បុរសម្នាក់ធ្វើអំណោយ សត្វកាំប្រមា ៥ ក្បាល ចេញពីទឹកចិត្ត ជូនឯកឧត្តម បណ្ឌិតម៉ុង ឫទ្ធី
បុរសម្នាក់ ឈ្មោះ អ៊ុំ ប៊ុនរ៉េត បានយកសត្វកាំប្រមាចំនួន ៥ក្បាលទៅផ្តល់ជូន ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដើម្បីយកទៅចិញ្ចឹមថែរក្សា ទុកសម្រាប់ឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលទស្សនា ។
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាព និង សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា នៅទី១៥ ខែមករា ឆ្នាំ២០២០ ខ្ញុំបានទទួលអំណោយសត្វកាំប្រមាចំនួនប្រាំក្បាលពីក្មួយ អ៊ុំ ប៊ុនរ៉េត Bunreth Oum ដេីម្បីយកមកចិញ្ចឹមបីបាច់ថែរក្សា ការពារសម្រាប់ទុកឱ្យភ្ញៀវជាតិ និង អន្តរជាតិចូលមកទសនានៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសន្ដានចិត្ត ដ៏ល្អផូរផង់រកអ្វីមកព្រៀបផ្ទឹមពុំបាន នេះដោយសារតែពូជូនថវិការក្មួយមិនព្រមទទួលយកទេ ៕