រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបង្កើតផ្លូវអាទិភាព សម្រាប់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ
ការធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈCity Bus នាពេលបច្ចុប្បន្ននេះមានភាពយឺតយ៉ាវ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំក្នុងការធ្វើដំណើរតាមរថយន្តក្រុងគ្រប់គ្នា ជាពិសេសសិស្សសាលា ដែលរងចាំជិះរថយន្តក្រុងទៅសាលាគឺភាគច្រើនមិនដែលទៅសាលារៀនបានទាន់ពេលវេលាឡើយ ដោយសារតែរថយន្តក្រុងមានភាពយឺតយ៉ាវ មិនបានចូលចំណតទៀតទាត់តាមពេលវេលាកំណត់ ។
ដោយមើលឃើញពីបញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ ដើម្បីបង្កើតផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ ដោយមានការចូលរួមពីតំណាងអង្គការ JICA ធនាគារ ADB មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ City Bus លោក អភិបាល អភិបាលរងខណ្ឌពាក់ព័ន្ធ និង ផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus។
នៅក្នុងកិច្ចប្រជុំនោះ ក៏បានសម្រេចយកផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus នៅចំកណ្ដាលទ្រូងផ្លូវ គឺចាប់ពីផ្សារធំថ្មីរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ៕