
នាឱកាសថ្ងៃឈប់សម្រាកក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរមួយដែរនោះ យើងឃើញថាមានភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ បានទៅលេងកំសាន្តនៅបណ្តារមណីយដ្ឋានដ៏សំបូរបែប នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរបើយោងទៅតាមស្ថិតិដែលចេញដោយក្រសួងទេសចរណ៍ ខេត្តដែលមានចំនួនភ្ញៀវទេសចរ ដល់ជាង ១០ម៉ឺននាក់ និង លោតទៅដល់ជាង ២០ម៉ឺននាក់ ត្រឹមតែ៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌរួមមាន៖
១. ខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ ២៣ ០០០នាក់ និង អន្តរជាតិ ១៤ ០៧៥នាក់ សរុប ២៤ ៤០៧៥ នាក់។
២. ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ ១២៩ ២៤៧ នាក់ និង អន្តរជាតិ ១៣៣នាក់ សរុប ១២៩ ៣៨០ នាក់។៣. ខេត្តកណ្តាល ភ្ញៀវទេសចរជាតិសរុប ១២២ ២៦៨ នាក់ អន្តរជាតិ ៤១២នាក់ សរុបទាំងអស់ ១២២ ៦៨០ នាក់។
៤. ខេត្តកំពត មានភ្ញៀវទេសចរជាតិ ១១៧ ៦៣៣នាក់ អន្តរជាតិ ២ ៥៣៥ នាក់ សរុប ១២០ ១៦៨ នាក់។
៥. ខេត្តកំពង់ឆ្នាំង ភ្ញៀវទេសចរជាតិ ១០០ ០៩០ នាក់ អន្តរជាតិ ២២១ នាក់សរុប ១០០ ៣១១ នាក់។
ខាងក្រោមនេះជាស្ថិតិនៃភ្ញៀវទេសចរគ្រប់បណ្តាខេត្តក្រុងក្នុងប្រទេស ៖
ប្រភព៖ ក្រសួងទេសចរណ៍
អត្ថបទដោយ៖ ចាន់ត្រា