Connect with us

សង្គម

ភ្ញាក់ផ្អើលបំផុត! ក្រុមអ្នកបុរាណវិទ្យាធ្វើកំណាយ រកឃើញការតាំងទីរបស់មនុស្សជាង ១០០០ឆ្នាំមុន

on

Advertisement

បន្ទាប់ពីធ្វើកំណាយស្រាវជ្រាវអស់រយៈពេលជិតមួយខែមកនោះ ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និង អ្នកជំនាញមកពីសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក បានធ្វើកំណាយនៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានរកឃើញគ្រឹះប្រាសាទ វត្ថុបុរាណ ឬ សម្ភារប្រើប្រាស់បុរាណមួយចំនួននៅទីនោះ ។

លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការស្រាវជ្រាវនេះគឺធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និង សម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញថ្មីៗនេះ ជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋាន លើតំបន់ដែលកំពុងអភិវឌ្ឍន៍ ។

លោក ហេង ពិភាល់ បណ្ឌិតផ្នែកបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និង ជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផង និង នៅលើគោក មនុស្សរស់នៅក្បែរទួលនេះផង ។ ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមពីខាងក្រោម និង ឥដ្ឋនៅពីខាងលើ ដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រពណ៌ផ្កាឈូកចំនួន២កំណាត់ និង គំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុកបានកសាងឡើងក្នុងស.វ.ទី១០ មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទាយស្រី និងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។

លោក ហេង ពិភាល់ បានបន្តទៀតថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះ បានដួលរលំនៅរវាងស.វ.ទី១២ ឬ១៣ និង លែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួលដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ.ទី១២ដល់ទី១៧ និង ភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និង គ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំង ដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និង មានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ  និង តម្តល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណ នៅភាគខាងត្បូងអង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សា និង រស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ និង កិច្ចបូជា។ រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ ពីសេដ្ឋកិច្ច និង ការរស់នៅរបស់មនុស្សពីសម័យបុរាណ។ លើសពីនេះ យើងបានដឹងពីចលនាពាណិជ្ជកម្មនិងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។ លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធផលបឋម ហើយយើងក៏មានគម្រោងស្រាវជ្រាវនាពេលអនាគតដើម្បីស្វែងយល់អំពីទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀបនឹងប្រាសាទផ្សេងៗក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា? ។

តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យានេះ ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាអាចបង្ហាញពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃ និង ឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។ លើសពីនេះទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទីតាំងបុរាណដ្ឋាននេះត្រូវការពារដោយអាជ្ញាធរជាតិអប្សរា និង យល់ដឹងពីសារៈសំខាន់របស់ទីទួលបុរាណ ដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះអង្គរមិនសំដៅតែលើរាជធានី ដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេ គឺជាការរួមផ្សំគ្នានៃប្រាសាទ និង ភូមិករតូចៗទាំងអស់នេះឯង ។

ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះគឺធ្វើឡើងនៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់/ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមអាជ្ញាធរជាតិប្សរា ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

អ្នកគ្មានគូកុំខ្វល់ច្រើន ហូតលុយតែជាង ២ម៉ឺនជិះរថភ្លើងម្នាក់ឯង ទៅដេកមាត់ព្រែកកំពតយ៉ាងរំភើយ
អ្នកបាត់ដំបងត្រៀមៗណា៎! បុណ្យទន្លេនៅបាត់ដំបងឆ្នាំនេះ រៀបចំយ៉ាងពិសេសដឹងតែសប្បាយហើយ
ឱក​ ​សុគន្ធ​កញ្ញា​ ​ជាកំពូលតារាស្រីដែលជោគជ័យលើរឿងគ្រប់យ៉ាង
ប្រវត្តិ​កម្សត់​រាជិនី​សំឡេង​មាស​ ​រស់​ ​សេរី​សុទ្ធា​ ​ជោគជ័យ​លើ​វិ​ថី​សិស្បៈ​ ​តែ​មិន​សមប្រកប​ជីវិត​គ្រួសារ​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន3 days ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន3 days ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...

អត្ថបទក្រុមហ៊ុន4 days ago

កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+​ អា​ចក​ម្ម៉​ង់​បាននៅថ្ងៃនេះ​ហើយ​!!!

(​ភ្នំពេញ​) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង ​ច្រើន​លើសលុប​ក្នុងប្រទេស​កម្ពុជា​យើង​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន ​៖...

អត្ថបទក្រុមហ៊ុន4 days ago

Nokia​ ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹង​ទទួលបាន​កាដូ​ពិសេស​

HMD Global គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​យីហោ​ម៉ាក​Nokia​ដែលជា​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​ចុងក្រោយ 3 ម៉ូ​ដែល​លើ​ទីផ្សារ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន ពិសេស​យុវវ័យ គឺ​ម៉ូ​ដែល​Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Android​ ។​ ​ដោយឡែក​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ Nokia បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អតិថិជន​ទាំងអស់​ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ...

អត្ថបទក្រុមហ៊ុន4 days ago

Samsung Galaxy S20+ | S20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​ភាព​អស្ចារ្យ​ ​ធ្វើ​ឲ្យ​កក្រើក​ពិភព​ស្មា​ត​ហ្វូ​ន​​ដើមឆ្នាំ ​២០២០

(​ភ្នំពេញ​) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ក្រោយពី​មហា​ព្រឹ​ត្ត​ការណ៍​ពិភពលោក​ដ៏​កក្រើក​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ផងដែរ​ដោយបាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន ជាច្រើន​នាក់មក​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ទស្សនា និង​ ប៉ះ​ផ្ទាល់​នៅ​អគារ...

អត្ថបទក្រុមហ៊ុន5 days ago

We are looking for “Research Specialist”

This researcher role supervises research projects from the early planning stages to project completion. That includes project initiative, research design,...

អត្ថបទក្រុមហ៊ុន5 days ago

ធនាគារ ជីប ម៉ុង ដៃគូ​យូរអង្វែង​ដ៏​មាន​ទំនុកចិត្ត​បំផុត​របស់​លោកអ្នក​ ប្រកាស​បើក​សាខា​ថ្មី​ម្ដង ​២​ បន្ថែមទៀត​ក្នុងពេល​តែមួយ​

​ធនាគារ ជីប ម៉ុង​ បើក​ដំណើរការ​សាខា​ថ្មី ​២ ​បន្ថែមទៀត​មួយ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក និង ​មួយទៀត​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន​របស់ខ្លួន​ ។​ ​ឥឡូវនេះ ធនាគារ ជីប ម៉ុង...

អត្ថបទក្រុមហ៊ុន1 week ago

ពិតជាល្អមែន! អ្នកឯកទេសពី Acnes ទៅពិនិត្យស្បែកមុខឱ្យនិស្សិត Free Free ដល់សាកលវិទ្យាល័យ

ពិតជាពិសេសណាស់នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះអ្នកឯកទេសខាងស្បែកមុខពី Acnes បានចុះទៅពិនិត្យស្បែកមុខដល់និស្សិតដោយឥតគិតថ្លៃនៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង ។ ដោយឡែកនៅថ្ងៃទី ១១ ស្អែកនេះក្រុមការងារនឹងបន្តចុះទៅដល់វិទ្យាស្ថានវ៉ាន់ដាគណនេយ្យជាបន្តទៀត។ ក្រោមបរិយាកាសដ៏រីករាយនិស្សិតទាំងប្រុស ទាំងស្រី បានបង្ហាញនូវទឹកមុខញញឹមប្រិមប្រិយទទួលយកនូវសេវាកម្មពិនិត្យស្បែកមុខយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសដ៏ពិតប្រាកដ ។ អ្នកឯកទេសនៃផលិតផលថែរក្សាសម្រស់ Acnes បានធ្វើការពិនិត្យស្បែកមុខដោយឧបករណ៍ទំនើប ដើម្បីរកឱ្យឃើញថា តើស្បែកមុខរបស់ពួកគាត់មានបញ្ហាអ្វីដែរ?...

អត្ថបទក្រុមហ៊ុន1 week ago

អ៊ែ​ម​មឺ​រឹត​បង្ហាញ​កម្មវិធី​ស្រា​របស់ខ្លួន​ ​ជាមួយ​អាហារ​ពេល​ល្ងាច​ដ៏​ស៊ីវីល័យ​

​ការផ្តល់ជូន​លក្ខណៈពិសេស​នៃ​ស្រា​ប្រណីតៗ និង ​ស្រា​សំប៉ាញ​នៅក្នុង​ថ្នាក់​ហ្វឹ​ស​ខ្លាស់ និង ​ថ្នាក់​ពាណិជ្ជកម្ម​នៅ​កម្មវិធី​អាហារ​ពេល​ល្ងាច​មួយ​នៅ​សណ្ឋាគាររ៉ូ​ស​វូដ ​ភ្នំពេញ​​ ។ រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា​ថ្ងៃទី ០៧ ខែកុម្ភៈ ​ឆ្នាំ ២០២០ ៖ ស្រា​ជាង ៨០ ​ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ស្រាក្រហម ស...