Connect with us

សង្គម

អ្នកស្រុក​ឈូក រៀបចំពិធីសែន​ទ័ព​ខ្មោច​ដើម្បីបញ្ចៀស​កលិយុគ

on

Advertisement

ការប្រគំ​ភ្លេង​សែនព្រេន​ទ័ព​ខ្មោច​បញ្ចៀស​កលិយុគ​នេះ ​អ្នកស្រុក​តែងតែ ប្រារព្ធ​នៅ​ភ្នំ ថ្ម​បី​ដុំ ឃុំ​ច្រេស ស្រុក​ឈូក ខេត្តកំពត​។ អ្នកចូលរួម​សុទ្ធតែជា​អ្នកស្រុក​ភូមិ​ និង អ្នកស្នង​រូប​ខ្លះ  ដែល​ពួកគេ​បាន​រំពឹងមើល​តាមផ្លូវ​ងងឹត​ឃើញ​ពិភពលោក​ទាំងមូល​កើតហេតុ​ការ​ណ័​អាក្រក់ៗ​កន្លងមក ពិសេស​ស្រុកទេស​របស់ខ្លួន ។​ ដូច្នេះ​ទើប​រៀបចំ​ពិធី​នេះ​ឡើង នៅ​តំបន់​ព្រៃភ្នំ ​ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ រវាង​ទ័ព​រដ្ឋាភិបាល និង ទ័ពព្រៃ​ខ្មែរក្រហម កាលពី​សម័យ​រដ្ឋ​កម្ពុជា ​។​

​ស្របពេល​តន្ត្រី​ពិណពាទ្យ​ចាប់ផ្តើម​ប្រគុំ​បទ​សាធុការ និង ហោមរោង​អ្នកចូលរួម​ទាំង​ប៉ុន្មាន​បាននាំគ្នា ដុត​ធូប​ទៀន​បួងសួង​ហុយផ្សែង​ទ្រលោម ។ ជាមួយគ្នានោះ លោក​អាចារ្យ​បាន​ប្រកូក​ប្រកាស​អន្ទង​បារមី​គ្រប់​ព្រៃភ្នំ​ទិស​ទាំង​៨ មាន​បារមី​មេទ័ព​ខ្មោច​លោកតា​ឃ្លាំង មឿង តេ​ជោ​ដំ​ឌិន តេ​ជោ​យ៉​ត និង តេ​ជោ​មាស​ជាដើម មក​ប្រតិ​ស្ថាន​ទីនេះ ធ្វើឱ្យ​អ្នក​ដែល​មក​ចូលរួម​គ្រប់គ្នា​ព្រឺក្បាល​សំពោង​ ។ បន្ទាប់មក​បារមី​ទ័ព​ខ្មោច​បាន​ចូល​ស​ណ្ថិ​ត​អ្នកស្នង​រូប​ភ្លាម​ដែរ ហើយ​ឡើង​រាំ​យ៉ាង​ទន់​រំពើន តាម​ចង្វាក់​ភ្លេងពិណពាទ្យ​ស្គរធំ​ប្រគុំ​កក្រើក​ព្រៃ ​។ រួចមក​បាន​ដើរ​គយគន់​រំពៃមើល​ក្រយា​ហារ​បូជា​ក្រែង​មាន​ខ្វះ និង កាច់​ស្លាបមាន់​ជ្រលក់​ទឹកត្រី​សេពសោយ​យ៉ាង​ឆ្ងាញ់​ពិសារ​ជាមួយនឹង​ការ​ក្រេប​អាការសាហាវ​ផង​នោះ ។​

​លោក តា សុន អ្នក​ស្នង​រូប​បារមី លោកតា​កែវ មុនី​ជោតិ​បាន​រៀបរាប់​ឱ្យដឹងថា មានព្រលឹង​ខ្មោច​កងទ័ព​ជាច្រើន ​ដែល​ស្លាប់​ត្រូវ​គ្រាប់​ក្នុង​សមរភូមិ​កំពុង​ស្រេកឃ្លាន ចំណីអាហារ ។ ដូច្នេះ​ទើប​ពួក​អ្នកភូមិ បាននាំគ្នា​រៃរ​ង្គា​ស​បច្ច័យ​ដើម្បី​ទិញ​ចំណីអាហារ​គ្រប់មុខ មាន​បាយ សម្ល បង្អែម ក្បាលជ្រូក មាន់ ​ទា​ស្ងោរ ស្រា​ទឹកក្រូច​ផ្លែឈើ​ទុកជា​ស្បៀង​សែន​បញ្ជូនទៅឱ្យ​ ។ ​មិន​ត្រឹមតែប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ប្រគុំ​ភ្លេងពិណពាទ្យ​រនាត​ស្គរធំ​ថ្វាយ​ផង។  មួយវិញទៀត​ពិធី​នេះ ចាំបាច់​ត្រូវតែ​រៀបចំ​ នៅ​ថ្ងៃ​ពេញ​បូរ​មី ទើប​ព្រលឹង​ទ័ព​ខ្មោច​មក​ទទួល​តង្វាយ​បាន​ ។​

​ស្ត្រី​ស្នង​រូប​ព្រះ​ម៉ែ​ឈ្មោះ​សាម៉ុន បានឱ្យដឹង​ដែរ​ថា ការ​សែន​ទ័ព​ខ្មោច​បញ្ចៀស​កលិយុគ​នេះ ដោយ ពួក​អ្នក​ស្រុកភូមិ​ម្តុំ​នេះ មានការ​ភ័យខ្លាច​នូវ​ហេតុការណ៍​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ចេះតែ​កើតឡើង គ្មាន​ពេល​ល្ហែ​គួរឱ្យ​ភ័យខ្លាច​ ។ ​យើង​ដឹង​ហើយ​ថា សម័យកាល​នេះ ពិភពលោក​ទាំងមូល​ស្ថិតក្នុង​កលិយុគ មាន​មនុស្ស​ចេះតែ​ឈឺ​ច្រើន​ជំងឺ​ប្លែកៗ មិន​ថា​ ចាស់​ក្មេង ប្រុស​ស្រី​អ្វី​ឡើយ ។ ពិសេស​មាន​មនុស្ស​ស្លាប់​តាយហោង​ជាច្រើន ហើយ​សុទ្ធតែ​ក្មេងៗ​គួរឱ្យ​ញាក់​សាច់ មាន​គ្រោះថ្នាក់​ចរាចរណ៍ លិច​ទូក កប៉ាល​លង់ទឹក ធ្លាក់​យន្តហោះ រន្ទះបាញ់ និង កាប់សម្លាប់​គ្នា​ជាដើម​។ ម្យ៉ាងទៀត​ចំពោះ​គ្រោះធម្មជាតិ កាន់តែ​បង្កើន​ឥទ្ធិពល កាន់តែខ្លាំង​ដែរ​ ដូចជា​ភាពរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង អាកាសធាតុ​កើន​កំដៅ​ជាដើម ពិបាក​នឹង​រស់នៅ​ ហើយ​វា​ផ្ទុយ​ពី​ជំនាន់​មុនៗ​ ។ ​ភាពប្រែប្រួល​ទាំង​ប៉ុន្មាន​នេះ កើតឡើង​បណ្តា​លមកពី​សេចក្តី​ប្រមាទ​របស់​មនុស្ស​យើង ​ដែល​មិនសូវ​ជឿ​បុណ្យ​បាប គុណ​ទោស មិន​គោរព​ក្រមសីលធម៌ បណ្តាលឱ្យ ទេវតា​បរាមុខ​បែបនេះ​ ។ ​ដូច្នេះ​មានតែ​វិធី​បួងសួង​ដល់​ទ័ព​ខ្មោច និង បារមី​ទេ ដើម្បី​លា​បណ្តាសារ ក៏ដូចជា​ការបញ្ចៀស​អន្តរាយ​គ្រប់យ៉ាង​បាន​ ។​

​ស្ត្រី​ស្នង​រូបនោះ​បានបន្ទៀតតថា ភាពភ័យខ្លាច​នៃ​ប្រជាជន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប្រមូលផ្តុំ​កាន់តែច្រើន ​ដោយ​មិនអាច​សម្លឹង​ឃើញ​សេចក្តី​ស្ងប់​បានឡើយ ​។ ​ទន្ទឹមនឹង​ជំងឺ ហើយមាន​គ្រោះថ្នាក់​ស្លាប់​កាន់តែច្រើន​នោះ ប្រជាកសិករ​ ដែល​ព្រួយបារម្ភ​ខ្លាច​គ្មាន​ទឹក​ធ្វើ​ស្រែចម្ការនោះ ​ក៏​ចាប់ផ្តើម​រៀបចំ​ពិធី​នេះ​ឡើង ។​ តែ​ពួកគេ​ក៏បាន បួងសួង​សុំ​ទឹកភ្លៀង​ផងដែរ ពី​ទ័ព​ខ្មោច និង បារមី​ភ្នំ​ថ្ម​បី​ដុំ​ក្រែងលោ​លោក​អាណិតអាសូរ​កូនចៅ​មនុស្សលោក​។​

បើ​មាន​ភ្លៀងហើយ សុំ​កុំឱ្យ​កើតមាន​រន្ទះបាញ់ និង កុំ​ឱ្យមាន​ខ្យល់ព្យុះ​បាក់​ផ្ទះសម្បែង​ឱ្យសោះ​។​ជាង​នេះ​ទៅទៀត សូមជួយ​កាន់​ខ្នង​រង​មុខ​កូនចៅ​មនុស្សលោក បានតែ​សុខ​សប្បាយ​កុំបី​មាន​ជំងឺ​ឈឺ ថ្កាត់​ឡើយ​ ។ ​បើ​ធ្វើដំណើរតាម​ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស​ទៅកាន់​ទីជិត​ឆ្ងាយ​កុំឱ្យ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ ។ មធ្យោបាយ ​ដែល​ពួកគេ​ធ្វើ​នេះ​ សង្ឃឹមថា បានទទួល​ស័ក្តិ​សិទ្ធ​ពិត​មិន​ខាន ព្រោះ​ទ័ព​ខ្មោច ​និង ​បារមី​ភ្នំ​ទីនេះ ខ្លាំងពូកែ​តាំងពីដើម​ស្រាប់ ។ ​ព្រោះ​ពួកគេ​ជា​អ្នកមាន​ជំនឿ​ទៅលើ​ផ្លូវ​ងងឹត តំណ​ពី​បុព្វបុរស ហើយ​តែង​តែធ្វើឱ្យ​​ពួកគាត់​ទទួល​ភាពកក់ក្តៅ​ក្នុង​អារម្មណ៍​ជានិច្ច​រហូតមក ៕

អត្ថបទដោយ​៖ សុថាត់

អត្ថបទពេញនិយម

កែវ នីសា អាយុក្បែរ ៤០ ឆ្នាំហើយ តែសម្រស់នៅខ្ញង់គ្មានទាស់
តែមួយប៉ព្រិចភ្នែក តារាចម្រៀងវ័យក្មេងទាំងនេះ ធំពេញរូបពេញរាង ម្នាក់ៗស្អាតឡើងខ្ញង់
វត្តឈើខ្មៅ នៅបាត់ដំបងមានអាយុកាល ១៣៣ ឆ្នាំ ផុសឡើងកណ្ដាលបឹងទន្លេសាប ស្អាតក្រៃលែង
នេះជាប្រវត្តិដ៏អស្ចារ្យរបស់លោកកាពីទែន ដែលស៊ូស្លាប់ឱបចង្កូតកាប៉ាល់ Titanic

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន1 day ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន3 days ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន3 days ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន3 days ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន4 days ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន5 days ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...

អត្ថបទក្រុមហ៊ុន6 days ago

១០ ចំណុច​ គួរ​ពិចារណា​មុនពេល​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​

​ក្នុង​យុគសម័យ​ថ្មី​នេះ មនុស្ស​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​របស់របរ​ប្រើប្រាស់​មួយចំនួន​ដែលមាន​តម្លៃ​សមរម្យ និង ​មាន​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់ខ្លួន ហើយ​មធ្យោបាយ​ធ្វើដំណើរ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​លោកអ្នក​ឱ្យ​ឈានទៅដល់​គោលដៅ និង ​សម្រេច​នូវ​គ្រប់​ភារៈកិច្ច​ ។ បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​ប្រជាជន​ខ្មែរ​មួយចំនួនធំ​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ ហើយ​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​មនុស្ស​ភា​គ​ច្រើន​មានការ​គិតគូរ និង ​ពិចារណា​លើ​កត្តា​ច្រើនយ៉ាង​ដូចជា​ ៖ •​ ​កម្រិត​ប្រាក់ចំណូល និង​ ចំណាយ​ប្រចាំថ្ងៃ​ •​ ​គោលបំណង...

អត្ថបទក្រុមហ៊ុន6 days ago

កំហុសឆ្គង ៧ ស្រីៗ​ធ្វើ​រាល់ថ្ងៃ​ព្រោះ​ចង់​ស្អាត តែ​បែរជា​កំពុង​បំផ្លាញ​សម្រស់​ខ្លួនឯង​ទៅវិញ​

​គ្រប់គ្នា​តែង​ស្រលាញ់ និង ​ចង់​ឲ្យ​ខ្លួនឯង​ល្អ ទាំង​សុខភាព និង ​សម្រស់ តែ​ពេលខ្លះ​ដោយសារតែ​ចង់បាន​ស្អាត​ល្អ ក៏​នាំទុក្ខ​ដាក់​ខ្លួនឯង​ច្រើន​ណាស់ដែរ​ ។ ជាក់ស្តែង​កន្លងមក​យើង​ឃើញ​ស្ត្រី​ខ្លះ​ហេតុតែ​ចង់​ឲ្យ​ស្បែក​ស​ភ្លឺ​ឆាប់រហ័ស ប្រើ​ឡេ​លាយ​នាំ​ឲ្យ​ខូច​ស្បែក​អស់ ហើយ​ខ្លះទៀត​ហេតុតែ​បារម្ភ​ខ្លាច​ឆ្លង​មេរោគ​កូ​វីដ ខំ​ពាក់​ម៉ាស់​ឡើង​ពីរ​ជាន់ ដែល​បែរជា​នាំ​ឲ្យ​មុខ​ឡើង​មុន​ទៅវិញ​ ។​ ​ឥលូវ​មក​ដឹង​ឲ្យ​ច្បាស់ ពី​កំហុសឆ្គង​សាមញ្ញៗ ៧ ដែល​នាំ​ឲ្យ​អ្នក​ខូច​សម្រស់ និង​...

អត្ថបទក្រុមហ៊ុន1 week ago

សុវណ្ណាភូមិ ឡាយហ្វ៍ បន្តរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” ទៅដល់ស្រុកបន្ទាយស្រី បន្ទាប់ពីឈ្នះពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា” ៣ ឆ្នាំជាប់ៗគ្នា

​កាលពី​ថ្ងៃទី ២៦ កក្កដា ២០២០ ៖ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «​អរគុណ​កម្ពុជា» លើក​ទី ​២ នៅ​សាលាស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ពលរដ្ឋ​ដែល​ជួប​ការលំបាក​ចំនួន ១០០ ​គ្រួសារ ។ យុទ្ធនាការ​សប្បុរសធម៌ «​អរគុណ​កម្ពុជា​» នេះ​នឹង​បន្តដំណើរ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា...