មកដឹងវិធីការពារសុខភាព កុំឲ្យរងការប៉ះពាល់ពីខ្យល់ពុល ដែលកំពុងគ្របដណ្ដប់ក្រុងភ្នំពេញ
នៅថ្ងៃសុក្រ ទី ១៧ ខែមករា ឆ្នាំ ២០២០ នេះ រាជធានីភ្នំពេញ កំពុងទទួលរងការគ្របដណ្ដប់ដោយខ្យល់ពុល ក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ។
នៅក្នុងថ្ងៃនេះ ប្រជាជនក្នុងរាជធានីភ្នំពេញ កំពុងមានការព្រួយបារម្ភខ្លាំង ក្រោយផ្សែងអ័ព្ទ នៃខ្យល់ពុល កំពុងគ្របដណ្ដបពាសពេញទីក្រុង ។
ឥទ្ធិពលនៃខ្យល់ពុលនេះ បច្ចុប្បន្ន កំពុងស្ថិតក្នុងកម្រិតក្រហម ដែលជាកម្រិតមិនល្អចំពោះសុខភាព ។
ជាមួយគ្នានេះដែរ ដើម្បីបង្ការ និងចៀសវាងកុំឲ្យមានបញ្ហាសុខភាពណាមួយ ប្រជាជនក្នុងតំបន់ដែលរងផលប៉ះពាល់ គួរណាស់ អនុវត្តតាមវិធី ៣ យ៉ាងខាងក្រោមនេះ ៖
១. ត្រូវពាក់ម៉ាស់ ប្រសិនបើចាំបាច់ទៅក្រៅ
២. ត្រូវបិទបង្អួច និងចៀសវាងការស្រូបយកខ្យល់ពុលនៅខាងក្រៅ
៣. បើសិនជាអាច គួរប្រើប្រាស់ម៉ាស៊ីនចំហាយទឹក ដើម្បីទទួលបានខ្យល់ល្អ