គាំទ្រទេ? គ្រូប្រដាល់គុនខ្មែរ ប្រកាសហៅ បងធំមេសាង ហាត់ឡើងសង្វៀនលើកស្ទួយមុខមាត់ប្រទេសជាតិ
យុវតី ឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ត្រូវបានទទួលរហស្សនាមថា “មេធំមេសាង” បន្ទាប់ពីមានវីដេអូបង្ហោះនូវសកម្មភាពដ៏គន្លើន ដោយកាង និង វាយលើក្មេងៗប៉ុន្មានអ្នកដែលចូលទៅក្នុងស្រុករបស់ខ្លួន ។
មិនយូរប៉ុន្មាន សមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតីរូបស្រស់នេះមកប៉ុស្តិ៍នគរបាលតែម្តង ។
យ៉ាងណាមិញ ថ្មីៗនេះ ការភ្ញាក់ផ្អើលម្តងទៀតដោយសារតែមានអតីតកីឡាប្រដាល់ជើងចាស់មួយរូបគឺលោក ឡោ សំណាង បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ពាក់ព័ន្ធទៅនឹងយុវតីខាងលើនេះ ។
លោកបានបង្ហោះថា ៖ “សាលាក្បាច់គុនខ្មែរបុរាណយើងកំពុងត្រូវការកីឡាការនីជាច្រើនរូបមកហ្វឹកហាត់ ដើម្បីឡើងប្រកួតលើសង្វៀននិងជួយលើកស្ទួយដល់មុខមាត់ប្រទេសជាតិផងនោះ ចឹងខ្ញុំបាទសុំប្រកាសជាផ្លូវការនិងទទួលប្អូនក្មួយៗមកហាត់ជាមួយគ្រូផ្ទាល់តែម្តង ចិត្តជាអ្នកប្រយុទ្ធមែននោះមកហាត់ចុះស្វាគមន៍ជានិច្ច បើសិនជាអាចសូមសមត្ថកិច្ចមេត្តាជួយផ្តល់ឱកាសដល់ក្មួយស្រីម្តងទៅ អរគុណទុកជាមុន” ៕