សូមគាំទ្រ! ឯកឧត្ដម គួច ចំរើន យកឆ្នេរអូរត្រេះមកគ្រប់គ្រងជារបស់រដ្ឋ រុះរើតូបលក់ដូរគ្មានសល់
ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ គឺដល់ពេលដែលត្រូវប្រគល់ជូនរដ្ឋ ដើម្បីរដ្ឋរៀបចំកែសម្រួល អោយឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញហើយ ។
សូមបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះ គឺធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនលើកច្រើនសារមកហើយ។
ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។
កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញដើម្បីអភិវឌ្ឍន៍ ហើយពួកគេទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ ៕
ប្រភព និងអត្ថបទ៖ ប្រជាជនខេត្តព្រះសីហនុ