មើលស្ទីល Pre-Wedding បែបស្រុកស្រែ ផ្អែមជាងស្ករតាំងម៉ែ ននៀលបែកភក់
រូបភាព Pre-Wedding របស់គូស្នេហ៍មួយគូបានទាក់ទាញចំណាប់អារម្មណ៍ អ្នកលេងបណ្តាញទំនាក់ទំនងឱ្យមានការចែកចាយបន្តគ្នាយ៉ាងខ្លាំង ដោយសារតែប្លែកភ្នែកជាមួយការជ្រើសយកការថតដេកននៀលនៅក្នុងភក់ផ្ទាល់តែម្តង។
តាមរយៈរូបភាពនោះ អ្នកទាំងពីរបានគេងននៀល ព្រមទាំងលេងជាមួយភក់ គួបផ្សំនឹងទឹកមុខយ៉ាងស្រស់ស្រាយ ផ្អែមល្ហែមដាក់គ្នា អមដោយទេសភាពវាលស្រែ នៅជាប់ជើងភ្នំដែលបង្កើតបានជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ នេះអាចចាត់ទុកថា ជាការថតរូបមុនរៀបការ ដែលប្លែកបំផុតមិនធ្លាប់មានពីមុន តែវាអាចជាការច្នៃប្រឌិតមួយបែបដើម្បីឱ្យមានលក្ខណៈផ្អែមល្ហែមមួយបែបថ្មីផ្ទាល់ខ្លួនទៅវិញ ។ សូមបញ្ជាក់ដែរថា គូស្នេហ៍ទាំងពីរជាជនបរទេស ហើយទេសភាពនៅក្នុងរូបភាពក៏មិនមែនស្ថិតនៅប្រទេសកម្ពុជាដែរ ៕