
នេះហើយជនដៃដល់ បាញ់សម្លាប់ DJ មិនា ថ្ងៃមុន ជាមន្រ្តីកងរាជអាវុធហត្ថ មុខឡើងក្រភើៗ
កាលពីទាបភ្លឺថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ មានករណីបាញ់សម្លាប់ទៅលើបុរសម្នាក់នៅក្នុងចំណុចភោជនីយដ្ឋានហេបភីណេសស៊ុប និង ខារ៉ាអូខេគ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ ធ្វើឱ្យ ផ្ទុះផ្អើលទាំងព្រឹកព្រលឹម ។
ជនរងគ្រោះដែលស្លាប់នោះត្រូវគេស្គាល់អត្តសញ្ញាណជា DJ មួយរូបមានឈ្មោះ មិនា ។ មកដល់ពេលនេះដែរ ជនសង្ស័យក្នុងឃាតកម្មនេះត្រូវបានសមត្ថកិច្ចវែកមុខឃើញហើយ គឺជាមន្រ្តីកងរាជអាវុធហត្ថមួយរូប មានឈ្មោះ ដួង មុនីរដ្ឋ អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ដោយកំណត់ឱ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឱ្យបានមុនថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ ៕