Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ត្រីស្លាត ស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជ ប៉ុន្តែមានច្រើននៅកម្ពុជា
សង្គម

ត្រីស្លាត ស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជ ប៉ុន្តែមានច្រើននៅកម្ពុជា

មករា ១២, ២០២០

កាលពីពេលថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានចេញផ្សាយព័ត៌មានពីត្រីមានស្រកាមួយប្រភេទចេញពីប្រភព ffish.asia, fishbase.org និង iucnredlist.org ដែលជាប្រភេទត្រីទឹកសាប ដែលរស់នៅក្នុងទឹកសាបផង និង ទឹកភ្លាវផង ។ វាអាចធំលូតលាស់បានល្អណាស់ នៅក្នុងទឹកនឹង នៅក្នុងទន្លេ ស្ទឹង បឹង ត្រពាំង និង តំបន់វាលទំនាបលិចទឹក ។

ត្រីស្លាត មានឈ្មោះវិទ្យាសាស្ត្រថា Notopterus notopterus និង ឈ្មោះជាភាសាអង់គ្លេស Bronze featherback មានប្រវែងដងខ្លួនអតិបរមា ៦០,០ ស.ម ប្រវែងដងខ្លួនទូទៅសរុប ២៥,០ស.ម ។ ក្នុងរដូវវស្សា វាធ្វើចរាចរផ្លាស់ទីចេញពីទន្លេមេគង្គចូលទៅក្នុងតំបន់វាលទំនាបលិចទឹក និង ត្រឡប់ចូលទៅជម្រកដើមវិញ ឬ ចូលទៅក្នុងតំបន់ដែលមានទឹកជាប្រចាំវិញ ក្នុងរដូវប្រាំង ។ ត្រីស្លាត ស៊ីសត្វល្អិត ត្រី សិប្បិជាតិ និង ឬសខ្ចីៗរបស់វារិរុក្ខជាតិផងដែរ ។ ត្រីស្លាត ត្រូវបាន គេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ ។

លក្ខណៈសម្គាល់របស់ត្រីស្លាត វាមានខ្លួនស្តើង ពណ៌ប្រផេះពេលមិនទាន់ពេញវ័យ ពេលពេញវ័យប្រែពណ៌ក្រម៉ៅ (ជាទូទៅ វាប្រែពណ៌តាមទឹក) ។  មានព្រុយគូទវែង ចាប់ពីព្រុយពោះរហូតដល់ព្រុយកន្ទុយ ។ ស្រកានៅក្បែរក្បាលធំ ឯស្រកា នៅតាមដងខ្លួនល្អិតៗ។ ក្បាលផតបន្តិច ។ សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិឱ្យបានគង់វង្ស និង ជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមគាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឱ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឱ្យកូនចៅយើងជំនាន់ក្រោយ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់