Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ៣ យ៉ាងស្ទះផ្លូវខ្លាំង ធ្វើឱ្យអ្នកដំណើរឆ្លងកាត់ច្បារអំពៅឈឺក្បាល ចង់កើតស្ត្រេសនៅប៉ុន្មានថ្ងៃនេះ!
សង្គម

៣ យ៉ាងស្ទះផ្លូវខ្លាំង ធ្វើឱ្យអ្នកដំណើរឆ្លងកាត់ច្បារអំពៅឈឺក្បាល ចង់កើតស្ត្រេសនៅប៉ុន្មានថ្ងៃនេះ!

អត្ថបទដោយ​៖ សាកល មករា ២២, ២០២០

នាប៉ុន្មានថ្ងៃនេះ នៅចំណុចផ្សារច្បារអំពៅ ស្ពានច្បារអំពៅ និង ច្រមុះជ្រូកក្បាលថ្នល់គេកត់សម្គាល់ឃើញមានការស្ទះចរាចរណ៍ខ្លាំងជាងសព្វមួយដង ដែលការស្ទះនេះបានក៏ត្រូវបានគេសម្លឹងឃើញបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួន ។

១-ការដ្ឋានសាងសង់ស្ពានអាកាសដែលកំពុងសាងសង់
ស្ពានអាកាសក្បាលថ្នល់ត្រូវបានសាងសង់បន្ថែមទៀតអមនឹងស្ពានអាកាសដែលមានស្រាប់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែប្រសើរជាមុន ប៉ុន្តែខណៈនេះដោយកំពុង់ដំណើរការសាងសង់នោះ វាបានធ្វើឱ្យមានបញ្ហាកក់ស្ទះនៅត្រង់ចំណុចស្ពាន រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ មុខផ្លូវចូលវិថី ៦០ ម៉ែត្រ ។

២-ច្បារអំពៅ និង ក្បាលថ្នល់ ជាចំណុចប្រសព្វផ្លូវមកពីគ្រប់ទិស
នៅត្រង់ចំណុចភូមិសាស្ត្រច្បារអំពៅ និង ក្បាល់ថ្នល់ គឺជាចំណុចប្រសព្វរួមមួយដែលអ្នកធ្វើដំណើរពីផ្លូវជាច្រើនបាឆ្លងកាត់ ដូចជាអ្នកធ្វើដំណើរមកពីផ្លូវ ៣៦៩ ផ្លូវជាតិលេខ ១ ពីផ្លូវច្រាំងបាក់ ពីផ្លូវជាតិលេខ ២ ពីផ្លូវ ២៧១ ពីមហាវិថីនរោត្តម និង ពីមហាវិថីមុនីវង្ស ដែលការធ្វើដំណើរមកចំណុចរួមប្រសព្វនេះ បានបណ្តាលឱ្យមានការស្ទះចរាចរណ៍ នៅចំនុចភូមិសាស្រ្តនេះ ជាពិសេសស្ពានច្បារអំពៅ ។

៣-ការដាក់តាំងលក់សម្ភារសំណែនចូលឆ្នាំចិន
ស្របពេលដែលឱកាសបុណ្យចូលឆ្នាំចិនកាន់តែខិតជិតចូលមកដល់នោះ នៅចំណុចផ្សារច្បារអំពៅកាន់តែមមាញឹកខ្លាំង ដោយនៅតាមបណ្តោយផ្លូវខ្លះ ដូចជាផ្លូវ ៣៦៩ ផ្លូវបេតុងក្រោមស្ពានច្បារអំពៅ និង ចំណុចមុខផ្សារច្បារអំពៅ គេឃើញមានការដាក់តាំងលក់មុខទំនិញសម្រាប់សែនចូលឆ្នាំចិន ដែលមានដូចជា ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង នំនែក ផ្លែឈើ និង សម្ភារជាច្រើនផ្សេងៗទៀត ដែលធ្វើឱ្យមានការកក់ស្ទះខ្លាំង ។

កត្កាទាំងប៉ុន្មាននេះហើយដែលនាំឱ្យអ្នកធ្វើដំណើរឆ្លងកាត់ច្បារអំពៅតែងតែធុញទ្រាំ និង ឈឺក្បាលខ្លាំង ជាពិសេសនៅប៉ុន្មានថ្ងៃនេះ ដែលការកក់ស្ទះមានខ្លាំងជាងសព្វមួយដង ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់