Connect with us

សង្គម

ដោយសារ ភ្នំពេញ កកស្ទះចរាចរណ៍ខ្លាំងពេក តម្រូវឱ្យដាក់ចេញនូវវិធានការទាំងនេះ

on

Advertisement

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន និង កំពុងសិក្សាដាក់ចេញនូវវិធានការពិសេសមួយ ដោយក្នុងនោះផ្លូវមួយចំនួននឹងត្រូវដាក់ឱ្យធ្វើដំណើរឯកទិស ខណៈផ្លូវខ្លះទៀតនឹងត្រូវហាមមិនឱ្យរថយន្តចត និង ផ្លូវខ្លះទៀត ប្រើសម្រាប់តែរថយន្តក្រុងប៉ុណ្ណោះ នៅពេលនេះ កំពុងសិក្សាបង្កើតគន្លងផ្លូវ ពិសេសសម្រាប់រថយន្តក្រុងសាធារណៈផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ជាអនុប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បានគូសបញ្ជាក់ក្នុងវេទិកាសំណេះសំណាលស្តីពីចល័តភាពក្នុង ទីប្រជុំជន ដែលបានរៀបចំឡើងនៅសណ្ឋាគារ  Raffles Hotel Le Royal  នៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩  ថា ៖ ដើម្បីជាការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធារីភ្នំពេញ JICA បានជួយបំពាក់ភ្លើងស្តុបឆ្លាតវៃ ជាច្រើនរួចមកហើយ ។ ដោយភ្លើងស្តុបនេះ វាអាចដឹងខ្លួនវាថា បើមានការកកស្ទះខ្លាំងនៅកន្លែងណា វាអាចជួយពន្យារពេលបន្ថែម ដោយខ្លួនឯង ។

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះដែរ សាលារាជធានីភ្នំពេញ ក៏បានបង្កើនរថយន្តក្រុងរហូត ដល់ ២៣៥ គ្រឿង ដែលមានមនុស្សជិះបាន ១៥.០០០ នាក់ក្នុងមួយថ្ងៃ ។ មានខ្សែរថយន្តក្រុងរត់ឡើងដល់ ១៣ ខ្សែ ដើម្បីជាការផ្តល់ភាពកាន់តែងាយស្រួលឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សេវារថយន្ត ក្រុងនេះ បានកាន់តែច្រើន ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចររាចរណ៍ផ្លូវគោកបានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាការកាត់ បន្ថយគ្រោះថ្នាក់ចររាចរណ៍ក្នុងរាជធានីភ្នំពេញ ដោយក្រុមការងារ បានសិក្សាខ្លះរួចហើយ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ក្រុមការងារបានសិក្សាថា ផ្លូវខ្លះនឹងឱ្យទៅតែមួយទិសទេ ភ្លើងស្តុបមួយចំនួន ដែលកកស្ទះខ្លាំងនឹងត្រូវដោះស្រាយ ផ្លូវខ្លះនឹងមិនឱ្យចតឡាននោះទេ និង សិក្សា បន្ថែមទៀតចំពោះផ្លូវមួយណា ដែលត្រូវឱ្យដាក់ជាពិសេសសម្រាប់រថយន្តក្រុងសារធារណៈ ។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក និងសាលារាជធានីភ្នំពេញ ក៏កំពុងតែសិក្សាបង្កើតគន្លងពិសេសសម្រាប់រថយន្តក្រុងសារធារណៈដែលជិះរួមគ្នា ហើយរថយន្តដែលជិះ ផ្ទាល់ខ្លួននឹងឱ្យទៅគន្លងផ្សេងផងដែរ» ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរនៅតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចររាចរណ៍ ពោលគឺឈប់ឱ្យបាន ត្រឹមត្រូវតាមគន្លងរបស់ខ្លួន ។ បើកបរត្រូវមានការប្រុងប្រយ័ត្នកុំវ៉ាជែងក្នុងផ្លូវចង្អៀត និង កុំបំពានភ្លើងសញ្ញាចរាចរណ៍ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង អ្នកដទៃ និង បង្កឱ្យមានបញ្ហាកកស្ទះចររារណ៍ផងដែរ ៕

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ដំណឹងបន្ទាន់! បើអាចថ្ងៃទី ០៣ ខាងមុខនេះ សូមអ្នកភ្នំពេញកុំធ្វើដំណើរតាមផ្លូវទាំងនេះដាច់ខាត
វេជ្ជបណ្ឌិតល្បីនៅកម្ពុជា៖ ចេះតែផ្អើលតាមគ្នាទើបម៉ាស់ឡើងថ្លៃ! ការចម្លងវីរុសកូរ៉ូណា និងវិធីការពារដ៏ត្រឹមត្រូវ
ផ្ទុះរឿងម្ចាស់បទ «ឡានសារ៉ែន» តន់ ចាន់សីមា ជំពាក់លុយ ចែកា ១៥០០ ដុល្លារ អត់សង!
ឃើញផ្អែមល្ហែមសឹងអី! Love Riya ហូរទឹកភ្នែកស្រក់សស្រាក់ បញ្ជាក់អារម្មណ៍ពិតក្រោយលែងលះស្វាមី

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន6 days ago

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង (CDX) បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយ​ភាពកក់ក្ដៅ​ និង ​រួសរាយ​រាក់ទាក់​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានរៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​ក្រោម​ប្រធានបទ​“Green Oasis”​ដោយបាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​រាប់រយ​នាក់​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​។​ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ឆ្នើម ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួកគាត់​។ ចំនុច​កាន់តែ​សំខាន់​នៃ​ការជោគជ័យ​ក្នុង​ឆ្នាំ ២០១៩​នោះ​គឺ​ក្រុមហ៊ុន​បានបញ្ចប់​សិក្ខាសាលា​របស់ខ្លួន​តាម​ការគ្រោងទុក​ដែល​បានធ្វើ​នៅ​ទូទាំង​២៥ ខេត្ត​/​ក្រុង​ក្នុងប្រទេស​កម្ពុជា​ដោយបាន​ផ្តល់នូវ​ការអប់រំ​និង​លើកស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ ។​ ​ក្រៅពី​ទទួលបាន​ជោគជ័យ​ដែល​គួរអោយកត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ជ្រើស​រើសយក​ប្រធានបទ​“Green Oasis ”...

អត្ថបទក្រុមហ៊ុន7 days ago

រា​ជនី​ក្រមា មាន សូ​នី​តា ចូលរួម​គាំទ្រ​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម​ ឧបត្ថម្ភ​ធំ​ដោយ​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍​

​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម ឧបត្ថម្ភ​ធំ​ដោយ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ ឬ Women Run 10K (powered by Sovannaphum Life) ​ជា​ព្រឹត្តិការណ៍​រត់​សម្រាប់​ស្ត្រី​ថ្នាក់ជាតិ​ធំជាងគេ​ និង ​ដំបូងបង្អស់​ដែល​សាធារណជន​បាន​ជ្រាប​តាមរយៈ​សន្និសីទកាសែត​ចុះផ្សាយ​ដោយ​បណ្តា​ព័ត៌មាន​ក្នុងស្រុក​ល្បីៗ​កាលពី​ថ្ងៃទី​កាលពី​ថ្ងៃទី​១៣ ​មករា ​២០២០​ ។​...

អត្ថបទក្រុមហ៊ុន7 days ago

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រុមហ៊ុន Huawei​ ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G

​នៅ​រសៀល​ថ្ងៃទី ​២១ ខែមករា ឆ្នាំ​ ២០២០ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ...

អត្ថបទក្រុមហ៊ុន1 week ago

សាកល្បងប្រើវិធីប្រឡាក់ឆ្អឹងជំនីជ្រូកខាងក្រោមម្តងមើល៍! ស្រួយ ឈ្ងុយ និងមានជាតិទៀត ញ៉ាំជាមួយបាយក្តៅៗរឹតតែឆ្ងាញ់

ការ​ញុំា​បាយ​ជុំគ្នា​រាល់ថ្ងៃ​ ​គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​ ​ហើយក៏​ជួយ​ឲ្យ​សមាជិក​គ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។​ ​​«​ធ្វើ​ម្ហូប​ញុំា​ដោយ​ផ្ទាល់ដៃ​ខ្លួនឯង​ ​ក្រៅពី​អាច​សន្សំសំចៃ​បាន​ច្រើន​ ​វា​ក៏​មាន​សុវត្ថិភាព​ ​ល្អ​ចំពោះ​សុខភាព​ ​ព្រោះ​យើង​អាច​រើស​យក​ត្រី​ ​សាច់​ ​និង​គ្រឿង​ទេ​សល្អៗ​ ​មក​ធ្វើម្ហូប​ឲ្យ​ក្រុម​គ្រួ​សា​រយើងញុំា​»​ ​។​ ​នេះ​ជា​សម្ដី​របស់​អ្នកម្ដាយ​កូនស្រី​ ​២​ ​នាក់​ ​វ័យ​ ​៣២ឆ្នាំ​ ​ឈ្មោះ​ ​ពុទ្ធា​រី​ ​ដែល​បាន​អះអាង​ថា​ទោះ​មមាញឹក​ខ្លាំង​យ៉ាងណាក៏ដោយ​...

អត្ថបទក្រុមហ៊ុន1 week ago

​ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ​ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ

ការប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព៍រណ៍​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើ​ការណែនាំ​អោយ​ស្គាល់​កម្ម​​វិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មានន័យថា “​ធ្វើដំណើរ​តាម​យន្តហោះ ជួបជុំគ្នា និង​ទិញ​ទំនិញ​”​សំរាប់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូច​ជាង កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​...

អត្ថបទក្រុមហ៊ុន1 week ago

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម...

អត្ថបទក្រុមហ៊ុន1 week ago

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថលបាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង...

អត្ថបទក្រុមហ៊ុន1 week ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន1 week ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...