ធ្លាប់គិតអត់ តើពេលណាទើបដល់គូនឹងគេ ?
នៅពេលដែលអ្នកចូលរៀនដល់សកលវិទ្យាល័យ អ្នកអាចមានសម្ពាធច្រើនទាក់ទងជាមួយការចំណាយពេលវេលាសម្រាប់ខ្លួនឯង ការងារ និង ជាពិសេសគឺការសិក្សា ដោយមិនសូវបានចំណាយពេលប៉ុន្មានលើស្នេហានោះឡើយ ។ នៅពេលរៀនចប់ ហើយនៅមិនទាន់មានស្នេហា មនុស្សមួយចំនួនក៏ចាប់ផ្តើមគិតថា តើពេលណាទើបដល់គូនឹងគេ?
គ្មានអ្វីដែលចម្លែកទេដែលដែលយុវវ័យភាគច្រើនតែងតែគិតពីររឿងស្នេហានោះ ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែចាំមនុស្សដែលត្រូវជាមួយអ្នកអស់ជាយូរមកហើយ ហើយមានអារម្មណ៍ថា វាមិនអាចកើតឡើងចំពោញអ្នក សូមរំលឹកខ្លួនអ្នកនូវចំណុចមួយចំនួនដូចខាងក្រោម ៖
១. អ្នកមិនទាន់ចាស់ពេកទេ
ដោយមិនគិតពីអាយុរបស់អ្នក អ្នកនឹងមិនចាស់ទេក្នុងការស្វែងរកស្នេហា ពីព្រោះមនុស្សដែលល្អមិនទៅណាអស់ទេ ទោះបីជានៅក្នុងអាយុរបស់អ្នក ។ នៅពេលដែលអ្នកនៅក្មេង វាដូចជាការបាញ់កាំភ្លើងនៅក្នុងទីងងឹត ពីព្រោះអ្នកមិនទាំងដឹងផងថាដៃគូប្រភេទណាដែលអ្នកត្រូវការ ប៉ុន្តែនៅពេលដែលអ្នកចាស់ទុំ អាចឱ្យតម្លៃទៅលើរបស់ផ្សេង ហើយក៏អាចជាផ្លូវក្នុងការស្វែងរកមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដ ។
២. ស្នេហាមិនមែនសម្រាប់តែមនុស្សដែលពិសេសបំផុតក្នុងលោកនោះទេ
អ្នកគ្មានអ្វីខុសទេ ហើយពួកគេក៏គ្មានអ្វីពិសេសដែរ អ្នកនឹងរកឃើញស្នេហានៅពេលដែលពេលវេលាមកដល់ ។ អ្នកអាចនឹងមិនស្រឡាញ់នរណាម្នាក់ តែអ្នកក៏មិនបានធ្វើជាស្រឡាញ់ដើម្បីតែមានដៃគូនោះដែរ ។
៣. វាប្រហែលជាល្បែងលេខ
ប្រសិនបើអ្នកមិនទិញឆ្នោត អ្នកក៏មិនឈ្នះឆ្នោតដែរ ។ វាដូចជាការណាត់ជួបនរណាម្នាក់ ប្រសិនបើអ្នកមិនទៅជួបគេផង ធ្វើម្តេចនឹងបានជួប ។ អ្នកអាចនឹងមិនជួបគូព្រេង តែអ្នកប្រហែលជាអាចជួបមិត្តដែលត្រូវនឹងអ្នកក៏ថាបាន ។ ដូច្នេះចូរទៅខាងក្រៅហើយជួបជាមួយមនុស្សថ្មីៗ ទៅក្រៅដើម្បីតែជួបមនុស្ស ហើយចាំមើលថានឹងមានអ្វីកើតឡើង ។
៤. ស្នេហាមិនបានធ្វើឱ្យអ្វីគ្រប់យ៉ាងល្អប្រសើរនោះទេ
ប្រសិនបើអ្នកគិតថាការមានដៃគូ គឺដើម្បីធ្វើឱ្យជីវិតអ្នកល្អប្រសើរនោះ អ្នកគិតខុសហើយ ។ អ្នកអាចឃើញថាល្អនៅពេលដំបូង តែវាព្រោះតែអ្នកផ្តោតអារម្មណ៍ទៅលើគេខ្លាំង ដោយមិនបានគិតថាខ្លួនឯងអាចធ្វើអ្វីចំពោះខ្លួនឯងប៉ុណ្ណោះ ។
៥. កុំមានគំនិតអវិជ្ជមាន
ត្រូវប្រាកដថាខ្លួនអ្នកមិនបានមើលរំលងនូវភាពរំភើបរបស់អ្នកចំពោះអ្នកដទៃដូចៗគ្នានៅពេលជ្រើសរើសដៃគូ ។ ពេលខ្លះអ្នកអាចរុញច្រាននរណាម្នាក់ពីការស្រឡាញ់អ្នក ប៉ុន្តែរឿងល្អនៅពេលអ្នកអាចត្រលប់ការគិតមកវិញ ។ ដូច្នេះត្រូវគិតវិជ្ជមាន ហើយអ្នកនឹងអាចរកឃើញនៅគូស្នេហានៅក្នុងជីវិតអ្នកបាន ។
៦. កុំធ្វើខ្លួនថាមិនអី
ប្រសិនបើអ្នកឈឺចាប់នៅខាងក្នុង ប៉ុន្តែអ្នកធ្វើជាមិនអីនៅខាងក្រៅ វាមិនអាចធ្វើឱ្យអ្នកដទៃដឹងនោះឡើយ ។ អ្នកប្រាកដជាចង់ ឱ្យអារម្មណ៍របស់អ្នកនិងការពិតនៅខាងក្រៅដូចគ្នា ដែលពេលនោះអ្នកក៏អាចរកឃើញអ្នកដែលយល់ចិត្តអ្នកដែរ ។
៧. កុំព្យាយាមសំងំនៅក្នុងផ្ទះគ្រប់ពេល
ភ្ញាក់ឡើង ! អ្នកចង់នៅផ្ទះបែបនេះហើយរងចាំស្នេហាមែនទេ? ការចេញទៅក្រៅមិនត្រឹមតែទទួលបានវីតាមីន D ល្អចំពោះស្បែកប៉ុណ្ណោះទេ អ្នកថែមទាំងអាចជួបមនុស្សថ្មីៗ ជាមនុស្សដែលអាចណែនាំអ្នកឱ្យស្គាល់មនុស្សថ្មីៗបន្ថែមទៀត ។ អ្នកក៏អាចរកឃើញមនុស្សណាម្នាក់ដែលសមនឹងអ្នកទៀតផង ។
៨. កុំផ្តេកផ្តួលអាស្រ័យទៅលើនរណាម្នាក់
មានមនុស្សជាច្រើនដែលគិតថា កុំខ្វល់ច្រើនពេក មិនយូរមិនឆាប់ឪពុកម្តាយ ឬគ្រួសារនឹងរកនរណាម្នាក់ដែលសមនឹងអ្នកមកឱ្យអ្នកហើយ ប៉ុន្តែវាអាចនឹងមិនសមតាមបំណងព្រោះវាមិនមែនកើតឡើងពីសេចក្តីស្រឡាញ់ពិត ដូច្នេះមិនទាន់ទាំងដល់ពេលចំណុចមួយត្រូវបង្កើតគ្រួសារជាមួយគ្នាផង វាក៏ងាយនឹងបែកបាក់ដោយប្រការណាមួយ ហើយក៏អាចខាតពេលដែរ ។
៩. កសាងជីវិតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង
រឿងសំខាន់បំផុតដែលអ្នកអាចធ្វើនៅពេលកំពុងត្រៀមខ្លួនទទួលសេចក្តីស្រឡាញ់សម្រាប់ខ្លួនអ្នក គឺត្រូវបង្កើតជីវិតដ៏ល្អប្រសើរសម្រាប់ខ្លួនអ្នកសិន ។ កុំរង់ចាំនរណាម្នាក់ដើម្បីទិញផ្ទះ ឡាន និង នាំអ្នកទៅធ្វើដំណើរកម្សាន្ត ។ អ្នកក៏មិនត្រូវការនរណាម្នាក់ ធ្វើឱ្យគំនិតអ្នកមានសុពលភាព ហើយបើទោះបីជាការត្រូវការគេមកបង្រ្កប់ក្តីស្រមៃណាមួយក៏ពុំគួរមាននោះដែរ ព្រោះអ្នកត្រូវរស់នៅជាខ្លួនឯង ៕
ប្រភព៖ Hack Spirit