តើអ្នកដឹងទេថា «កំប្លោក» មានប្រភពមកពីណា?
កំប្លោក គឺជារុក្ខជាតិទឹកមួយប្រភេទ ដែលមានដើមកំណើតនៅអាងទន្លេអាម៉ាហ្សូននៅអាមេរិកខាងត្បូង ប៉ុន្តែឥឡូវនេះបានរីករាលដាលពាសពេញពិភពលោក ហើយត្រូវបានគេចាត់ទុកថា ជាប្រភេទរុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិ ដែលរាតត្បាតខ្លាំងបំផុតនៅលើពិភពលោក។
នៅក្នុងប្រទេសកម្ពុជាយើង អ្នកភូមិនៅបឹងទន្លេសាប និង នៅតំបន់មួយចំនួន បានរកឃើញការកែច្នៃដើម្បីប្រើប្រាស់រុក្ខជាតិមួយប្រភេទនេះ ដោយហាលដើមវាឱ្យស្ងួត និង ប្រែក្លាយវាទៅជាវត្ថុ ដែលធ្វើដោយដៃយ៉ាងស្រស់ស្អាតដើម្បីបម្រើឱ្យទីផ្សារ ។
កំប្លោក វាអាចគ្របដណ្តប់លើផ្លូវទឹក ដែលប្រៀបដូចជាកន្ទេលយ៉ាងក្រាស់មួយ ដែលអាចរាំងស្ទះចរាចរណ៍ទូក និង ស្ទះឧបករណ៍នេសាទត្រី ដូចជាអួនជាដើម ៕
(ប្រភពៈ wonders of the Mekong)