១គូក្នុងចំណោមរាប់លាននាក់! កូនភ្លោះកើតខុសគ្នា១ម៉ោងគត់ ស្ថិតក្នុងទសវត្សខុសគ្នា
មានទម្ងន់កូនភ្លោះ ជាក្តីស្រមៃរបស់ឪពុកម្តាយជាច្រើនរូបក្នុងពិភពលោកនេះ ព្រោះពួកគេអាចចិញ្ចឹមកូនដល់ទៅ២ ដោយមិនចាំបាច់ចំណាយពេលមានផ្ទៃពោះ២ដង ។
កូនភ្លោះតែងកើតក្នុងថ្ងៃតែមួយ ឆ្នាំតែមួយ ទសវត្សតែមួយ ។ តើពួកគេនៅតែជាកូនភ្លោះទៀតទេបើខួបកំណើតនឹងធ្វើនៅថ្ងៃខុសគ្នា ?
ពិតណាស់រឿងនេះអាចកើតមាន ដោយសារតែកូនភ្លោះនៅប្រទេសអាឡឺម៉ង់មានថ្ងៃកំណើតខុសគ្នា ឆ្នាំខុសគ្នា ហើយសូម្បីតែទសវត្សខុសគ្នា ដោយគ្រាន់តែកើតនៅម៉ោងខុសគ្នាត្រឹមតែ១ម៉ោងប៉ុណ្ណោះ ។
ទារក Leon និង Noel ជាបងប្អូនភ្លោះប៉ុន្តែ Leon បានកើតនៅក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ១១និង២៤នាទីយប់ ចំណែកឯ Noel កើតបន្ទាប់នៅម៉ោង ១២និង២៤នាទី ខុសគ្នាតែ១ម៉ោង តែចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ទៅហើយ ។ មានន័យថាអ្នកទាំង២ មានសំបុត្រកំណើតខុសគ្នា ។ នេះពិតជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំថ្មីនេះ ៕