ស្រីៗសម័យនេះ បើរាប់អានមិត្ត ៨ ប្រភេទនេះ ទើបគេហៅថានារីទាន់សម័យ ដើរទាន់សង្គម
មិនថាមនុស្សប្រុសឬមនុស្សស្រី ក្មេងឬចាស់ សុទ្ធតែចង់មានមិត្តភក្តិរាប់អានគ្នាច្រើនដើម្បីជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ សម្រាប់យុវតីសម័យថ្មី ត្រូវការមិត្តភក្តិក្នុងការចែករំលែករឿងរ៉ាវ ប្រចាំថ្ងៃជាងបុរស ហើយខាងក្រោមនេះជាមិត្តភក្តិទាំង៨ ដែលយុវតីគ្រប់រូបប្រាថ្នានាសតវត្សទី២១នេះ៖
១. តារាហ្វេសសិន
នាងគឺជាមនុស្សម្នាក់ដែលអ្នកទុកចិត្ត ក្នុងការជួយអ្នកជ្រើសរើសរបស់គ្រប់យ៉ាងសម្រាប់ការតុបតែងខ្លួន ទាំងសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអលង្ការ និងសម្ភារផ្សេងៗជាច្រើនទៀត ។ នាងក៏តែងតែកំដរអ្នកទៅក្រៅ ដើរទិញអីវ៉ាន់ដែលអ្នកចង់បាន ស្គាល់ពីចំណង់ចំណូលចិត្តរបស់អ្នក រូបរាងអ្នកថាពាក់អ្វីសម ពាក់អ្វីមិនសមជាដើម ។
២. ទទួលស្គាល់នូវប្រវត្តិរបស់អ្នក
វាពិតជាសំណាងក្នុងការមានមិត្តភក្តិ ដែលពិតជាទទួលអ្នកទោះបីជាដឹងថា អ្នកមានប្រវត្តិបែបណាក៏ដោយ ។ មិត្តបែបនេះជួយអ្នកឱ្យមានអារម្មណ៍ថាអ្នកមិនឯកា ហើយក៏ជាការគ្រប់គ្រងអារម្មណ៍របស់អ្នកផងដែរ ។ មិត្តប្រភេទនេះ ជាធម្មតាគឺអ្នកស្គាល់គ្នាជាយូរមកហើយ ហើយទោះបីជាមិត្តភាពបែបនេះមើលទៅពិបាកបញ្ជេញ តែវាអាចកើតឡើងទៅបានប្រសិនបើអ្នកបើកឱកាសចែករំលែកទៅឱ្យគេ ។
៣. មិត្តភក្តិស្រីជាក្រុម
វាអាចក្នុងរង្វង់ ៤ ទៅ ១០នាក់ ដែលនៅពេលអ្នកដែលមានចិត្តដូចគ្នាបានជួបគ្នា អារម្មណ៍ និង ការសន្ទនាវានឹងកើតឡើងដោយឯងៗ ។ ទាំងនេះជាប្រភេទមិត្តភក្តិដែលអ្នកចំណាយពេលវេលាជាមួយគ្នា ចែករំលែកក្តីសង្ឃឹម ក្តីស្រមៃ ការលើកទឹកចិត្ត ហើយក៏មិនចោលដែរ នូវការរិះគន់គ្នាទៅវិញទៅមកដើម្បីស្ថាបនា ។
៤. ចូលចិត្តលេងសើច កំប្លែងៗ
នាងជាមនុស្សដែលលេងសើច ញ៉េះញ៉ោះ និយាយកំប្លែងៗ ប៉ុន្តែគ្រប់ពេលដែលមានបញ្ហា នាងតែងតែនៅខាងអ្នក ។ មិនត្រឹមតែប៉ុណ្ណោះនាងជាអ្នកការពារអ្នកនៅពេល ដែលមានមនុស្សប្រុសណាម្នាក់មករំខានអ្នក ក៏ដូចជាជួយអ្នកបំភ្លេចនូវមនុស្សប្រុសដែលធ្វើឱ្យអ្នកឈឺចាប់ផងដែរ ។
៥. មិត្តដូចម្តាយ
នាងបារម្ភពីអ្នកដូចជាម្តាយរបស់អ្នកបារម្ភពីកូនដូច្នោះដែរ ដូចជាការសួរសុខទុក្ខអំពីសុខភាព ហើយតែងតែនាំអ្នកអំពីអាហារដែលមានជីវជាតិ ល្អដល់សុខភាពជាដើម។ លើសពីនេះនាងក៏តែងជួយឱ្យអ្នកលុបបំបាត់នូវទម្លាប់មិនល្អផ្សេងៗ ក៏ដូចជាដាស់តឿននៅពេលអ្នកធ្វើខុស ព្រមទាំងមិនទៅចោលអ្នក ទោះក្នុងកាលៈទេសៈណាក៏ដោយ។
៦. ដៃគូហាត់ប្រាណ
ការទៅហាត់ប្រាណម្នាក់ឯង ប្រាកដជាមានអារម្មណ៍ថា មិនទំនង ឬ មិនកក់ក្តៅ ឬ គួរឱ្យធុញ។ ប៉ុន្តែវានិងមើលទៅគួរឱ្យចាប់អារម្មណ៍វិញនៅពេលដែលអ្នកមានដៃគូម្នាក់កំដរអ្នកហាត់ប្រាណជាមួយគ្នា។ ឧទាហរណ៍ថាអ្នកត្រូវរត់ហាត់ប្រាណ ១គីឡូម៉ែត្រក្នុងមួយថ្ងៃ នៅពេលដែលអ្នករត់ម្នាក់ឯង អ្នកនឹងមានអារម្មណ៍ឆាប់ហត់ហើយយូរដល់គោលដៅ ជាពិសេសនឹងធ្វើឱ្យអ្នកខ្ជិលហាត់បន្តទៀត ប៉ុន្តែប្រសិនបើអ្នកមានគ្នា ពេលនិយាយលេងបណ្តើរ រត់បណ្តើរនោះនឹងមានអារម្មណ៍ថាលឿនជាងមុន។
៧. អ្នកលើកទឹកចិត្ត ហើយជួយកែតម្រូវ
នាងជាមនុស្សម្នាក់ដែលចាំជួយអ្នកនៅពេលធ្វើការងារធ្វីមួយ។ នៅពេលដែលអ្នកជួបប្រទះនូវបញ្ហាផ្សេងៗ ដែលមិនអាចដោះស្រាយដោយខ្លួនឯងបាន នាងក៏៏ជាអ្នកជួយផ្តល់យោបល់ ណែនាំពីការងារនោះដោយមិនចេះធុញទ្រាន់។
៨. តែងតែនិយាយការពិត
នាងតែងតែនិយាយប្រាប់អ្នកនូវរឿងពិត ឃើញអ្វីនិយាយនោះ ប៉ុន្តែនាងដឹងពីរបៀបនិយាយដោយមិនធ្វើឱ្យអ្នកពិបាកចិត្តនោះឡើយ។ នាងជួយអ្នក ក្នុងការតាមដាននូវកំហុសរបស់អ្នក ដោយមិនបោះបង់វាចោល ប៉ុន្តែព្យាយាមរកដំណោះស្រាយដែលអ្នកត្រូវការ ព្រមទាំងលើកទឹកចិត្តនៅពេលអ្នកព្យាយាមធ្វើវា៕
ប្រភព៖ Reader’s Digest