ឋានៈជាជំទាវមែនពិត តែលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បង្ហាញពីភាពសាមញ្ញស្ទើរគ្រប់ទីកន្លែង
លោកជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយារបស់ឯកឧត្តម គួច ចំរើស អភិបាលខេត្តព្រះសីហនុ កន្លងមកតែងតែទទួលបានការកោតសរសើរពីសំណាក់មហាជនទៅលើចំណេះដឹងខ្ពស់ មានក្រមសីលធម៌ ប្រកបដោយចរិយាថ្លៃថ្នូរ ស័ក្ដិសមជាភរិយាថ្នាក់ដឹកនាំដែលប្រជាជនគោរពស្រឡាញ់។
ដ្បិតតែភរិយាឯកឧត្តម គួច ចំរើន មានងារជាជំទាវក៏ពិតមែន ប៉ុន្ដែលោកជំទាវ អ៊ូ ធីតាពៅ តែងបង្ហាញភាពសាមញ្ញ ដើរសួរសុខទុក្ខបងប្អូនប្រជាជន លោកយាយ លោកតា អ៊ំពូមីង មិនចេះប្រកាន់ច្រើន គួរឱ្យគោរពខ្លាំងណាស់ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៥ ខែមករា នេះ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានឆ្លៀតពេលវេលាដើរកម្សាន្តលំហែកាយ ស្រូបយកខ្យល់អាកាសធម្មជាតិយ៉ាងសាមញ្ញបំផុតទៅតាមឆ្នេរសមុទ្រ ។
ក្នុងនោះក៏មានការលើកសរសើរយ៉ាងច្រើនពីសំណាក់មហាជនទៅលើសម្រស់ស៊ីគ្នាជាមួយទេសភាពឆ្នេរសមុទ្រខ្មែរដ៏ស្រស់ត្រកាល ភាពថ្លៃថ្នូរ ព្រមទាំងភាពសាមញ្ញ គួរឱ្យគោរពស្រឡាញ់របស់លោកជំទាវយ៉ាងខ្លាំង ៕
រូបភាព៖ ប្រជាជនខេត្តព្រះសីហនុ