Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ខណ្ឌដូនពេញ កំពត តាខ្មៅ ជាប់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន
សង្គម

ខណ្ឌដូនពេញ កំពត តាខ្មៅ ជាប់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន

មករា ១៩, ២០២០

ពិតជាមានមោទនភាពខ្លាំងណាស់ ដែលទីក្រុងរបស់កម្ពុជាចំនួន ៣ បានជាប់ជាទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន ដែលទីក្រុងទាំងនោះរួមមាន ៖ ខណ្ឌដូនពេញ ( រាជធានីភ្នំពេញ ), ទីក្រុងកំពត និង ទីក្រុងតាខ្មៅ ។  ហើយពិធីផ្តល់ជូនជ័យលាភីទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាននេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០នេះ នៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ ។

នៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២០នេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានប្រគល់រង្វាន់ជ័យលាភី ដល់ទីក្រុងស្អាតអាស៊ានចំនួន ២១ នៅក្នុងតំបន់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងសូចនាកររបស់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ។

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និង បង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និង សេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និង ភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ។

គួរបញ្ជាក់ផងដែរថា ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និង ដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥ ៕

( ប្រភព៖ ក្រសួងទេសចរណ៍ )

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់