នេះហើយទំពាំងស្នងឫស្សី! ក្រុមនាងអូនជើងឆើតៗវាយគេដល់ថ្នាក់ផ្អើលហ្វេលប៊ុក មុខឡើងកំប្លង់ៗ
ករណីបង្កហិង្សាមួយរវាងសិស្សសាលាក្នុងវិទ្យល័យផ្សារដើមថ្កូវ បានផ្ទុះល្បីពេញបណ្តាញសង្គម បន្ទាប់ពីគេបានឃើញតាមរយៈវីដេអូខ្លីដែលក្មេងស្រីសិស្សសាលាម្នាក់ត្រូវក្រុមនាងអូនជើងឆើតប៉ុន្មាននាក់ទៀតបានព្រួតវាយដូចបាល់ ។
តាមការឱ្យដឹង ជនរងគ្រោះជាសិស្សស្រីរៀនថ្នាក់ទី ៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ ឆ្នាំ រៀនៅវិទ្យាល័យផ្សារដើមថ្កូវ និង ចំណែកក្រុមនារីក្លាហានជនបង្កមានគ្នា ៤ នាក់ ដោយម្នាក់ក៏ជាសិស្សរៀនថ្នាក់ទី ៩ នៃវិទ្យាល័យនេះដែរ ប៉ុន្តែ ៣ នាក់ផ្សេរទៀតរៀននៅវិទ្យាល័យផ្សេង ដែលជាបនភឿនបានលើកគ្នាមកវាយជនរងគ្រោះដល់ក្នុងថ្នាក់ ។