Connect with us

ទេសចរណ៍

រឿងរ៉ាវ ១៣ យ៉ាងរបស់កម្ពុជា ដែលធ្វើឱ្យពិភពលោកស្ញប់ស្ញែងបំផុត

on

Advertisement

កម្ពុជាជាដែនដីមួយត្រូវបានពិភពលោកផ្ដល់ងារថា ជា «ដែនដីអច្ឆរិយ» មានសម្បត្តិវប្បធម៌ទាំងរូបី ទាំងអរូបី ដ៏ល្អផូផង់ ។ កម្ពុជាជាដែនដី គ្របដណ្ដប់ដោយវប្បធម៌ ប្រណៃពី ទំនៀមទម្លាប់ ប្រាង្គប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរ​ ធ្វើឱ្យមនុស្សនៅលើសាកលលោកកោតស្ងប់ស្ងែង ចង់មកឃើញ មកទស្សនាឱ្យច្បាស់ជាក់នឹងភ្នែក ។ ដោយឡែកថ្មីៗនេះគេហទំព័រ Trip Culture បានចុះផ្សាយអំពីរឿងរ៉ាវ ១៣ យ៉ាងរបស់កម្ពុជាដែលគ្មានប្រទេសណាដូច ហើយគួរមកទស្សនាឱ្យបានម្ដងក្នុងមួយជីវិត ៖

១. សំណង់ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យគ្មានពីរលើលោក

ប្រាសាទអង្គវត្ត គឺជានិមិត្តរូបរបស់ប្រទេសកម្ពុជាដែលឃើញស្រាប់នៅលើទង់ជាតិ ជាពិសេសក៏ជាស្ថាបត្យកម្មសាសនាដ៏ធំជាងគេបំផុតក្នុងពិភពលោកផងដែរ ។ ប្រាសាទអង្គវត្តបង្ហាញពីភាពរុងរឿងនៃចក្រភពអង្គរក្នុងសតវត្សទី១២យ៉ាងអស្ចារ្យ ។

២.ទឹកមុខរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា

ប្រជាជនកម្ពុជាល្បីឈ្មោះខាងការរៀបចំបដិសណ្ឋារកិច្ច ដែលទេសចរប្រាកដជាទទួលបានការស្វាគមន៍ដ៏កក់ក្តៅ ជាមួយស្នាមញញឹមគ្រប់ទីកន្លែងដែលពួកគេទៅ ។ ភាព​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ត្រូវបានលោក Anton Caragea ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប លើកឡើងថា បើអ្នក​ចង់​ឃើញ​ភាព​ញញឹម​រួសរាយ​រាក់​ទាក់​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ត្រូវ​មក​កម្ពុជា ។

៣. កោះដ៏ស្រស់ស្អាតរបស់កម្ពុជា

ប្រសិនបើមកដល់ប្រទេសកម្ពុជាអ្នកមិនបានទៅលេងកម្សាន្តនៅកោះនានាក្នុងប្រទេសកម្ពុជា ពិតជារឿងគួរឱ្យសោកស្ដាយបំផុត ។ កោះជាច្រើនគ្របដណ្ដប់ដោយទេសភាពដ៏ស្អាតបំផុត ដូចជា កោះរ៉ុងគឺជាកោះដ៏ស្រស់ស្អាត ហើយនៅក្បែរនោះមានកោះរ៉ុងសន្លឹមមានឆ្នេរខ្សាច់សរក្បុះដូចម្សៅ អមដោយរុក្ខជាតិត្រូពិកយ៉ាងស្រស់បំព្រង ។

៤. ទស្សនាពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងស្នាក់នៅផ្ទះរបស់ប្រជាជនក្នុងសហគមន៍

ភ្ញៀវទេសចរអាចដើរកម្សាន្ត និងទទួលបទពិសោធន៍ តាមរយៈការសម្រាកនៅតាមស្រុកជាមួយអ្នកភូមិ ហើយធ្វើសកម្មភាពគួរឱ្យចាប់អារម្មណ៍ដូចជា ការរៀនធ្វើម្ហូបខ្មែរ រុករកនៅក្នុងព្រៃមើលទេសភាពព្រៃពឹ្រក្សា និង សត្វព្រៃជាដើម ។

៥. សត្វព្រៃ

កម្ពុជាក៏ជាដែនដីមួយដ៏ល្អ ជាជម្រុកនៃជីវិតសត្វព្រៃ ដូចជានៅសួនសត្វភ្នំតាម៉ៅ ដែលជាមជ្ឈមណ្ឌលជួយសង្រ្គោះសត្វព្រៃពីការធ្វើអាជីវកម្ម និងថែរក្សាសត្វទាំងនោះឱ្យបានល្អមុននឹងប្រលែងចូលទៅក្នុងព្រៃវិញជាដើម ។

៦. ទេសភាពព្រៃឈើដ៏ស្រស់ត្រកាល

ភ្នំក្រវាញជាភ្នំដែលប្រជុំទៅដោយធនធានធម្មជាតិ សត្វព្រៃ និង រុក្ខជាតិ ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ។ ទេសចរអាចបោះជំរុំ អុំទូកកាយ៉ាក់ ជិះកង់ និងឡើងភ្នំនៅក្នុងព្រៃត្រូពិកដ៏ពិសេសនេះ ។

៧. វប្បធម៌ដ៏ល្អផូផង់

វប្បធម៌ កេរដំណែលដ៏ច្រើនលើសលុប គឺជាសរសៃឈាម នៃព្រះរាជាណាចក្រអច្ឆរិយៈ ។ ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការទស្សនា របាំអប្សរា ចម្រៀងប្រពៃណី ដែលបរិយាយយ៉ាងល្អិតល្អន់នៅលើឆាក អាចផ្តល់ឱកាសឱ្យភ្ញៀវទេសចរទទួលអារម្មណ៍ញាប់ញ័រ រំជើបរំជួលទៅតាមឈុតឆាកនីមួយៗ ។

៨. ប្រវត្តិសាស្រ្តខ្មែរដ៏រុងរឿង

ភាពរុងរឿងនៃសម័យអាណាចក្រអង្គរ គឺនៅតែដក់ជាប់ជាមោទកភាពរបស់ជាតិខ្មែរ ។ ក្នុងដែរគ្រាន់តែការដើរទស្សនា សិក្សាឱ្យបានលម្អិតពីព្រះមហាក្សត្រ និង សកម្មភាពនៅតាមជញ្ជាំងប្រាសាទក្នុងសម័យកាលផ្លាស់ប្តូរពីសាសនាព្រាហ្ម មកជាព្រះពុទ្ធសាសនា ក៏អាចធ្វើឱ្យទេសចរមានអារម្មណ៍រំភើបភ្ញាក់ផ្អើលមិនខាន ។

៩. គំនូរសិល្បៈដ៏អស្ចារ្យរបស់វិចិត្រករខ្មែរ

គំនូរទស្សនីយភាពកំពុងមានភាពពេញនិយមក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈស្នាដៃដ៏ពិនប្រសប់របស់វិចិត្រករនៅតាមតំបន់មួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបងជាដើម ។

១០. ការទិញទំនិញនៅតាមបណ្ដាទីផ្សារ ពិសេសផ្សារធំថ្មីមានរចនាបថដ៏ប្លែកបំផុត

ផ្សារនៅកម្ពុជាតែងបើកនៅពេលព្រឹកព្រលឹម ដើម្បីទទួលភ្ញៀវទៅទិញម្ហូបស្រស់ៗ ។ ក្រៅពីនោះសម្រាប់ទំនិញផ្សេងៗ អ្នកក៏អាចតថ្លៃបាននៅពេលសួរតម្លៃរួច ។

១១. ថ្ងៃបុណ្យជាតិដ៏សម្បូរបែប

ប្រតិទិនកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនបំផុត និងមានពិធីផ្សេងៗដែលប្រារព្ធឡើងយ៉ាងសប្បាយរីករាយពីប្រជាជនទូទាំងប្រទេសដូចជា ចូលឆ្នាំខ្មែរ និង ពិធីបុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌជាដើម ។

១២. ម្ហូបខ្មែរដ៏មានឱជារស

មុខម្ហូបខ្មែរជាច្រើនមុខរង់ចាំទទួលភ្ញៀវជានិច្ច ជាមួយរស់ជាតិបែបខ្មែរពិតៗដូចជាអាម៉ុក ឡុកឡាក់សាច់គោ ឆាក្តាមម្រេចកំពតជាដើមដែលពេញនិយមបំផុត ។ ជាពិសេសនោះគឺ សត្វល្អិតដូចជា ចង្រិត អាពីង ខ្ទួយ ខ្ញាដំរីបំពងដែលលក់តាមផ្លូវជាច្រើនដែលគួរសាកល្បង ។

១៣. ទេសភាពប្រកបដោយខ្យល់អាកាសបរិសុទ្ធ

វាលស្រែពណ៌បៃតង ឬ ការទស្សនានៅក្នុងព្រៃ សុទ្ធតែបានធ្វើឱ្យអ្នកទេសចរ ទទួលអារម្មណ៍ស្រស់ស្រាយ ដកដង្ហើមបានស្រួលជាមួយខ្យល់អាកាសដ៏បរិសុទ្ធ ៕

ប្រភព៖ Culture Trip

អត្ថបទដោយ​៖ ចាន់ត្រា

អត្ថបទពេញនិយម

អ្នកផ្ទុកកូវីដ ១៩ ទាំង ១៥ នាក់រកឃើញព្រឹកនេះជាបុរសខ្មែរទាំងអស់ ជាអ្នកភ្នំពេញ និងខេត្តទាំង ៤ នេះ
ព្រឹកនេះកម្ពុជារកឃើញ អ្នកដំណើរមកពីអារ៉ាប់ប៊ីសាអូឌីដល់ទៅ​ ១៥ នាក់​ ផ្ទុកវីរុសកូវីដ-១៩​
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
ពីក្មេងមុខអ៊ីចឹងសោះ ដល់ពេលធំ តារាហូលីវូតប្រុសស្រីល្បីទាំង ១៥ ដួងស្អាតសង្ហាបំផុត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

​មិនមែន​តែ​ដៃ​ទេ ការសម្អាត​ផ្ទៃមុខ​ក៏​សំខាន់​ណាស់ដែរ​អំឡុង​កូ​វីដ លាង​មិនត្រូវ​អាច​ខូច​មុខ​

តាំងពី​មាន​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ មិន​ត្រឹមតែ​ដៃ​ទេ​ដែល​ទាមទារ​ការលាង​សម្អាត​ឲ្យ​សព្វ​ល្អ ផ្ទៃមុខ​ក៏ត្រូវ​ការ ការសម្អាត​ខ្លាំង​ណាស់ដែរ ។ រាល់ថ្ងៃ អ្នក​ត្រូវ​ពាក់​ម៉ាស​ជាប់​លើ​ផ្ទៃមុខ រាល់​ពេលចេញ​ក្រៅ ឬ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន បើ​ហ៊ាន​តែ​ប្រហែស មេរោគ​អាច​ទុំ​ជាប់​លើ​មុខ ហើយនឹង​មានឱកាស​ចូល​ដល់​ក្នុង​ខ្លួន​អ្នក​បាន ។ ដូច្នេះហើយ​ទើប​កន្លងមក​យើង​ឃើញ​មានការ​ណែនាំ​ពីរ​របៀប​ពាក់ និង​ដោះ​ម៉ាស​ត្រឹមត្រូវ និង​ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​ល្អ រាល់ពេល​ដោះ​ម៉ាស​ចេញ​។​ ​ពិតណាស់ បើសិន​មិនបាន​លាងមុខ ឲ្យ​ស្អាត​ល្អ​ទេ...

អត្ថបទក្រុមហ៊ុន5 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន1 week ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន1 week ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន3 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន4 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...