ទំពាំងល្អ! យុវតីម្នាក់នេះ លើកមុខមាត់អ្នកមេសាងឱ្យថ្កុំថ្កើងឡើងវិញ ឈ្នះមេដាយមាសលំដាប់អន្តរជាតិ
សិស្សវិទ្យាល័យមេសាងម្នាក់បានទទួលជ័យលាភីមេដាយលេខបី ពីការប្រឡងគណិតវិទ្យាអូឡាំពិកលំដាប់អន្តរជាតិប្រហែលជាមិនសូវមានអ្នកស្គាល់និងចាប់អារម្មណ៍នោះឡើយ ។
ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់ព្រះគ្រូសរណវិមុត្តិញាណ ភាន មករា បានបង្ហោះសារដូច្នេះថា៖ “ចាំមើលអ្នកណាខ្លះហ៊ានស៊ែចែករំលែក រឿងល្អនេះ ! កូនសិស្សវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង ?ជ័យលាភី គណិតវិទ្យាអូឡាំពិកអន្តរជាតិ ?” ។
ក្រោយពីមានការបង្ហោះនោះក៏មានការចូលរួមអបអរសារទ និង លើកទឹកចិត្តជាមួយការខិតខំប្រឹងប្រែងរបស់ប្អូនស្រី ព្រមទាំងសូមឱ្យប្អូនស្រីខិតខំបន្ថែមដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏ល្អនៅពេលអនាគត ៕