
មិនថាតែអ្នករស់នៅទីក្រុង ឬ ជនបទនោះទេ បញ្ហាបន្លែ ត្រីសាច់មានសារធាតុគីមីបានក្លាយទៅជាប្រធានបទមួយយ៉ាងក្តៅគគុក ហើយក៏ជាក្តីកង្វល់មួយ សម្រាប់សុខភាពរបស់ពួកគាត់ ។ បច្ចុប្បន្ននេះ បន្លែត្រីសាច់ ដែលផ្ទុកសារធាតុគីមី បានកំពុងរីកសាយភាយស្ទើរពេញផ្ទៃប្រទេសទៅហើយ ដែលអ្នកទទួលទានគ្រប់រូបត្រូវតែគិតគូរពីបញ្ហានេះជាចម្បង ។
ប៉ុន្តែសម្រាប់អ្នកដែលរស់នៅក្នុងក្រុងសៀរាបមួយចំនួនធំលែងសូវមានក្តីបារម្មណ៍រឿងបញ្ហាបន្លែមានសារធាតុគីមីនេះទៀតហើយ ដោយសារតែប្រជាកសិករ នៅក្នុង ភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប បានរៀបចំផ្សារ បន្លែសុខភាព ធម្មជាតិ ដែលដាំដុះដោយផ្ទាល់ដៃរបស់ប្រជាកសិករយើង នៅក្នុង ភូមិ ស្រុក នោះ ដោយមិនប្រើថ្នាំគីមីឡើយ ព្រមទាំងមានការជួយជ្រោមជ្រែងពី ក្រសួងកសិកម្មផងដែរ ។
ផ្សារ បន្លែសុខភាពធម្មជាតិនេះ មានទីតាំងស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប គឺស្ថិតនៅ ខាងកើតមហាសណ្ឋាគារ អង្គរ ស្ទឹងសៀមរាប ដែលមានដាក់លក់បន្លែ ត្រីសាច់ ធម្មជាតិពិតៗ ហើយមានលក់តែរៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ ប៉ុណ្ណោះ ដូចនេះ សូមបងប្អូបមេត្តាជួយគាំទ្រ ដើម្បីកសិករយើងផង និង ដើម្បីសុខភាពខ្លួនឯងផង ៕
(រូបថត Davan Hai)
អត្ថបទដោយ៖ សុថាត់