Connect with us

សង្គម

សាលារៀនចំនួន ៦ ទទួលបានជ័យលាភី ជាសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ ២០១៩

on

Advertisement

សាលាបឋមសិក្សា និង មធ្យមសិក្សាចំនួន ៦ បានទទួលជ័យលាភីជា សាលាមេត្រីបរិស្ថានថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៩ ពីក្រសួងបរិស្ថាន ក្នុងចំណោមសាលា ដែលបានចូលរួមប្រកួតប្រជែងចំនួន ១៨ ។ ហើយពិធីប្រកាសជ័យលាភីនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ ជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និង វិធានការជាច្រើនទៀត ដែលក្រសួងបរិស្ថាន និង ភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និង ចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និង យុវជន នៅតាមសាលារៀន និង គ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និង ឥរិយាបទរបស់កុមារ និង យុវជនចំពោះអនាម័យ និង បរិស្ថាន ។ បើទោះបីជាសាលា ដែលបានចូលរួមប្រកួតប្រជែងមិនទទួលបានជ័យលាភីយ៉ាហណាក្តី ខ្ញុំមានជំនឿថា ដ៏រាបណាយើងនៅមានក្តីសង្ឃឹម និង ដាក់គោលដៅឱ្យបានច្បាស់លាស់នោះ នៅឆ្នាំបន្តបន្ទាប់ប្រាកដជាទទួលបានជ័យលាភីជាក់ជាពុំខាន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ពុំមែនជាការបន្តុះបង្អាប់ ចំពោះ​សាលារៀនដែលមិនមែនជាជ័យលាភីនោះទេ ប៉ុន្តែជាការជំរុញ និង លើកទឹកចិត្តដល់សាលារៀនទាំងអស់បន្ត​វប្បធម៌ស្រឡាញ់ ថែរក្សា និង គាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធន៍ និង រៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា គោលបំណងរបស់យើងទាំងអស់គ្នា ដែលខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់នៅពេលនេះគឺដើម្បីក្តាប់មកវិញនូវមោទនភាពជាតិ និង ការកសាងជាតិទំនើបមួយ​ដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នា​ប្រែក្លាយកម្ពុជា​ជាប្រទេសមានចំណូលខ្ពស់ រឹងមាំ សង្គមយុត្តិធម៌ ពលរដ្ឋមានសមត្ថភាព និង ​បរិស្ថានរស់នៅល្អប្រសើរ។ ដឹកនាំ និងគ្រប់គ្រង​កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ​ឱ្យបាន​សមស្រប និង មាននិរន្តរភាព និង ការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែង​របស់​ប្រជាជនកម្ពុជាគ្រប់រូប និង គ្រប់​ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សាលា ដែលទទួលបានជ័យលាភីទាំង ៦ នោះ រួមមាន ៖

១)-សាលាបឋមសិក្សាស្វាយជ្រំ មកពីខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់កម្រិតមាស​ ។

២)-សាលាបឋមសិក្សាគិរីសុវណ្ណវង្សមកពីខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ។

៣)-សាលាបឋមសិក្សា ហ៊ុន សែន ឬស្សីជ្រោយ ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធ ។

៤)-វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មកពីខេត្តឧត្តមានជ័យ ទទួលបានចំណាត់ថ្នាក់កម្រិតមាស ។

៥)-វិទ្យាល័យ ២៨ មករា មកពីខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ។

៦)-វិទ្យាល័យពេជ្រចិន្តា មកពីខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធ ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

ក្ដៅចិត្តឆេវ ទៅកែបមិនដឹងប៉ុន្មានលើកហើយទេ អត់ដឹងកន្លែងនេះស្អាតហួស ថ្លៃគេងវិញឡើងធូរ
ពាក្យ «GoodNight» ជាសារចុងក្រោយ របស់នារី និង បុរសវ័យក្មេងនេះ ផុសមុនបញ្ចប់ជីវិតខ្លួនឯងយ៉ាងស្ងៀមស្ងាត់បំផុតដូចគ្នា
កម្ពស់មិនដល់ ១.៦០ ម៉ែត្រផង តែតារាស្រីថៃទាំងនេះល្បីកប់
មិត្តប្រុសរបស់ យ៉ាយ៉ា ក្លាយជាតារាប្រុសមានតម្លៃខ្លួនខ្ពស់បំផុត វ៉ាដាច់គេឯង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន4 days ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន5 days ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន5 days ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន6 days ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន1 week ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន1 week ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...

អត្ថបទក្រុមហ៊ុន1 week ago

ពេជ្រ សោភា បង្ហាញ​ពីមុខ​ម្ហូប​ងាយៗ ឆ្ងាញ់ៗ សម្រាប់ ចម្អិន​ជាមួយគ្នាក្នុងពេល​នៅផ្ទះ​

​ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិកា ថែម​ទៀតផង​ ។ ប៉ុន្តែការជ្រើសរើស​មុខម្ហូប និង​ គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ថ្ងៃនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សេវាធានារ៉ាប់រងអាយុជីវិតមានសារសំខាន់ដូចការពាក់ម៉ាស

អ្នកស្រី ផាត់ សុខលាភ បានបង្ហាញចំណាប់អារម្មណ៍ថា «ព្រោះយើងមើលវីរុសកូវីដ-១៩ មិនឃើញ ទើបយើងពាក់ម៉ាសការពារ ដូចគ្នានឹងការទិញសេវាធានារ៉ាប់រងអាយុជីវិត ព្រោះយើងមើលមិនឃើញថាមានអ្វីកើតឡើងនៅថ្ងៃស្អែក» ការរីករាតត្បាតនៃវីរុស កូវីដ-១៩ នៅតែជាក្តីបារម្ភចម្បងរបស់កម្ពុជា ។ ជាក់ស្តែងវីរុសកូវីដ-១៩ ពិតជាបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិត្ត និង បញ្ហាផ្សេងៗ ។ គ្រប់ក្រុមគ្រួសារនៅតែបន្តអនុវត្តវិធានការបង្ការតាមរយៈការពាក់ម៉ាស...