Connect with us

សង្គម

តាមពិត អ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់គ្រូបង្រៀន នៅសង្កាត់ឃ្មួញនោះគឺស្ត្រីម្នាក់នេះសោះ !

on

Advertisement

ឃាតក ដែលបាញ់សម្លាប់គ្រូបង្រៀន កាលពីរំលងអាធ្រាត្រថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩  នៅក្នុងភូមិ សំរោង សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ នោះ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនមេក្លោងនៅពីក្រោយខ្នងនៃការសម្លាប់នោះបានហើយ កាលពីល្ងាចថ្ងៃទី ២៩ ខែសីហា ដែលមេឃាតក ដៃដល់នោះគឺជាប្រពន្ធរបស់សពជនរងគ្រោះ ​ហើយសមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួនឃាតកដៃដល់ ដែលត្រូវជា អតីតសង្ស័យរបស់នាង ។

បើតាមសមត្ថកិច្ចខណ្ឌ សែន សុខ បានឱ្យដឹងថា​ ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ ។ តាមការ​ស៊ើបសួរ​ស្រាវជ្រាវ ​អ្នកជិតខាង ​រួម​ទាំង​សាច់ញាតិ​ខាង​ជន​រងគ្រោះ​(​សព​)​បានដឹងតម្រុយមកថា កន្លងមក​ជនសង្ស័យ​ជា​ប្រព​ន្ធ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​ជាមួយ​ប្តីឡើយ ។ នៅពេលទទួលបានព័ត៌មាននេះ សមត្ថកិច្ចក៏​ហៅ​ស្ត្រីជាប្រពន្ធសពជនរងគ្រោះទៅសាកសួរ ដេញដោល​ជា​ច្រើន ។ ចំណុច​ដែលគួរឱ្យ​សង្ស័យ​ដំបូង​នាង​បាន​កុហក​ប៉ូលិស​ថា ជនរងគ្រោះ​មកពី​ផ្ទះ​មិត្តភក្តិ​ស្រី នៅ​ព្រែកលៀប ប៉ុន្តែ​បងប្អូន​ខាង​ជនរងគ្រោះ​ថា ជនរងគ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​ភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ទៅវិញ​ ។

សមត្ថកិច្ចបានបន្តទៀតថា នៅ​ពេលឈ្លីកសួរចុះឡើង ស្ត្រីជា​ជនសង្ស័យ​ជា​ប្រព​ន្ធ​បាន​សារភាព​ប្រាប់​​ថា នាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង ​ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ ទើប​នាង​សម្រេចចិត្ត​ធ្វើបែបនេះ​។ ហើយកន្លងមក​ប្តី​របស់​នាង (​សព​) មាន​ទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយក៏​ធ្លាប់​មានទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មករា ដែលជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ ​ទើប​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់​ជួប​គ្នា​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន ​ដោយ​ឱ្យបក្ខពួក​មិត្ត​ប្រុស​(​សា​ហាយ​)​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​ ។ ​លុះដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០១៩ នៅពេល​ដែល​ប្តី​នាង​បាន​ទៅ​បុណ្យ​នៅឯ​ស្រុកកំណើត ភូមិ​ស្វាយជ្រុំ ស្រុ​ក​ខ្សាច់កណ្តាល ខេត្តកណ្តាល នាង​ក៏បាន​ទូរស័ព្ទ​ឱ្យសហាយ ត្រៀម​រៀបចំខ្លួន​ធ្វើ​សកម្មភាព ដោយ​នាង​បាន​ទូរស័ព្ទ​បង្ខំ​ប្តី​ឱ្យប្រញាប់​មក​ផ្ទះ ហើយ​ប្តី​របស់​នាង (​សព​)​បាន​ប្រាប់​នាង​ថា ម៉ោង១១​យប់​ទៅដល់​ហើយ នៅ​ពេល​នោះ​ នាង​ក៏បាន​ទូរស័ព្ទ​ឱ្យឈ្មោះ មករា ចាំ​ផ្លូវ​ លុះ​ពេល​ជនរងគ្រោះ​មកដល់​កន្លែង​ស្ងាត់​ជិត​មណ្ឌល​ឱកាស​ខ្ញុំ ក៏​បាញ់សម្លាប់​តែ​ម្តង​រួច​ជិះ​គេចខ្លួនបាត់ ។ ហើយ​ក្រោយពេល​បាញ់សម្លាប់​រួច​ ឈ្មោះ មករា បាន​ទូរស័ព្ទ​មក​ប្រាប់​នាង ថា បាញ់សម្លាប់​​បានសម្រេច​ហើយ រួច​បិទ​ទូរស័ព្ទ ​និង ​គេចខ្លួន​បាត់​រហូត​មក​ដល់ពេលនេះ​ ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

ឡូយកប់! កន្លែងកម្សាន្តថ្មីបំផុតនៅកំពង់ស្ពឺ អាចជិះឡានប្រណាំង Go-Kart ​ថ្លៃសំបុត្រធូរល្មមទៅលេង
នេះជាសម្រស់ Angelina Jolie កាលវ័យ ១៦ ឆ្នាំ ឆក់យកបេះដូងគេឯងសឹងគ្រប់គ្នា
អ្នកខ្លះញុំាច្រើនមិនធាត់ អ្នកខ្លះផឹកតែទឹកក៏ធាត់ តាមពិតមកពីបែបនេះសោះ
ត្រឹមប៉ុន្មានខែ ជីវិតតារាស្រី Taew ជួបរឿងអួអាប់វាយប្រហារផ្លូវចិត្តធ្ងន់ៗ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន18 hours ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន2 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន2 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន3 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន3 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...

អត្ថបទក្រុមហ៊ុន3 weeks ago

គាស់​ឈ្នះ​! គាស់​ឈ្នះ​! ឈ្នះ​ច្រើន​ហ្ម៎ង ពី​ស្រា​បៀរ អង្គរ​!

រាប់​ត្រួសៗ គិត​ត្រឹម​ខែមិថុនា ឆ្នាំ 2020 អ្នកឈ្នះ​រង្វាន់​ពី​កម្មវិធី ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ បាន​កើន​ឡើងជា​បន្តបន្ទាប់​ ។ ក្នុងនោះ​មាន​អ្នកឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max មាន​ចំនួន 40 នាក់ អ្នកឈ្នះ​ទឹកប្រាក់...