរប្លន់ហាងមាសនោះ ត្រូវបានអគ្គស្នងការនគរបាលជាតិថៃ លោក Chakthip Chaiyachinda កំណត់អត្តសញ្ញាណបាន និង ចាប់ខ្លួនបានហើយ ដោយរូបគេមានឈ្មោះ Prasittichai Khaokaew ជានាយកសាលារៀនមួយកន្លែង មានវ័យ ៣០ ឆ្នាំជាង ហើយពេលនេះកំពុងប្រមូលភ័ស្តុតាង ដើម្បីធ្វើការតាមនីតិវិធីច្បាប់ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើងាកមកមើលពីជីវិតឯកជនរបស់ជនសង្ស័យចោររូបនេះវិញ គឺពិតជារស់នៅក្នុងជីវិតហាយសូរយ៉ាងខ្លាំង ដោយមានផ្ទះយ៉ាងធំត្រដឹមត្រដែត ប្រើប្រាស់រថយន្តទំនើប BMW ដែលមានតម្លៃកប់ក្តោង ។ អ្វីដែលពិសេស សូម្បីសម្ភារមួយចំនួនទៀតក៏សុទ្ធតែម៉ាកល្បីៗដែរ ដូចជា នាឡិកាដៃ និង គ្រាន់តែស្បែកជើងពាក់លេងក៏ជាម៉ាក Adidas មានតម្លៃខ្ទង់ម៉ឺនដុល្លារដែរ ដែលទាំងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហាជនថៃ ដោយគេមិននឹកស្មានថា មានជីវិតរស់នៅសុខស្រួលបែបនេះហើយ ហេតុអ្វីក៏នៅតែប្រព្រឹត្តទង្វើសង្គមស្អប់ខ្ពើមទៀត ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់