ក្រសួងចេញបញ្ជាក់ការពិតហើយ ក្រោយល្បីស្លាកលេខពិសេសផ្ទាល់ខ្លួន អាចដាក់ពាក្យបែកស្លុយបាន
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាកំពុងនាំគ្នាចែករំលែកព្រោងព្រាត តាមរយៈការបង្ហោះ ពីហ្វេសប៊ុកផេក និងគណនីមួយចំនួន អំពីការបញ្ជារទិញស្លាកលេខពិសេស មានសុទ្ធតែពាក្យមិនសមរម្យ អាសអាភាស និងពាក្យលេងសើចមួយចំនួនទៀត ។ នាំឱ្យមានបុគ្គលខ្លះគិតថាស្លាកលេខពិសេសសម្គាល់យានយន្ត ចង់ដាក់អ្វីក៏បានតាមតែចិត្ត ។
រហូតមកដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញបញ្ជាក់ការពិតហើយថា នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនោះប្រជាពលរដ្ឋអាចស្នើទិញស្លាកលេខពិសេសនោះ ដោយអាចគណនាតម្លៃដោយស្វ័យប្រវត្តិ ។
ដោយឡែកចំពោះការប្រើពាក្យពេជន៍មិនសមរម្យចំពោះការដាក់ស្លាកពិសេសគឺមិនត្រូវបានអនុញ្ញាតនោះទេ ។ ក្នុងនោះដែរក្រសួងបញ្ជាក់ថាករណីមានពាក្យមិនសមរម្យ ឬ បង្កឱ្យមានការប៉ះពាល់ មន្ត្រីជំនាញនឹងធ្វើការត្រួតពិនិត្យឡើងវិញផងដែរ ។