អ្វីដែលគ្រប់គ្នាស្រមៃក្លាយជាការពិតហើយ! កំពុងរៀនសុខៗ ធ្លាក់កង្ហារចំក្បាល ដឹកទៅពេទ្យភ្លាមៗ
សិស្ស និស្សិតដែលអង្គុយនៅក្រោមកង្ហារនៅក្នុងថ្នាក់ ជាពិសេសកង្ហារចាស់ៗ តែងតែមានអារម្មណ៍ស្រមើលស្រមៃខ្លាចតែកង្ហារនោះធ្លាក់មកបង្ករបួសស្នាមដល់ពួកគេ ។
ឥឡូវនេះករណីធ្លាក់កង្ហារបានកើតឡើងស្តែងៗតែម្តងនៅក្នុងថ្នាក់រៀនមួយ ស្ថិតនៅក្នុងវិទ្យាស្ថានភាសាបរទេស(IFL) ហើយបណ្តាលឱ្យសិស្សម្នាក់រងរបួស និង ខូចកុំព្យូទ័រថែមទៀត ។
តាមគណនីហ្វេសប៊ុកឈ្មោះ Meng Sreysros បានបង្ហោះសារជាមួយរូបភាពធ្លាក់កង្ហារដូច្នេះថា៖ “ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ៗ” ។
កញ្ញាបានបន្ថែមទៀតថា៖ “ហេតុការណ៍នេះបានកើតឡើងលើមិត្តភក្តិខ្ញុំផ្ទាល់នៅថ្ងៃទី ១៤ មករា ២០២០ ពេលរសៀលដែលកំពុងរៀនក្នុងថ្នាក់ជាមួយគ្នា បណ្តាលអោយគាត់មានរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និង ខូចខាតកុំព្យូរទ័រអស់មួយគ្រឿង ។ ក្នុងនាមជាមិត្តរួមថ្នាក់មានភាពសោកស្តាយ ដែលមានហេតុការណ៍បែបនេះបានកើតឡើងលើគាត់បែបនេះ ។ សូមស្នើឱ្យគណៈគ្រប់គ្រងសាលានានាជួយត្រួតពិនិត្យគ្រឿងបរិក្ខារក្នុងថ្នាក់ជាពិសេស បរិក្ខារចាស់ជាដើម ដើម្បីការពារដល់និស្សិត ដែលសិក្សានៅទីនេះ” ។