អ្នកបើកបរម្នាក់ព្រហើនហ៊ានលើកម្រាមដៃកណ្ដាលដាក់ប៉ូលិស ពេលកំពុងសម្រួលចរាចរណ៍ដល់សិស្សសាលា (វីដេអូ)
នេះជាឥរិយាបទ ដ៏ច្រងេងច្រងាងមួយរបស់អ្នកបើកបរម្នាក់នេះ មិនគោរពច្បាប់ចរាចរណ៍ មិនគោរពសមត្ថកិច្ចចរាចរណ៍នៅតាមដងផ្លូវហើយ ថែមទាំងបញ្ចេញឥរិយាបទព្រហើនដាក់សមត្ថកិច្ចបែបនេះទៀត ។ ជាក់ស្តែងកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០នេះ តៃកុងរថយន្តដឹកស៊ីម៉ង់ម្នាក់ បានប្រើអាកប្បកិរិយា ច្រងេងច្រងាងដាក់សមត្ថកិច្ចប៉ូលីសចរាចរ ព្រមទាំងលើកដៃជាសញ្ញាមាក់ងាយដល់សមត្ថកិច្ច ពេលគាត់កំពង់ធ្វើចរាចរនាំសិស្សឆ្លងផ្លូវចូលសាលារៀន ។
កាយវិការដ៏គ្មានសីលធម៌នេះត្រូវបនបងប៉ូលិសម្នាក់ បង្ហោះតាមគណនីហ្វេសប៊ុកមួយរបស់គាត់ ដែលមានឈ្មោះថា Neang Nak គាត់បានបង្ហោះសារសរសេររៀបរាប់ថា ខ្ញុំមិននឹកស្មានថាអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់មានអាកប្បកិរិយព្រហើ់ន និង ព្រៃផ្សៃយ៉ាងនេះសោះ ។ នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេ ថែមទាំងរោទ៌ម៉ាស៊ីនឱ្យឮហើយ ចុចស៊ីផ្លេឮសម្លេងខ្លាំងៗ គាត់មិនគ្រាន់តែមិនស្តាប់ការបញ្ជាចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើកដៃ ជាសញ្ញាឱ្យ ក្ត ដាក់ ក្រុមប៉ូលិសទៀតផង ។
ក្រោយពីបានឃើញការបង្ហោះសារ របស់ប៉ូលិសចរាចរណ៍រូបនេះរួចមក អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបាននាំគ្នា ចូលខំមិនយ៉ាងច្រើន ដោយមានអ្នកខ្លះបានលើកទឺកចិត្តឱ្យបន្តការងារដ៏ប្រពៃនេះទៀត និង អ្នកខ្លះទៀតបានឱ្យសមត្ថកិច្ចត្រូវតែចាត់វិធាការផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះអ្នកបើកបររថយន្ត ដែលមាក់ងាយសមត្ថកិច្ចដូចនេះ កុំឱ្យអ្នកក្រោយៗយកតម្រាប់តាម ៕