Connect with us

សង្គម

អ្នកនៅ Single យូរកុំទាន់ស្មុគ ព្រោះការសិក្សាថ្មីរកឃើញថា នៅ Single យូរគឺជារឿងល្អ!

on

Advertisement

ជាទូទៅការនៅទំនេរមិនទាន់មានស្នេហា ឬហៅថានៅ single យូរ ត្រូវបានគេចាត់ទុកថាជារឿងមិនល្អ ប៉ុន្តែបើគិតឱ្យបានស៊ីជម្រៅទៅ នៅ single ក៏មានចំណុចវិជ្ជមានជាច្រើន ហើយបើយើងចេះចាប់យកវាគឺពិតជារឿងដែលល្អបំផុត ។ ខាងក្រោមនេះគឺជារឿងល្អៗដែលអ្នកនៅ Single យូរអាចរៀនបាន ៖

១. អ្នកមានអាទិភាពសម្រាប់ខ្លួនឯងយ៉ាងពេញលេញ

មានមនុស្សជាច្រើនដែលមានស្នេហាគ្រាន់តែដើម្បីនៅជាមួយនរណាម្នាក់ ដូចជាការត្រូវការមនុស្សម្នាក់នៅថ្ងៃនៃសេចក្តីស្រឡាញ់ និង បណ្តើរចូលរួមកម្មវិធីផ្សេងៗជាដើម ។ នៅពេលមួយពួកគេនឹងពិបាកក្នុងការគ្មានម្នាក់នោះនៅក្បែរ ។ ចំណែកឯអ្នកនៅ  Single យូរហើយ គឺជាសញ្ញាដែលបង្ហាញថាអ្នកនឹងមិនលះបង់ពេលវេលាសប្បាយត្រឹមរយៈពេលខ្លី ដោយនរណាម្នាក់ដែលអ្នកចង់នៅជាមួយ ។ អ្នកជាមនុស្សដែលផ្ដល់អាទិភាពសម្រាប់ខ្លួនឯងយ៉ាងពេញលេញ ហើយចំណាយពេលស្វែងរកមនុស្សដែលពិតប្រាកដនឹងអ្នក ។

២. មានពេលសម្រាប់បំភ្លេចស្នេហាចាស់ចោល

ចំណងស្នេហាពីមុនអាចប៉ះពាល់ដល់អារម្មណ៍ព្រមទាំងអាចប៉ះទង្គិចស្នេហាថ្មីផងដែរ ។ រយៈពេលយូរប៉ុណ្ណាដែលអ្នកស្ថិតក្នុងស្នេហាចាស់ អ្នកក៏ត្រូវចំណាយពេលប្រហែលនោះដើម្បីប៉ះប៉ូវ។ ចំណែករយៈពេលយូរបំផុតដែលអ្នកនៅ single ហើយមិនទាន់ចង់មានស្នេហា វាជារឿងល្អដែលអ្នកអាចមានពេលបំភ្លេចនូវស្នេហាចាស់បានទាំងស្រុង ហើយវាក៏នឹងមិនរំខានអ្នកទៀតដែរ ។

៣. អ្នកនឹងអាចរកឃើញខ្លួនអ្នកច្បាស់

យើងច្រើនតែឃើញមនុស្សជាច្រើនចំណាយពេលជាច្រើនខែសម្រាកពីការងារហើយធ្វើដំណើរកម្សាន្តដើម្បីតែស្វែងរកភាពជាខ្លួនឯង ។ ស្វែងរកភាពជាខ្លួនឯងគឺជារឿងសំខាន់ដែលត្រូវធ្វើ នៅពេលដែលសង្គមបច្ចុប្បន្នព្យាយាមឱ្យយើង ក្លាយជាអ្វីមួយឬធ្វើអ្វីមួយដែលមិនមែនជាយើង ។ ការនៅលីវយូរ ពិតជាផ្តល់អំណោយផលឱ្យអ្នកក្នុងការ ស្វែងរកខ្លួនឯងបានឆាប់រហ័ស ថាអ្នកគឺជាមនុស្សបែបណាឱ្យពិតប្រាកដ ចូលចិត្តអ្វី មិនចូលចិត្តអ្វីជាដើម ព្រោះថានៅពេលមានស្នេហា តម្រូវការរបស់ដៃគូ បានជះឥទ្ធិពលដល់ការសម្រេចចិត្តមុនអ្នកធ្វើអ្វីមួយ ដែលជាទូទៅគឺមិនមែនជាខ្លួនអ្នក ។

៤. ក្លាយជាមនុស្សមិនពឹងពាក់ច្រើនលើអ្នកដទៃ

ប្រសិនបើអ្នកនៅម្នាក់ឯងរយៈពេលយូរ អ្នកនឹងមានការជឿជាក់លើខ្លួនឯង មានន័យថាអ្នកស៊ាំក្នុងការធ្វើអ្វីផ្សេងៗដោយខ្លួនឯង ។ ចំនុចវិជ្ជមាននេះវានឹងធ្វើឱ្យជីវិតដៃគូអ្នកនៅពេលខាងមុខមានភាពគង់វង្ស នៅពេលដែលអ្នកមិនពឹងផ្អែកលើដៃគូរបស់អ្នករាល់គ្រប់រឿងសូម្បីតែរឿងតូចតាច ។ មនុស្សដែលពឹងផ្អែកច្រើនពេកទៅលើដៃគូ គឺជាមនុស្សដែលគេមិនសូវយកជាគូបានយូរនោះឡើយ ។

៥. មានសមត្ថភាពគ្រប់គ្រាន់បង្កើននូវភាពជោគជ័យរឿងស្នេហា

នរណាម្នាក់ក៏ចង់បានសង្សារម្នាក់ដែលនឹងរៀបការជាមួយគ្នា​​ ហើយរស់នៅជាមួយគ្នារហូតដែរមែនទេ? ដូច្នេះអ្នកប្រាកដជាត្រូវត្រៀមខ្លួនមុនពេលសម្រេចចិត្ត ដោយមិនត្រឹមតែជ្រើសមនុស្សដែលត្រូវជាមួយអ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានត្រៀមខ្លួនក្នុងការទទួលនូវការឡើងចុះនៃស្នេហាផងដែរ ។ នៅ single យូរ អាចឱ្យអ្នកត្រៀមខ្លួនដូចនេះ ហើយច្បាស់ថាតើស្នេហាបែបណាដែលអ្នកចង់បាន ៕

ប្រភព៖ THOUGH CATALOG

អត្ថបទដោយ​៖ ចាន់ត្រា

អត្ថបទពេញនិយម

រកឃើញមនុស្ស ៣៤០ នាក់នៅសៀមរាប ប៉ះពាល់ប្រយោលជាមួយជនជាតិបារាំងផ្ទុកកូវីដ ១៩ នៅកំពង់សោម
បុរសខ្មែរអាយុ ២៧ ឆ្នាំនៅភ្នំពេញ ប្រកាសឆ្លងកូវីដ ១៩ យប់ទី ២៥ មីនា ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត
Lydia មានកម្លាំងចិត្តព្រឺស ពេលត្រូវមិត្តជិតដិតច្រើនាក់ ធ្វើរឿងដ៏ពិសេសមួយនេះឱ្យ (វីដេអូ)
ពិតជាមានទឹកចិត្តណាស់! ខាត់ សុឃីម សម្រេចចិត្តបញ្ចុះថ្លៃឈ្នួលផ្ទះ ខណៈកូវីដ ១៩ កំពុងរាតត្បាត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន9 hours ago

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាត

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាតនៅក្នុងប្រទេសចិន និង កម្ពុជា

កាលពីថ្ងៃទី ៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជម្ងឺជាផ្លូវការ ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់ អ្នកជម្ងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ ។ ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍...

អត្ថបទក្រុមហ៊ុន4 days ago

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​ ​លោក ម៉ា​នូ រ៉ា​ចាន់...

អត្ថបទក្រុមហ៊ុន4 days ago

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken® (វីដេអូ)

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ...

អត្ថបទក្រុមហ៊ុន1 week ago

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​បញ្ឈប់​ការយល់ច្រឡំ​! មិនមាន​ការហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស​ 2 ​ឆ្នាំ​ឡើយ​!

​ប្រិយមិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​ទាក់ទង​នឹង Smecta ដែលជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញនិយម​ទាំង​សំរាប់​កុមារ ​និង ​មនុស្សពេញវ័យ របស់​ប្រទេស​បារាំង ដែលថា Smecta ត្រូវបាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិនអោយ​កូនក្មេង​ប្រើ ដោយសារ​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ​។​ ​តាម​ការពិតទៅ ព័ត៌មាន​ទាំងអស់នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារតែ​ការបកប្រែ​បាត់​ខ្លឹមសារ​ និង​ មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ពត៌មាន​ទាំងអស់នោះ ជាហេតុ​បង្កអោយមាន​ការយល់ច្រលំ​ទៅលើ​ការប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំ​ង​គឺ​មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​ការប៉ះពាល់​សុខភាព​កុមារ​អាយុ​លើសពី...

អត្ថបទក្រុមហ៊ុន2 weeks ago

ដូចទើបតែកើតសោះ ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ ឆ្នាំបាត់

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់...

អត្ថបទក្រុមហ៊ុន2 weeks ago

ISUZU ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមរបស់ព្រះមហាក្សត្រ (វីដេអូ)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប...

អត្ថបទក្រុមហ៊ុន2 weeks ago

វី ឌីណែត បង្ហើបឈុតពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា (វីដេអូ)

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី រាជបុត្រកង្កែប ដែល នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 –...

អត្ថបទក្រុមហ៊ុន2 weeks ago

បង្ហោះវីដេអូ ១ ស្មើនឹងការជួយបរិច្ចាគ ៣ ដុល្លារ ដល់សមាគមន៍ស្រ្តី និង មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា“ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម”

ទន្ទឹមនឹងជោគជ័យដែលមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករជាង ២០០០នាក់ក្នុង ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម កាលពីថ្ងៃទី ០៨ មីនា ២០២០ កន្លងទៅនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តួចផ្តើមកម្មវិធីសប្បុរស “ចុះឈ្មោះរត់ម្នាក់ បរិច្ចាគ ១ដុល្លារ” និង “បង្ហោះវីដេអូ ១ បរិច្ចាគ...