បង្ហាញមុខស្ដ្រី ដែលតែងតែដើរល្បួងក្មេងនៅតាមសាលា ដោះគ្រឿងអលង្ការ ផ្អើលក្រុងកំពង់ចាម
ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀនក្នុងកំពង់ចាមយ៉ាងសកម្ម ឥឡូវនេះអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានប្រកាស ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនចៅទៅសាលារៀន ។
ដោយអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានធ្វើការជំរាបជូនដល់សាធារណ:ជនទាំងអស់បានជ្រាបថា៖ ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង នៅតាមសាលារៀន បើបងប្អូនណាស្គាល់ រឺ បានឃើញស្រ្តីរូបនេះសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872 ការរាយការណ៍របស់បងប្អូន ជាការជួយសង្គ្រោះដល់ក្មេងតូចៗ កុំឱ្យរងគ្រោះបន្តទៀត ! កូនគេកូនយើង សហការគ្នាចាប់ជនខិលខូចឱ្យបាន ! ចំពោះការរាយការណ៍ និង ការសហការ គឺអធិការដ្ឋាននគរបាលនឹងរក្សាការសម្ងាត់ជូន ដោយសេចក្តីគោរព ស្រលាញ់ ៕