ម្យ៉ាងដែរតើ! រៀបចំមង្គលការក្នុងព្រៃស្រោង ស្អាតប្លែក ផ្ដិតយករូបភាពធម្មជាតិពិតៗ
មង្គលការមួយរៀបចំនៅក្នុងព្រៃស្រោង មានដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ និងលម្អទៅដោយផ្កាស្រស់ពណ៌ស បានធ្វើឱ្យក្លាយជាទិដ្ឋភាពមួយស្រស់ស្អាតប្លែកភ្នែកខ្លាំង។
មង្គលការដ៏ប្លែកនេះ អ្នករៀបចំកម្មវិធីបានជ្រើសរើសធ្វើឡើងក្នុងព្រៃ ដែលមានជះពន្លឺព្រះអាទិត្យចាំងឆ្លុះពីលើ មានរៀបចំផ្កាស្រស់ជាជួរតាមផ្លូវដើរចូលទៅកាន់កម្មវិធី ចំណែកឯភ្ញៀវកិត្តិយសមានរៀបចំកៅអីអង្គុយពណ៌ស ។ ក្នុងនោះដែរមានរៀបចំជាវេទិកាសម្រាប់គូស្វាមីភរិយាជាមួយនឹងផ្កាស្រស់ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ ។ ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីឡាវ រួមផ្សំជាមួយការរៀបចំយ៉ាងពិសេសនៅក្នុងព្រៃបែបនេះ ប្រៀបដូចជាពិធីដែលមានវេទមន្តមួយពិតជាស្អាតខ្លាំង ។
ចង់ដឹងថាស្រស់ស្អាតប៉ុណ្ណានោះសូមទស្សនាដូចខាងក្រោម៖
រូបភាព៖ Rainforest The Wedding