តិចច្រឡំកូនចិនអីទៅ! ហ៊ាប៊យ កូនខ្មែរពិតៗ ប៉ាៗគេលេងមួយឈុតនេះឡើងគួរឱ្យខ្នាញ់
ក្មេងប្រុសដែលមានមាឌត្រលុកត្រលុន ចូលចិត្តលេងស្ទីលប្លែកៗជាមួយសម្លៀកបំពាក់ និង ការថតរូបគួរឱ្យស្រឡាញ់ មានរហស្សនាមថា ហ៊ា ប៊យ បានធ្វើឱ្យអ្នកលេងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទប់សំណើចមិនបានជាមួយការតុបតែងខ្លួនមួយបែបទៀតហើយ ។
ហ៊ាប៊យ បានក្រងនូវរ៉ូបពណ៌ស្វាយវែង មានម៉ូតជាដំណាក់ៗ ជាមួយមាឌម៉ាប់ៗ ភ្នែកតឹងៗ ពិតជាធ្វើឱ្យអ្នកដែលបានឃើញរូបអូនតូច ហើយមិនអាចទប់សំណើចជាមួយភាពក្រមិចក្រមើមនេះបានឡើយ ។
សូមបញ្ជាក់ថា អូន ប៊យ មានគេហទំព័រហ្វេសប៊ុកផ្ទាលើខ្លួនឈ្មោះ Hea Boy ហ៊ា ប៊យ ហើយត្រូវទទួលការចាប់អារម្មណ៍ និង មានភាពល្បីល្បាញជាខ្លាំង ដោយសារតែ ប៊យ នៅមានអាយុតិចនៅឡើយ តែប៊យ មានមាឌធំ ហើយចូលចិត្តតែងខ្លួនប្លែកៗ Cute Cute ថែមទៀត ៕