តំបន់រុករករ៉ែចំនួន ៨ ទីតាំងត្រូវបានប្រកាសឱ្យក្រុមហ៊ុនជាតិ និង អន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងយកអាជ្ញាបណ្ណ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យក្រុមហ៊ុនជាតិ និង អន្តរជាតិ ដាក់ពាក្យប្រកួតប្រជែង សម្រាប់ ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែចំនួន ៨ ទីតាំង ។
សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និង ថាមពល នៅថ្ងៃទី ១៤ ខែមករា បានឱ្យដឹងថា តំបន់សម្បទានស្វែងរុករករ៉ែចំនួន ៨ តំបន់ ដូចមានភ្ជាប់ជូន “ផែនទីទីតាំង និង កូអរដោណេ” ត្រូវបានប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង១៧:០០ នាទី ។
តំបន់សម្បទានស្វែងរុករករ៉ែ ដែលត្រូវបានប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖
១. តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
២. តំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ
៣. តំបន់ភ្នំច្រាច ស្រុកឆែប និងស្រុកសែនជ័យ ខេត្តព្រះវិហារ
៤. តំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៥. តំបន់ខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ
៦. តំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប
៧. តំបន់ព្រែកខ្លុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៨. តំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕