Connect with us

សង្គម

ព្រោះតែរឿងនេះ ក្រសួងសុខាភិបាលហាមពលរដ្ឋ មិនឱ្យទិញឱសថ​ឈ្មោះ PROME-NIC FL/40 suger coated tablets

on

Advertisement

តាម​សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ជម្រាប​ជូនដំណឹងដល់​លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ និង ​សាធារណជន​ទាំងអស់ ជ្រាបថា ក្រសួងសុខាភិបាល បាន​ស្រាវជ្រាវ និង​ពិនិត្យឃើញ​មានឱសថ​ឈ្មោះ PROME-NIC FL/40 suger coated tablets ផលិត​ដោយ​គ្រឹះស្ថាន​ឱសថ ឈ្មោះ USA-NIC PHARMA Co., Ltd ប្រទេស​វៀតណាម កំពុង​ចែកចាយ ដោយ​គ្មាន​លិខិត​បញ្ជិកាពី​ក្រសួងសុខាភិបាល ។

ក្នុងសេចក្តីប្រកាសនោះ​បាន​បញ្ជាក់ថា៖​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង ​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាល មាន​វិធានការ​ដូចតទៅ​៖

១.​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​តាមដាន រក​ជនខិល ខូច មក​ផ្តន្ទាទោស និង​ប្រមូល​ឱសថ​ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន​លេខ​បញ្ជិកា មក​កម្ទេចចោល ។​

២. លោក លោកស្រី ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ និង​តាំង​លក់​ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន​លេខ​បញ្ជិកា ជាបន្ទាន់ ។​

៣. គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ត្រូវមាន​វិធានការ​ណែនាំ ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ឱ្យ​ឈប់​ប្រើប្រាស់ និង​លក់​ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន​លេខ​បញ្ជិកា នេះ​តទៅទៀត ។​

៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ទៅតាម​ផ្លូវច្បាប់ ចំពោះ​ជនខិលខូច ម្ចាស់​សេវា​សុខាភិបាល​ឯកជន និង​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ដែល​នៅតែ​បន្ត​ចែកចាយ ឬ​តាំង​លក់​ឱសថខុសច្បាប់​ខាងលើ ។​

​សេចក្តីប្រកាស​ដដែល ក៏បាន​បញ្ជាក់ថា ករណី​បាន​ជួប ឬ ​ប្រទះឃើញ​ជន​ណា កំពុង​លក់​ចែកចាយ ឬ​ផ្សព្វផ្សាយ​ផលិតផល ខាងលើនេះ សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​ គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ពេលនេះដល់វេន​លោក​ ​លៀក​ ​លីដា​ ​បកស្រាយ​រឿង​អតីត​ភរិយាម្តង មានរឿងក្រោយខ្នងច្រើន !
៧ សន្លឹកនេះ បង្ហាញពីស្ទីលតុបតែងខ្លួនអ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា លេចធ្លោខ្លាំង
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ហេតុអ្វីបានជានៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ចាំបាច់មានពិធីលាងជើង?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន20 hours ago

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ជាសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា

នា​រសៀល​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ វិស័យ​ឯកជន ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ ស្តីពី​ការអំពាវនាវ​សុំ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរ​ណ៏ និង​ការគាំទ្រ​ដល់​គម្រោង​អប់រំ​ផ្សព្វផ្សាយ ​«​ដើរ​ដោយ​សុវត្ថិភាព​» ក្រោម​អធិបតីភាព​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍ ។...

អត្ថបទក្រុមហ៊ុន1 day ago

ពិតជាអស្ចារ្យ! I’m On A Boat រដូវកាលទី ២ របស់ស្រាបៀរ Anchor បានត្រឡប់មកវិញ កាន់តែធំជាងមុន កក្រើកជាងមុន មនុស្សច្រើនជាងមុន និង កាន់តែសប្បាយជាងមុនទ្វេដង

ភ្នំពេញ​-​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៩ ៖ មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ “I’m On A Boat 2” របស់​ស្រា​បៀរ Anchor ​រដូវ​កាល​ទី ​២ បាន​វិល​ត្រឡប់មកវិញ​សាជាថ្មី​ម្តង​ទៀតហើយ​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ​ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ...

អត្ថបទក្រុមហ៊ុន4 days ago

ថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីចូលរួមផ្តល់ និង សង្គ្រោះជីវិត!

ភ្នំពេញ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩៖ “​ការផ្តល់​ឈាម ស្មើនឹង​ការផ្តល់​ជីវិត​” នេះ​គឺជា​ឃ្លា​ដែល​ចាក់​ដោត​មាន​អត្ថន័យ​យ៉ាង​ធំធេង​បំផុត និង ​ត្រូវ​ជាមួយនឹង​តម្លៃ​ស្នូល​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យមាន​ផល​វិជ្ជមាន​ដល់​ប្រជាជន និង​សង្គម​កម្ពុជា​ទាំងមូល​ ។ ​នេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​កន្លងមក ដែល​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ជាច្រើនរូប​នៃ​ក្រុមហ៊ុន សាម​សុង​នូវតែ​បន្ត​កម្មវិធី​ការបរិច្ចាគ​ឈាម​របស់ខ្លួន​ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​អ្នក​ដែល​ខ្វះខាត និង​ត្រូវការ​ឈាម​ ។...

អត្ថបទក្រុមហ៊ុន5 days ago

គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

ភ្នំពេញ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើង​តែងតែ​និយាយ និង​ដឹង​គ្រប់គ្នា​ថា “​លុយ​មិនសូវ​សំខាន់​ទេ​…​សុខភាព​ទើប​សំខាន់​ជាង​” ខណៈដែល​មនុស្ស​មួយចំនួនធំ​ត្រូវ​លះបង់​សុខភាព​ដើម្បី​តែ​លុយ​ក្នុង​ការចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​! កង្វល់​ទាំងអស់នេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកមាន​ផាសុកភាព និង​សុភមង្គល​យ៉ាងពិត​ប្រាកដ​!! ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការចំណាយ​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផាសុកភាព​ជូន​លោកអ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​! លោកអ្នក​ទទួលបាន​ទាំង​ការ​សន្សំសំចៃ​ខ្ពស់​,...

អត្ថបទក្រុមហ៊ុន6 days ago

Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

ភ្នំពេញ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០១៩ ៖ សូម​ស្វាគមន៍​វត្តមាន​កំពូល​នាឡិកា​ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​! Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែលមាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​លើសពី​ផលិតផល Smart Watch...

អត្ថបទក្រុមហ៊ុន1 week ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន1 week ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន1 week ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន2 weeks ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន2 weeks ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...