Connect with us

សង្គម

គិតយ៉ាងណា! គួរបន្តចាំអ្នកដែលយើងស្រឡាញ់ ឬ ជ្រើសរើសអ្នកដែលស្រឡាញ់យើង ?

on

Advertisement

ស្នេហាធ្វើឱ្យជីវិតមនុស្សម្នាក់ស្រស់បំព្រង នៅពេលបានសម្រេចដូចបំណងដែលប៉ងប្រថ្នា តែបើស្នេហ៍ខុសបំណង ក៏គង់តែគ្មានក្តីសុខក្នុងអារម្មណ៍ ។ វាពិតជាពិបាកណាស់ក្នុងការស្រឡាញ់មនុស្សម្នាក់ដែលគេមិនបានស្រឡាញ់យើង ហើយក៏រអៀសខ្លួននៅពេលយើងមិនអាចផ្តល់ក្តីស្រឡាញ់ទៅឱ្យអ្នកដែលស្រឡាញ់យើងបានដូចគ្នា ។ អារម្មណ៍មួយនេះវាពិបាកនឹងបែងចែកមែនទែន ថាតើគួរនៅបន្តស្រឡាញ់មនុស្សម្នាក់ដែលមិនចាប់អារម្មណ៍ពីយើង ឬក៏ចំណាយពេលក្រឡេកទៅមើលអ្នកដែលកំពុងស្រឡាញ់យើងវិញ ?

១. បន្តស្រឡាញ់អ្នកដែលយើងស្រឡាញ់ គង់មានថ្ងៃណាមួយគេមើលឃើញយើង

អារម្មណ៍មួយដែលនៅពេលលង់ស្រឡាញ់នរណាម្នាក់ វាប្រាកដជាងប់ងល់ មិនអាចនឹងបំភ្លេចរាល់ចិត្តស្រឡាញ់ ស្នាមញញឹម និង សកម្មភាពគ្រប់យ៉ាងរបស់គេ ដែលតែងតែស្តែងចេញនៅមុខអ្នក ។ ពេលស្រឡាញ់មនុស្សម្នាក់ក៏តែងមានសង្ឃឹមថាគេនឹងស្រឡាញ់យើងវិញ ដូច្នេះទើបយើងព្យាយាមសាងទំនាក់ទំនង ហើយចូលទៅឱ្យកាន់តែជិតគេ ព្រោះថ្ងៃណាមួយគេអាចនឹងមើលឃើញ ហើយស្រឡាញ់យើងដូចគ្នាក៏ថាបាន ។ បើស្រឡាញ់ចេះតែដូរចិត្តបានភ្លាមៗ នោះមិនហៅថាស្រឡាញ់ឡើយ រហូតពេលខ្លះទោះបីជាដឹងថាគេមិនស្រឡាញ់ក៏នៅតែខំប្រឹង ហើយបើគេមានអ្នកថ្មីហើយ ក៏ជូនពរឱ្យគេទទួលបានសុភមង្គលដែរ ។ ដូច្នេះមានន័យថា អ្នកអាចបន្តស្រឡាញ់គេ បើសិនជាគេមិនទាន់មានអ្នកដែលនៅក្នុងចិត្តគេ ឬមិនទាន់មានសង្សារ តែក៏គួរកាត់ចិត្តដែរ នៅពេលដឹងហើយថាគេមិនស្រឡាញ់ ឬមួយគេមានសង្សាររួចទៅហើយ ព្រោះវាអាចមិនមែនជានិស្ស័យដែលអ្នកមិនមែនជាគូនឹងគេ ។

២. ចំណាយពេលមើលចំណុចល្អរបស់អ្នកដែលស្រឡាញ់យើងវិញ

ក្រៅពីអ្នកដែលយើងស្រឡាញ់ នៅមានមនុស្សជាច្រើនទៀតដែលនៅជុំវិញខ្លួនយើង ហើយស្រឡាញ់យើងដូចគ្នា ។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងកាលៈទេសៈ ដែលកំពុងលួចស្រឡាញ់នណារម្នាក់តែគេបដិសេធអ្នក អ្នកប្រាកដជាយល់ច្បាស់នូវអារម្មណ៍របស់មនុស្សម្នាក់ទៀតដែលកំពុងស្រឡាញ់អ្នកដូចគ្នា ថាតើគេនឹងមានអារម្មណ៍បែបណានៅពេលអ្នកមិនខ្វល់ពីគេ ? ពេលដែលអ្នកមិនទទួលបានសេចក្តីស្រឡាញ់តាមបំណង អ្នកគួរទេចំណាយពេលនេះទៅចាប់អារម្មណ៍អ្នកដែលគេកំពុងស្រឡាញ់អ្នកវាក៏ប្រសើរជាង ទោះបីជាអ្នកមិនទាន់មានចិត្តស្រឡាញ់គេក៏ដោយ ។ ដូចអ្នកដែលយើងបានស្រឡាញ់ដូចគ្នា ប្រសិនបើស្រឡាញ់គេហើយ អ្វីៗរបស់គេសុទ្ធតែល្អ ដូចពាក្យចាស់ថា ឃ្លានឆ្ងាញ់ ស្រឡាញ់ស្អាត ដូច្នេះអ្នកក៏គួរតែស្វែងយល់ពីចំណុចល្អរបស់មនុស្សដែលស្រឡាញ់អ្នកដូចគ្នា យូរៗទៅវាអាចជាគ្រឿងទាក់ទាញចិត្តអ្នកឱ្យស្រឡាញ់គេវិញ តែត្រូវចាំថាកុំស្រឡាញ់មនុស្សណាម្នាក់ដោយសារការអាណិតឡើយ ព្រោះវាមិនមែនជាស្នេហាទេ ។

ចុងក្រោយរាល់ការសម្រេចចិត្តរបស់អ្នក សុទ្ធតែល្អប្រសិនបើអ្នកនឹងទទួលយកអ្វីដែលអ្នកជ្រើសរើស ដោយកុំបន្ទោស ឬ ទម្លាក់កំហុសទៅឱ្យនរណាម្នាក់នៅពេលអ្នកមិនបានតាមបំណង ៕

អត្ថបទដោយ​៖ ចាន់ត្រា

អត្ថបទពេញនិយម

ពេលនេះដល់វេន​លោក​ ​លៀក​ ​លីដា​ ​បកស្រាយ​រឿង​អតីត​ភរិយាម្តង មានរឿងក្រោយខ្នងច្រើន !
៧ សន្លឹកនេះ បង្ហាញពីស្ទីលតុបតែងខ្លួនអ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា លេចធ្លោខ្លាំង
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ហេតុអ្វីបានជានៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ចាំបាច់មានពិធីលាងជើង?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន19 hours ago

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ជាសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា

នា​រសៀល​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ វិស័យ​ឯកជន ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ ស្តីពី​ការអំពាវនាវ​សុំ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរ​ណ៏ និង​ការគាំទ្រ​ដល់​គម្រោង​អប់រំ​ផ្សព្វផ្សាយ ​«​ដើរ​ដោយ​សុវត្ថិភាព​» ក្រោម​អធិបតីភាព​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍ ។...

អត្ថបទក្រុមហ៊ុន1 day ago

ពិតជាអស្ចារ្យ! I’m On A Boat រដូវកាលទី ២ របស់ស្រាបៀរ Anchor បានត្រឡប់មកវិញ កាន់តែធំជាងមុន កក្រើកជាងមុន មនុស្សច្រើនជាងមុន និង កាន់តែសប្បាយជាងមុនទ្វេដង

ភ្នំពេញ​-​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៩ ៖ មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ “I’m On A Boat 2” របស់​ស្រា​បៀរ Anchor ​រដូវ​កាល​ទី ​២ បាន​វិល​ត្រឡប់មកវិញ​សាជាថ្មី​ម្តង​ទៀតហើយ​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ​ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ...

អត្ថបទក្រុមហ៊ុន4 days ago

ថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីចូលរួមផ្តល់ និង សង្គ្រោះជីវិត!

ភ្នំពេញ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩៖ “​ការផ្តល់​ឈាម ស្មើនឹង​ការផ្តល់​ជីវិត​” នេះ​គឺជា​ឃ្លា​ដែល​ចាក់​ដោត​មាន​អត្ថន័យ​យ៉ាង​ធំធេង​បំផុត និង ​ត្រូវ​ជាមួយនឹង​តម្លៃ​ស្នូល​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យមាន​ផល​វិជ្ជមាន​ដល់​ប្រជាជន និង​សង្គម​កម្ពុជា​ទាំងមូល​ ។ ​នេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​កន្លងមក ដែល​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ជាច្រើនរូប​នៃ​ក្រុមហ៊ុន សាម​សុង​នូវតែ​បន្ត​កម្មវិធី​ការបរិច្ចាគ​ឈាម​របស់ខ្លួន​ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​អ្នក​ដែល​ខ្វះខាត និង​ត្រូវការ​ឈាម​ ។...

អត្ថបទក្រុមហ៊ុន5 days ago

គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

ភ្នំពេញ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើង​តែងតែ​និយាយ និង​ដឹង​គ្រប់គ្នា​ថា “​លុយ​មិនសូវ​សំខាន់​ទេ​…​សុខភាព​ទើប​សំខាន់​ជាង​” ខណៈដែល​មនុស្ស​មួយចំនួនធំ​ត្រូវ​លះបង់​សុខភាព​ដើម្បី​តែ​លុយ​ក្នុង​ការចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​! កង្វល់​ទាំងអស់នេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកមាន​ផាសុកភាព និង​សុភមង្គល​យ៉ាងពិត​ប្រាកដ​!! ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការចំណាយ​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផាសុកភាព​ជូន​លោកអ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​! លោកអ្នក​ទទួលបាន​ទាំង​ការ​សន្សំសំចៃ​ខ្ពស់​,...

អត្ថបទក្រុមហ៊ុន6 days ago

Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

ភ្នំពេញ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០១៩ ៖ សូម​ស្វាគមន៍​វត្តមាន​កំពូល​នាឡិកា​ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​! Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែលមាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​លើសពី​ផលិតផល Smart Watch...

អត្ថបទក្រុមហ៊ុន1 week ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន1 week ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន1 week ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន2 weeks ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន2 weeks ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...