Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រៀបការហើយថ្មីៗប្ដីប្រពន្ធ មិនគួរចាយលុយចំណងដៃ លើរឿងមិនចាំបាច់ ៥យ៉ាងនេះឡើយ
សង្គម ស្នេហាស្នេហ៍ហឺត

រៀបការហើយថ្មីៗប្ដីប្រពន្ធ មិនគួរចាយលុយចំណងដៃ លើរឿងមិនចាំបាច់ ៥យ៉ាងនេះឡើយ

កុម្ភៈ ១, ២០២០

ជាទូទៅប្តីប្រពន្ធដែលការហើយថ្មីថ្មោង តែងតែរំភើប ជាមួយនឹងជីវិតគូដែលពួកគេធ្លាប់បានទន្ទឹងជាយូរមកហើយ ។ យ៉ាងណាមិញពួកគេក៏មិនគួររំជើបរំជួលចំណាយលុយជាមួយរឿងទាំង ៥យ៉ាងខាងក្រោមនេះឡើយ ទោះបីជាចំណេញចំណងដៃយ៉ាងណាក៏ដោយ ព្រោះវាអាចនឹងទៅជាចំណងវិញ ។ រឿងដែលប្ដីប្រពន្ធទើបតែរៀបការហើយមិនគួរចំណាយមានដូចជា៖

១. ទិញរបស់របរប្រ៊េនៗច្រើនហួសហេតុ

សម្រាប់អ្នកមានលុយចាយមិនអស់វាមិនសូវជាបញ្ហានោះទេពេលដែលគេចង់ទិញរបស់របរដែលថ្លៃកប់ពពកយ៉ាងណាក៏ដោយ ។ ប៉ុន្តែសម្រាប់ប្តីប្រពន្ធដែលមានលទ្ធភាពមធ្យម មិនគួរណាចំណាយលុយដែលសល់ពីរៀបការទៅទិញរបស់ថ្លៃៗមកប្រើដោយធ្វើជាកាដូជូនគ្នានោះឡើយ ។ មុននឹងទិញក៏គួរគិតពីជីវភាពខ្លួនឯងសិន ។

២. ដើរកម្សាន្តយូរពេក

ប្តីប្រពន្ធដែលរៀបការហើយច្រើនតែចង់ទៅដើរកម្សាន្តទាំងក្នុង​ និង ក្រៅប្រទេស​ដែលហៅថា ការទៅក្រេបទឹកឃ្មុំ ។ ប៉ុន្តែបើរវល់តែក្រេបទឹកឃ្មុំយូរពេក ភ្លេចគិតការងារ ការរកស៊ី វានឹងមានតែខាតបង់ទាំង ពេលវេលា និងថវិការ ។ ប្តីប្រពន្ធគួរតែបានចំណាយពេលរៀបចំគម្រោងគ្រួសារឱ្យបានច្រើនល្អជាង ។

៣. ចូលហាងញឹកញាប់

ប្រាកដណាស់បើមួយថ្ងៃៗគិតតែចូលហាង បាយនៅខាងក្រៅ នោះស្វាមីភរិយាថ្មី មិនត្រឹមតែបាត់បង់លុយកាក់ច្រើនតែប៉ុណ្ណោះទេ តែសុភមង្គលគ្រួសារក៏អាចនឹងត្រូវថមថយដែរ ។

៤. ជួបជុំញាតិមិត្តផឹកស៊ីច្រើនពេក

ពេលការហើយ ទាំងសងខាងនឹងកើនញាតិមានទាំង សាច់ញាតិខាងប្តី និងខាងប្រពន្ធដែលរស់នៅកន្លែងខុសៗគ្នា ។ ដូចនេះគួរជៀសវាងជួបជុំម្តងផ្ទះអ្នកនេះ ម្តងផ្ទះអ្នកនោះ ដោយប្តូរមកជាការជួបជុំទាំងអស់គ្នាប្រសើរជាង ។ បើគិតតែពីទៅផឹកស៊ី ឱ្យគ្រប់ផ្ទះបែបនេះ វាមិនចម្រើននោះឡើយ ។  

៥. រៀបចំពិធីកាត់ចំណងដៃធំហួស

មានគ្រួសារខ្លះ បន្ទាប់ពីរៀបការមិនខ្វល់ខ្វាយពីពិធីកាត់ចំណងដៃអ្វីឡើយ តែខ្លះក៏រៀបពិធីនេះស្ទើរតែប៉ុនពិធីរៀបការទៅហើយ ។ ពេលខ្លះចង់ចំណេញ ក៏អាចក្លាយទៅជាចំណងក៏ថាបាន ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់