កូនខ្មែរមួយរូប គូរគំនូរសិល្បៈប្រកបដោយគំនិតច្នៃប្រឌិត បង្កប់អត្ថន័យយ៉ាងវិសេសវិសាល
សិល្បៈរបាំខ្មែរ មានភាពស៊ីជម្រៅ និងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយ សត្វ ធម្មជាតិ និង បរិស្ថានដែលនៅជុំវិញខ្លួនយើង ។
សត្វឆ្មា និង ម្កុដរបាំព្រះរាជទ្រព្យ ព្រះនាងវឌ្ឍនាទេវី
ដោយសារតែហេតុនេះហើយ ទើបយើងឃើញមានការដកស្រង់ទាំងការតុបតែងខ្លួន គ្រឿងលម្អ ក្បាច់ ចលនា ផ្សេងៗ សុទ្ធតែបានមកពីធម្មជាតិ បរិស្ថាន សត្វជាដើម ។
សត្វសុនខ និង ម្កុដព្រះនាងនាគ
ជាមួយគ្នានោះដែរមានរូបគំនូរសត្វជាច្រើនប្រភេទដែលត្រូវបានគូរចេញដោយក្តីស្រឡាញ់អស់ពីដួងចិត្ត ពីយុវជនមួយរូបដែលជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឈ្មោះ សៀង ឆាយលី បានរំលេចជាមួយនូវម្កុដក្បូក្បាច់បុរាណខ្មែរបានយ៉ាងល្អប្រណិត ។ អត្ថន័យសំខាន់ដែលយុវជនរូបនេះបានគូរម្កុដបំពាក់នៅលើសត្វនានា ព្រោះចង់ឱ្យមនុស្សចេះស្រឡាញ់សត្វ ស្រឡាញ់ធម្មជាតិ ដូចស្រឡាញ់ម្កុដទាំងនោះដែរ ព្រោះក្បាច់ទាំងនោះក៏ដូចជាសិល្បៈទាំងអស់សុទ្ធតែកើតឡើងពីធម្មជាតិ ។
សត្វកង្កែប និង ម្កុដកន្ទុយហង្ស របាំជូនពរ
ជាងនេះទៅទៀត នៅពីក្រោមរូបគំនូរនីមួយៗ ក៏មានបញ្ជាក់នូវឈ្មោះម្កុដទាំងអស់នោះដែល កូនខ្មែរតិចណាស់ដែលបានស្គាល់ ។ លោកក៏បានបន្ថែមថា៖ “សត្វខាងក្រោមនេះ មានសត្វមួយចំនួនជាសត្វដែលជិតផុតពូជ ឬ បានដាច់ពូជបាត់ទៅហើយ ។ ដូចនេះសូមស្រឡាញ់សត្វដូចស្រលាញ់ខ្លួនអ្នក” ៕
សត្វខ្លាឃ្មុំឃូអាឡា និង ម្កុដព្រះរាជនីរាគី របាំព្រះរាជាទ្រព្យ ព្រះនាងវឌ្ឍនាទេវី
សត្វដំរី និង ម្កុដអប្សរាប្រាសាទអង្គរវត្ត
សត្វក្របី និង ម្កុដពង្សយក្សកូរសមុទ្រទឹកដោះ
សត្វសេះ និង ម្កុដនាងរបាំទេពមនោរម្យ
សត្វស្វា និង ម្កុដរបាំអ្នកស្រឡាញ់ភេទដូច
សត្វប្រើស និង ម្កុដអប្សរាដេញពិណ រូបចម្លាក់សាលារចនា
សត្វតោ និង ខ្មុកទសមុខល្ខោនព្រះរាជាទ្រ