យូរហើយអត់អ្នកនឹកឃើញ! គ្មានទៅជួលរោងអស់មួយរៀល រៀបការក្នុងចម្ការកៅស៊ូប្លែកគេ សល់លុយទៀត
ជាទូទៅនៅក្នុងពិធីមង្គលការគ្រួសារខាងស្រី ខាងប្រុសតែងជ្រើសរើសរៀបចំនៅផ្ទះខ្លួនឯង ឬមួយជួលហាង ដើម្បីប្រព្រឹត្តិពិធីទាំងមូល រាប់ទាំងពិធីទទួលភ្ញៀវផងដែរ ។ ជាការពិតណាស់ដើម្បីរៀបចំមង្គលការមួយឱ្យកើតឡើងបានគឺត្រូវចំណាយលើគ្រប់បែបយ៉ាង រហូតដល់ថ្នាក់ក្លាយជាបន្ទុកមួយដ៏ធំក្នុងជីវិតគូមុនក្លាយជាប្ដីប្រពន្ធទៅតាមប្រពៃណី ។
ដោយឡែកក្រឡេកមកមើលប្រទេសថៃឯណេះវិញ មានគូស្នេហ៍មួយគូបានជ្រើសរើសរៀបចំមង្គលការក្នុងចម្ការមួយ មិនមានតុបតែង ឬសង់ជារោងអ្វីឡើយ ។ ក្នុងនោះដែរម្ចាស់ការបានរៀបចំតុជាជួរនៅក្រោមដើមឈើជាមួយការលម្អតុដោយកម្រាលពណ៌ស និងចង់ស្បៃពណ៌ស្វាយនៅលើកៅអី ។ បន្ទាប់ពីរូបភាពទាំងនេះបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាំឱ្យមានការចែកព្រោងព្រាតតែម្ដង ។
យ៉ាងណានេះអាចជាគំនិតច្នៃប្រឌិតថ្មី ឬជាចំណង់ចំណូលចិត្តរបស់ម្ចាស់កម្មវិធី ។ ដោយឡែកមង្គលការនៅកម្ពុជាយើង ឬនៅប្រទេសផ្សេងៗទៀតតែងរៀបចំនៅផ្ទះ ឬនៅទីកន្លែងណាមួយដែលសមរម្យទៅតាមលទ្ធភាពដែលពួកគេមាន ៕
រូបភាព៖ รับจัดงานแต่งงานครบวงจร รับจัดขันหมาก อำเภอปลวกแดง ระยอง