Connect with us

សង្គម

គេមិនអាចស្រឡាញ់អ្នក តែមិនចង់បាត់បង់អ្នក ជួនកាលមកពីអ្នកនៅមានប្រយោជន៍សម្រាប់គេ

on

Advertisement

យ៉ាងហោចណាស់ម្ដងក្នុងជីវិតមនុស្សម្នាក់ គឺបានជួបស្នេហាដែលសមមិនបំណង មនុស្សដែលគេស្រឡាញ់​អ្នក តែអ្នកមិនអាចស្រឡាញ់គេ បែរជាស្រឡាញ់មនុស្សម្នាក់ទៀតដែលគេគ្មានភាពច្បាស់​លាស់​នឹងអ្នក ។ នៅលើលោកនេះគ្មាននរណាម្នាក់ដែលមិនចង់បានស្នេហាមួយដែលអ្នកស្រឡាញ់គេ ហើយគេក៏ស្រឡាញ់អ្នកវិញ ប៉ុន្តែពេលខ្លះអ្នកមិនអាចហាមឃាត់បេះដូងខ្លួនឯងនៅពេលដែលអ្នកបានជួប បានស្គាល់មនុស្សម្នាក់ដែលមានឧបនិស្ស័យស្រដៀងអ្នក ឬមានចំណុចដែលពេញចិត្តលើគេជាច្រើន ។

នៅពេលដែលសម្រេចចិត្តសារភាពពីអារម្មណ៍ស្នេហាទៅកាន់មនុស្សម្នាក់ តែគេបែរជាតបចម្លើយមកវិញថា មិនអាចស្រឡាញ់អ្នកបាន តែគេក៏មិនចង់បាត់បង់អ្នក ។ តើនេះជាភាពអាត្មានិយមរបសគេ ឬ ជាអារម្មណ៍មួយដែលគេពិតជាមិនចង់បាត់បង់អ្នកមែន? ទោះគេមិនអាចស្រឡាញ់អ្នកក្នុងន័យស្នេហា តែគេសុំត្រឹមរាប់ជាមិត្ត ។ ក្នុងនោះវាបង្កប់នូវចំណុចមួយ ដែលវាអាចមាននៅក្នុងចិត្តរបស់គេ ត្រង់ថា តើកន្លងមកអ្នកបានលះបង់ដើម្បីគេច្រើនប៉ុណ្ណា? ហើយក្នុងអំឡុងពេលដែលអ្នកសេពគប់ជាមួយគេ តើគេតែងតែទាមទារ ឬចង់បានអ្វីពីអ្នកទេ? ប្រសិនបើកន្លងមកអ្នកគឺជាមនុស្សម្នាក់ដែលគេតែងរត់រក ពេលដែលគេជួបបញ្ហា ហើយក៏ស្ងាត់ទៅវិញនៅពេលដែលគេរីករាយ នោះវាបញ្ជាក់ច្បាស់ណាស់ថា កន្លងមកការដែលគេមិនចង់បាត់បង់អ្នក គឺអ្នកនៅមានប្រយោជន៍ ជាស្មាបង្អែកនៅពេលដែលគេមានទុក្ខ មានបញ្ហាប៉ុណ្ណោះ ។

យ៉ាងណាមិញ មិនមែនអ្នកដែលមិនអាចស្រឡាញ់អ្នក សុទ្ធតែមានគំនិតអាត្មានិយមបែបនេះទាំងអស់នោះទេ ។ អ្នកត្រូវទទួលស្គាល់ថា សូម្បីតែអ្នកផ្ទាល់ពេលខ្លះមានអ្នកមកសារភាពស្នេហ៍ តែអ្នកមិនអាចស្រឡាញ់គេវិញ ។ សួរថាហេតុអ្វី? គឺពេលខ្លះអារម្មណ៍ក្នុងនាមជាមិត្ត និងអារម្មណ៍ជាស្នេហាវាខុសគ្នា មនុស្សខ្លះយើងអាចត្រឹមរាប់អានជាមិត្ត មិនអាចឈានដល់អារម្មណ៍ស្នេហាបាន ព្រោះការចាប់ផ្ដើមទំនាក់ទំនងដំបូងគឺក្នុងនាមជាមិត្ត ។ វាមិនខុសគ្នាទេ ការដែលអ្នកទៅស្រឡាញ់មនុស្សម្នាក់ ដែលកន្លងមកអ្នកទាំងពីរគ្រាន់តែមិត្តភក្ដិល្អ គេអាចនឹងគិតថាអ្នកគ្មានចេតនានឹងសាងស្នេហាមួយទេ ព្រោះអ្វីៗគ្រប់យ៉ាងគឺបែបមិត្តភាព ។ ចុះបើថ្ងៃមួយអ្នកទៅសារភាពប្រាប់គេថា អ្នកស្រឡាញ់គេ តើឱ្យគេត្រៀមចិត្ត ត្រៀមចម្លើយបែបណា? វាអាចជាជម្រើសមួយដ៏ពិបាកបំផុតសម្រាប់គេ បើគេប្រាប់ថាមិនបានស្រឡាញ់អ្នក នោះអ្នកនឹងនៅតែធ្វើជាមិត្តនឹងគេទៀតទេ? ចុះបើគេប្រាប់ថាស្រឡាញ់ ទាំងមិនបានស្រឡាញ់ នោះគេនឹងកាន់តែក្លាយជាមនុស្សដ៏អាត្មានិយម បោកប្រាស់មនោសញ្ចេតនារបស់អ្នក ។

សរុបមកវិញមិនថា អ្នកគិតបែបណា មិនថាអ្នកគិតថាគេជាមនុស្សអាត្មានិយម ដែលមិនអាចស្រឡាញ់អ្នក តែគេសុំរាប់អានអ្នក ឬ មួយអ្នកគិតថាគេមិនអាចប្រែអារម្មណ៍ពីមិត្តមកជាស្នេហាយ៉ាងណាក៏ដោយចុះ តែសរុបមកវិញអ្នកនៅតែមិនអាចបង្ខំមនោសញ្ចេតនាមនុស្សម្នាក់បានដដែល ។ ហេតុផលមនុស្សម្នាក់ ស្រឡាញ់មនុស្សម្នាក់ វាមិនពិបាកទេ តែការបង្ខំអារម្មណ៍ឱ្យស្រឡាញ់ទាំងមិនបានស្រឡាញ់​​វាពិតជារឿងដ៏លំបាក ។ ចុងក្រោយអ្នកគួររៀនទទួលស្គាល់ការពិតថា ស្នេហាពេលខ្លះវាពិតជាលេងសើចផ្លូវចិត្តអ្នកខ្លាំង ហើយអ្នកក៏មិនអាចបន្ទោសនរណាបាន ព្រោះអ្វីៗកើតចេញពីក្នុងចិត្តអ្នកដោយខ្លួនឯង ៕

អត្ថបទដោយ​៖ Chanreth

អត្ថបទពេញនិយម

ដំណឹងបន្ទាន់! បើអាចថ្ងៃទី ០៣ ខាងមុខនេះ សូមអ្នកភ្នំពេញកុំធ្វើដំណើរតាមផ្លូវទាំងនេះដាច់ខាត
វេជ្ជបណ្ឌិតល្បីនៅកម្ពុជា៖ ចេះតែផ្អើលតាមគ្នាទើបម៉ាស់ឡើងថ្លៃ! ការចម្លងវីរុសកូរ៉ូណា និងវិធីការពារដ៏ត្រឹមត្រូវ
ផ្ទុះរឿងម្ចាស់បទ «ឡានសារ៉ែន» តន់ ចាន់សីមា ជំពាក់លុយ ចែកា ១៥០០ ដុល្លារ អត់សង!
ឃើញផ្អែមល្ហែមសឹងអី! Love Riya ហូរទឹកភ្នែកស្រក់សស្រាក់ បញ្ជាក់អារម្មណ៍ពិតក្រោយលែងលះស្វាមី

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន6 days ago

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង (CDX) បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយ​ភាពកក់ក្ដៅ​ និង ​រួសរាយ​រាក់ទាក់​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានរៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​ក្រោម​ប្រធានបទ​“Green Oasis”​ដោយបាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​រាប់រយ​នាក់​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​។​ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ឆ្នើម ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួកគាត់​។ ចំនុច​កាន់តែ​សំខាន់​នៃ​ការជោគជ័យ​ក្នុង​ឆ្នាំ ២០១៩​នោះ​គឺ​ក្រុមហ៊ុន​បានបញ្ចប់​សិក្ខាសាលា​របស់ខ្លួន​តាម​ការគ្រោងទុក​ដែល​បានធ្វើ​នៅ​ទូទាំង​២៥ ខេត្ត​/​ក្រុង​ក្នុងប្រទេស​កម្ពុជា​ដោយបាន​ផ្តល់នូវ​ការអប់រំ​និង​លើកស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ ។​ ​ក្រៅពី​ទទួលបាន​ជោគជ័យ​ដែល​គួរអោយកត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ជ្រើស​រើសយក​ប្រធានបទ​“Green Oasis ”...

អត្ថបទក្រុមហ៊ុន7 days ago

រា​ជនី​ក្រមា មាន សូ​នី​តា ចូលរួម​គាំទ្រ​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម​ ឧបត្ថម្ភ​ធំ​ដោយ​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍​

​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម ឧបត្ថម្ភ​ធំ​ដោយ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ ឬ Women Run 10K (powered by Sovannaphum Life) ​ជា​ព្រឹត្តិការណ៍​រត់​សម្រាប់​ស្ត្រី​ថ្នាក់ជាតិ​ធំជាងគេ​ និង ​ដំបូងបង្អស់​ដែល​សាធារណជន​បាន​ជ្រាប​តាមរយៈ​សន្និសីទកាសែត​ចុះផ្សាយ​ដោយ​បណ្តា​ព័ត៌មាន​ក្នុងស្រុក​ល្បីៗ​កាលពី​ថ្ងៃទី​កាលពី​ថ្ងៃទី​១៣ ​មករា ​២០២០​ ។​...

អត្ថបទក្រុមហ៊ុន7 days ago

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រុមហ៊ុន Huawei​ ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G

​នៅ​រសៀល​ថ្ងៃទី ​២១ ខែមករា ឆ្នាំ​ ២០២០ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ...

អត្ថបទក្រុមហ៊ុន1 week ago

សាកល្បងប្រើវិធីប្រឡាក់ឆ្អឹងជំនីជ្រូកខាងក្រោមម្តងមើល៍! ស្រួយ ឈ្ងុយ និងមានជាតិទៀត ញ៉ាំជាមួយបាយក្តៅៗរឹតតែឆ្ងាញ់

ការ​ញុំា​បាយ​ជុំគ្នា​រាល់ថ្ងៃ​ ​គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​ ​ហើយក៏​ជួយ​ឲ្យ​សមាជិក​គ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។​ ​​«​ធ្វើ​ម្ហូប​ញុំា​ដោយ​ផ្ទាល់ដៃ​ខ្លួនឯង​ ​ក្រៅពី​អាច​សន្សំសំចៃ​បាន​ច្រើន​ ​វា​ក៏​មាន​សុវត្ថិភាព​ ​ល្អ​ចំពោះ​សុខភាព​ ​ព្រោះ​យើង​អាច​រើស​យក​ត្រី​ ​សាច់​ ​និង​គ្រឿង​ទេ​សល្អៗ​ ​មក​ធ្វើម្ហូប​ឲ្យ​ក្រុម​គ្រួ​សា​រយើងញុំា​»​ ​។​ ​នេះ​ជា​សម្ដី​របស់​អ្នកម្ដាយ​កូនស្រី​ ​២​ ​នាក់​ ​វ័យ​ ​៣២ឆ្នាំ​ ​ឈ្មោះ​ ​ពុទ្ធា​រី​ ​ដែល​បាន​អះអាង​ថា​ទោះ​មមាញឹក​ខ្លាំង​យ៉ាងណាក៏ដោយ​...

អត្ថបទក្រុមហ៊ុន1 week ago

​ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ​ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ

ការប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព៍រណ៍​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើ​ការណែនាំ​អោយ​ស្គាល់​កម្ម​​វិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មានន័យថា “​ធ្វើដំណើរ​តាម​យន្តហោះ ជួបជុំគ្នា និង​ទិញ​ទំនិញ​”​សំរាប់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូច​ជាង កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​...

អត្ថបទក្រុមហ៊ុន1 week ago

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម...

អត្ថបទក្រុមហ៊ុន1 week ago

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថលបាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង...

អត្ថបទក្រុមហ៊ុន1 week ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន1 week ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...