ការពិត ១០ យ៉ាងនៅក្នុងការងារ ដែលអ្នកធ្វើការគួរពិចារណា
ការងាររបស់មនុស្សម្នាក់ៗតែងមានភាពខុសគ្នាទៅតាមជំនាញ និង ចំណង់ចំណូលចិត្ត ប៉ុន្តែមានរឿង១០ យ៉ាងដែលអ្នកគួរពិចារណា មិនថាអ្នកស្ថិតក្នុងបរិយាកាសការងារប្រភេទណានោះទេ ។
១. ការខិតខំធ្វើការងារខ្លាំងមិនមែនជាការធានាបាននូវភាពជោគជ័យនោះទេ ប៉ុន្តែភាពខ្ជិលច្រអូសនឹងកំណត់បាននូវភាពបរាជ័យ ។
២. នរណាៗក៏អាចធ្វើជាមេដឹងនាំ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែសមនឹងទទួលបានវា ។
៣. អ្នកនឹងទទួលបានទាំងថ្ងៃអាក្រក់ និង ល្អ ប៉ុន្តែតើវាប៉ះពាល់ឬផ្តល់ប្រយោជន៍ឱ្យអ្នកដល់កំរិតណា វាអាស្រ័យទៅលើខ្លួនអ្នកផ្ទាល់ ។
៤. អ្នកនឹងមិនពេញចិត្តចៅហ្វាយអ្នកគ្រប់ពេលនោះទេ ដូចគ្នាដែរ ចៅហ្វាយអ្នកក៏មិនតែងតែចូលចិត្តអ្នកដូចគ្នា ។
៥. មនុស្សតែម្នាក់គត់ដែលអាចផ្តល់ការលើកទឹកចិត្តឱ្យអ្នករយៈពេលយូរគឺមានតែខ្លួនអ្នកប៉ុណ្ណោះ ហើយអ្នកដែលធ្វើឱ្យខ្លួនអ្នកបាក់ទឹកចិត្តបំផុតក៏ជាអ្នកដូចគ្នា ។
៦. ប្រសិនបើអ្នកមិនអាចកែតម្រង់ខ្លួនអ្នកបានទេ នឹងមានមនុស្សណាម្នាក់អាច ។
៧. «ការសម្ភាសន៍» ដូចជាការសម្តែងរឿង ដែលអ្នកតែងតែបានរៀបចំនូវអ្វីដែលត្រូវនិយាយ ហើយពេលខ្លះក៏ធ្វើជាមនុស្សផ្សេងមួយទៀត ។
៨. «ការបញ្ឈប់» គឺជាសញ្ញាបង្ហាញថាគេចុះចាញ់នឹងអ្នក ចំណែកឯ «ការលាលែង» មានន័យថាអ្នកចុះចាញ់នឹងខ្លួនឯង ។
៩. ការទទួលស្គាល់នូវអ្នកធ្វើការងារល្អបំផុតគឺជាវិធីសាស្រ្តល្អក្នុងការសរសើរ ប៉ុន្តែការធ្វើឱ្យអ្នកដែលស្ថិតនៅបាតតារាងមានអារម្មណ៍ថាពួកគេថាពួកគេនៅមានភាពសំខាន់ បង្ហាញថាអ្នកពិតជាមានការយកចិត្តទុកដាក់នឹងបុគ្គលិក ។
១០. អ្នកនឹងបង្កើតបញ្ហា ហើយអ្នកក៏នឹងបង្កើតភាពជោគជ័យបានដូចគ្នា ។ អ្នកអាចរៀនពីរឿងទាំងពីរ ។
ប្រភព៖ Rony Gandeza