Connect with us

សង្គម

វ័យជាង ៦០ឆ្នាំហើយ តែលោកប្រាជ្ញ ស៊ីម នៅអាចជិះកង់ឡើងភ្នំ ចុះភ្នំ ចូលទៅក្នុងទឹកដីថៃបានរហូតដល់ជាង ១០០គីឡូម៉ែត្រ !

on

Advertisement

ការជិះកង់ហាត់ប្រាណដើម្បីសុខភាពកំពុង់តែមានការពេញនិយមយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ  ក្រុមអ្នកជិះកង់ទាំងនោះ មានមួយចំនួន ជាមន្ត្រីចូលនិវត្តន៍ មន្ត្រីរាជការ និង ក្រុមអ្នករកស៊ីជាដើម ដែលពួកគាត់បានឆ្លៀតពេលពីការងារ និង ប្រកបរបររកស៊ី ទៅជិះកង់ហាត់ប្រាណដើម្បីសុខភាពផង និង ដើម្បីជាការកម្សាន្តផង ។

ក្រុមអ្នកជិះកង់ទាំងនោះ ភាគច្រើនសុទ្ធតែជាអ្នកមានជីវភាពធូរធារ គ្រាន់តែកង់ដែលពួកគាត់ជិះហាត់ប្រាណដើម្បីសុខភាពគឺមានតម្លៃរាប់ពាន់ដុល្លារ ហើយកង់ខ្លះទៀតមានតម្លៃរហូតដល់ជិតម៉ឺនដុល្លារក៏មានដែរ ។ លោក ប្រាជ្ញ ស៊ីម អតីតជានិពន្ធនាយក ទស្សនាវដ្តី« ប្រជាប្រិយ» និង ជាមន្ត្រីចូលនិវត្តមួយរូប ដែលលោកបានយកពេលវេលាចូលនិវត្តរបស់លោកមកជិះកង់ហាត់ប្រាណដើម្បីសុខភាព និង ដើម្បីជាការកម្សាន្ត ។ កាលពីពេលថ្មីៗនេះ លោកបានទៅចូលរួមជិះកង់ជាលក្ខណៈមិត្តភាពកម្ពុជា-ថៃ ដែលមានចម្ងាយផ្លូវប្រវែង ១០០គីឡូម៉ែត្រ ដោយមានផ្លូវបត់បែន ឡើងភ្នំ ចុះភ្នំ ចូលទៅក្នុងទឹកដីនៃប្រទេសថៃ ។

បើទោះបីជាលោកមានវ័យជាង ៦០ឆ្នាំហើយក្តី ប៉ុន្តែលោកនៅតែមានសមត្ថភាព និង កម្លាំងស៊ូអាចជិះកង់ដល់គោលដៅដោយជោគជ័យ ។ លោកប្រាជ្ញ ស៊ីម បានប្រាប់ពីបទពិសោធន៍ និង ពីបញ្ហាសុខភាពរបស់លោក ក្រោយពីទៅចូលរួមជិះកង់មិត្តភាពកម្ពុជា-ថៃ ថា « ក្រោយការជិះកង់មិត្តភាពកម្ពុជា ថៃ ជាយដែន រយៈចម្ងាយ ១០០គីឡូម៉ែត្រ តាមជើងភ្នំ ខ្ញុំ អាចដកពិសោធន៏ រកឃើញថា ខ្ញុំ មានសុខភាព ល្អ ប្រសើរ បើធៀប និង អ្នកដែលមានអាយុ ប្រហែលគ្នា ។ ១-អ្នកជិះកង់ ដែលមាន អាយុ ជាង ៦០ឆ្នាំ ហើយបានចូលរួមជិះទាំងថៃ និង ខ្មែរ សុទ្ធតែនៅក្រោយខ្ញុំ ហើយនៅក្នុងនោះ មានអ្នកបែកក្អួត ឡើងឡានខ្លះ ដោយសារមូលហេតុ អស់កម្លាំង នឹង រមួលក្រពើ ទៅមុខមិនរួច ។ ២-ក្នុង ចំណោមមិត្តភក្តិខ្ញុំ មិនមានអ្នកដែលមានអាយុចាស់ជាងខ្ញុំទេ ។ ពុំនោះសោតមានលោកប្អូនខ្ញុំ ពីរនាក់ជាជើងខ្លាំង នៅផ្លូវ ៦អា និង ម្នាក់ទៀត ជើង ខ្លាំង នៅខាំកូ ត្រូវឡើងឡាន ដោយសាររមួលក្រពើ ព្រោះមិនដែលជិះឡើងភ្នំ។ ៣-ដូច្នេះ អាចសន្និដ្ថានបានថា ការហ្វឹកហាត់ជិះកង់របស់ខ្ញុំក្នុងរយៈពេល ៨ឆ្នាំមកនេះ បានលទ្ធផលល្អ បំផុត ។ ជិះកង់មិនបានធ្វើឱ្យជំងឺខ្ញុំជាបាត់នោះទេ តែ វាបានធ្វើឱ្យតុល្យភាព ជាតិស្ក ខ្លាញ់ និង អាស៊ីត ក្នុងកម្រិតមួយឱ្យសរីរាង្គដំណើរការធម្មតា ដូច អ្នកគ្មានជំងឺ ។

លោកបា្រជ្ញ ស៊ីម បានឱ្យដឹងទៀតថា  ចំណុចកត់សម្គាល់មួយទៀត ក្រោយពីការជិះកង់ ផ្លូវដកដង្ហើម និង សួតរបស់ខ្ញុំ មានសភាពល្អជាងមុន ដែលពីមុនមានសភាពតឹង ថប់។ ជាពិសេសទៅទៀត ចង្វាក់បេះដូង និង សម្ពាធឈាមរបស់យើងល្អជាងមុន។ ចលនាសកម្មភាព រហ័សរហួន ជាងមុន។ កំលាំង ជើងយើងពីមុនខ្សោយ ហើយមានការឈឺចាប់ ហើយភ្នែកស្រវាំងត្រូវប្រើកញ្ចក់ជំនួយ តែក្រោយពីការប្រឹងប្រែងជិះកង់ ជើង បាត់ឈឺ ភ្នែក មើលឆ្ងាយ០ ដឺក្រេ។ នេះជាចំណាប់អារម្មណ៏ផ្ទាល់របស់អ្នក ដែលមានជំងឺលើសជាតិស្ករច្រើនឆ្នាំម្នាក់ ក្រោយពីបានតស៊ូ ដោយខ្លួនឯង ដកពិសោធន៏ អនុវត្តន៍ ការផ្លាស់ប្តូរជីវិតថ្មី ។

ការផ្លាស់ប្តូរជីវិតថ្មី មាន បី កញ្ចប់ ហើយកញ្ចប់ទាំងបីមានសារប្រយោជន៏ដូចដូចគ្នា គឺ ១-ហាត់កីឡា យ៉ាងខ្ចាប់ខ្ជួន ។ ២-ផ្លាស់របបហូបចុក (ហូប សាប មិនហូបគ្រឿងផ្អាប់ មិនហូបគ្រឿងស្រវឹង ហូបសាច់ត្រី ជាប្រចាំ បន្លែ ផ្លែឈើ គ្មានសារជាតិគិមី បន្ថយ បាយ។ល។ ហូបតិច តែច្រើនដង ។ ៣-បន្តប្រើប្រាស់ថ្នាំ តាមវេជ្ចបញ្ជ តែកំរិតទាប ។ នេះជាសារសំរាប់ អ្នកដែលមានជំងឺលើសជាតិស្ករ និង មនុស្សដែលមានវ័យចំណាស់ យកទៅពិចារណា  ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

អស្ចារ្យបំផុត បុរសម្នាក់បង្កាត់ដើមឈើមួយដើម មានផ្លែរហូតដល់ ៤០ ប្រភេទផ្សេងគ្នា
ចាំបាច់ទៅ​​ជប៉ុនអី នៅមាត់ទន្លេយើងហ្នឹង ផ្កាសាគូរ៉ាកំពុងរីក​ស្គុសស្គាយ​ស្អាតណាស់
សេដ្ឋីវាល់លានទាំងមូល ឈុំភូ នាំកូនភ្លោះអង្គុយលេងបាយឡុកបាយឡសាមញ្ញយ៉ាងរីករាយ (វីដេអូ)
អបអរសាទរ ទីបំផុតតារាចម្រៀង Noly សម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

វី​ង​ទទួលបាន​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ការ​ក្លាយជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​

​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួលបាន​ពានរង្វាន់ “​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​”​ក្នុង​កម្មវិធី​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​ ២០១៩ ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​បាងកក​កាលពី​ចុងខែ​មករា ​ឆ្នាំ ​២០២០​ នេះ ​។​ ​លោក Sunil Bhat​ នាយក​នៃ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​៖“​វី​ង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​មិនមាន​គណនី​ធនាគារ និង ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​នៅ​កម្ពុជា​ ។...

អត្ថបទក្រុមហ៊ុន2 days ago

Pay, motivation and performance: concepts and issues

អត្ថបទក្រុមហ៊ុន3 days ago

ទិញ​ឈ្នះ​ៗ ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51&A71 ឈ្នះ​ដំណើរ​កម្សាន្តទស្សនា​ការប្រគំ​តន្ត្រី​អន្តរជាតិ K-POP និង ​រង្វាន់​អស្ចារ្យ​យ៉ាងច្រើន​

(​ភ្នំពេញ​) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ មកដល់ពេលនេះ​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ត្រកូល Galaxy A51&A71 បាន​រកឃើញ​អ្នកឈ្នះ​ប្រចាំ​ស​ប្តា​ហ៏​ទី​1 រួចមកហើយ ដូ​ច្នេះ​អតិថិជន​ទាំងអស់​នៅតែមាន​ឱកាស​ឈ្នះ​មហា​រង្វាន់​យ៉ាង​អស្ចារ្យ​នេះ​ពី​សាម​សុង​រហូតដល់​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ ។​ ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងអស់នេះ​រួមមាន​៖ ១.​ដំណើរ​កម្សាន្ត​ទៅ​ទស្សនាកា​ប្រគំតន្ត្រី...

អត្ថបទក្រុមហ៊ុន6 days ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន7 days ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន1 week ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន2 weeks ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...