Connect with us

សង្គម

ក្រុមហ៊ុន ៣ បោះទុនជិត ៩លានដុល្លារ បង្កើតរោងចក្រកាត់ដេរ និង ផលិតកាបូបនៅកម្ពុជា

on

Advertisement

ក្រុមហ៊ុន ៣ ទើបតែទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលក្រុមហ៊ុនទាំងនោះ មានគម្រោងមកធ្វើការវិនិយោគ ដោយបង្កើតរោងចក្រផលិតកាបូបគញរប់ប្រភេទ និង រោងចក្រកាត់ដេរសម្លៀកបំពាក់ ដោយមានទុនវិនិយោគសរុបចំនួន ៨,៨លានដុល្លារ ជាមួយការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែងថែមទៀត ។

ក្រុមហ៊ុនទាំង ៣ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរនោះ រួមមាន ៖

១.ក្រុមហ៊ុន“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណជា ៣លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ១.២៤៤នាក់។

២.ក្រុមហ៊ុន“GD NEW SKY LEATHER PRODUCTS CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៦នាក់។

៣.ក្រុមហ៊ុន“TAO AND KIVEN GARMENT CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៨នាក់ ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

កែវ នីសា អាយុក្បែរ ៤០ ឆ្នាំហើយ តែសម្រស់នៅខ្ញង់គ្មានទាស់
តែមួយប៉ព្រិចភ្នែក តារាចម្រៀងវ័យក្មេងទាំងនេះ ធំពេញរូបពេញរាង ម្នាក់ៗស្អាតឡើងខ្ញង់
វត្តឈើខ្មៅ នៅបាត់ដំបងមានអាយុកាល ១៣៣ ឆ្នាំ ផុសឡើងកណ្ដាលបឹងទន្លេសាប ស្អាតក្រៃលែង
នេះជាប្រវត្តិដ៏អស្ចារ្យរបស់លោកកាពីទែន ដែលស៊ូស្លាប់ឱបចង្កូតកាប៉ាល់ Titanic

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន1 day ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន3 days ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន3 days ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន3 days ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន4 days ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន5 days ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...

អត្ថបទក្រុមហ៊ុន6 days ago

១០ ចំណុច​ គួរ​ពិចារណា​មុនពេល​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​

​ក្នុង​យុគសម័យ​ថ្មី​នេះ មនុស្ស​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​របស់របរ​ប្រើប្រាស់​មួយចំនួន​ដែលមាន​តម្លៃ​សមរម្យ និង ​មាន​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់ខ្លួន ហើយ​មធ្យោបាយ​ធ្វើដំណើរ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​លោកអ្នក​ឱ្យ​ឈានទៅដល់​គោលដៅ និង ​សម្រេច​នូវ​គ្រប់​ភារៈកិច្ច​ ។ បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​ប្រជាជន​ខ្មែរ​មួយចំនួនធំ​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ ហើយ​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​មនុស្ស​ភា​គ​ច្រើន​មានការ​គិតគូរ និង ​ពិចារណា​លើ​កត្តា​ច្រើនយ៉ាង​ដូចជា​ ៖ •​ ​កម្រិត​ប្រាក់ចំណូល និង​ ចំណាយ​ប្រចាំថ្ងៃ​ •​ ​គោលបំណង...

អត្ថបទក្រុមហ៊ុន6 days ago

កំហុសឆ្គង ៧ ស្រីៗ​ធ្វើ​រាល់ថ្ងៃ​ព្រោះ​ចង់​ស្អាត តែ​បែរជា​កំពុង​បំផ្លាញ​សម្រស់​ខ្លួនឯង​ទៅវិញ​

​គ្រប់គ្នា​តែង​ស្រលាញ់ និង ​ចង់​ឲ្យ​ខ្លួនឯង​ល្អ ទាំង​សុខភាព និង ​សម្រស់ តែ​ពេលខ្លះ​ដោយសារតែ​ចង់បាន​ស្អាត​ល្អ ក៏​នាំទុក្ខ​ដាក់​ខ្លួនឯង​ច្រើន​ណាស់ដែរ​ ។ ជាក់ស្តែង​កន្លងមក​យើង​ឃើញ​ស្ត្រី​ខ្លះ​ហេតុតែ​ចង់​ឲ្យ​ស្បែក​ស​ភ្លឺ​ឆាប់រហ័ស ប្រើ​ឡេ​លាយ​នាំ​ឲ្យ​ខូច​ស្បែក​អស់ ហើយ​ខ្លះទៀត​ហេតុតែ​បារម្ភ​ខ្លាច​ឆ្លង​មេរោគ​កូ​វីដ ខំ​ពាក់​ម៉ាស់​ឡើង​ពីរ​ជាន់ ដែល​បែរជា​នាំ​ឲ្យ​មុខ​ឡើង​មុន​ទៅវិញ​ ។​ ​ឥលូវ​មក​ដឹង​ឲ្យ​ច្បាស់ ពី​កំហុសឆ្គង​សាមញ្ញៗ ៧ ដែល​នាំ​ឲ្យ​អ្នក​ខូច​សម្រស់ និង​...

អត្ថបទក្រុមហ៊ុន1 week ago

សុវណ្ណាភូមិ ឡាយហ្វ៍ បន្តរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” ទៅដល់ស្រុកបន្ទាយស្រី បន្ទាប់ពីឈ្នះពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា” ៣ ឆ្នាំជាប់ៗគ្នា

​កាលពី​ថ្ងៃទី ២៦ កក្កដា ២០២០ ៖ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «​អរគុណ​កម្ពុជា» លើក​ទី ​២ នៅ​សាលាស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ពលរដ្ឋ​ដែល​ជួប​ការលំបាក​ចំនួន ១០០ ​គ្រួសារ ។ យុទ្ធនាការ​សប្បុរសធម៌ «​អរគុណ​កម្ពុជា​» នេះ​នឹង​បន្តដំណើរ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា...